អាស៊ាន និង​អូស្ត្រាលី​ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-អូស្ត្រាលី រំលឹកខួបលើកទី ៥០ នៃទំនាក់ទំនង (១៩៧៤-២០២៤) រវាងភាគីទាំងពីរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា នៅទីក្រុងមែលប៊ន (អូស្ត្រាលី)។ 
អាស៊ាន និង​អូស្ត្រាលី​ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី - ảnh 1វេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី។ ប្រភព៖ VOV

ក្នុងបរិបទ ដែលការវិវឌ្ឍបានកើនឡើងក្នុងតំបន់ និងនៅលើពិភពលោក។ កិច្ចប្រជុំគឺជាឱកាសមួយសម្រាប់អាស៊ាន និងអូស្ត្រាលី ឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុងនោះភាគីទាំងពីរដើរតួនាទីយ៉ាងសកម្ម និងសម្រេចចិត្តបន្ថែមទៀតចំពោះស្ថានភាពតំបន់។ ដោយប្រធានបទ “ភាពជាដៃគូសម្រាប់អនាគត” ទាំងអាស៊ាន និងអូស្ត្រាលីសុទ្ធតែបានសម្តែងពីការប្តេជ្ញាចិត្តក្នុងការកសាងអនាគតនៃកិច្ចសហប្រតិបត្តិការថ្មីនៅកម្រិតខ្ពស់ជាង។

ផ្សារភ្ជាប់អនាគតយ៉ាងរឹងមាំ

ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងមក កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលីបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា នាឆ្នាំ ២០២២ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-អូស្ត្រាលីសម្រេចបាន ១៧៨ ពាន់លានដុល្លារអាមេរិក នាំអាស៊ានវ៉ាមុខដៃគូប្រពៃណីធំៗរបស់ អូស្ត្រាលីគឺ សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប (EU) ដើម្បីក្លាយទៅជាដៃគូពាណិជ្ជកម្មធំ ទីពីររបស់អូស្ត្រាលីបន្ទាប់ពីចិន។ ការវិនិយោគទៅវិញទៅមករវាងអាស៊ាន និងអូស្ត្រាលីគិតត្រឹមដំណាច់ឆ្នាំ ២០២២ សម្រេចបាន ៣០៧ ពាន់លានដុល្លារអាមេរិក។ អញ្ជើញថ្លែងក្នុងវេទិកាធុរកិច្ចអាស៊ាន-អូស្ត្រាលី នាថ្ងៃទី៥ ខែមីនា នៅទីក្រុងមែលប៊ន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albaneseបានកោតសរសើរចំពោះការបំពេញបន្ថែមដ៏ខ្ពស់រវាងសេដ្ឋកិច្ចអូស្ត្រាលី និងសេដ្ឋកិច្ច នៃបណ្តាប្រទេសអាស៊ាន ព្រមទាំងបានអះអាងថា ប្រសិនបើភាគីទាំងពីររឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ ជំរុញខ្លាំងសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងចូលខឿនសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ហើយនាឆ្នាំ ២០៤០ តំបន់អាស៊ាន-អូស្ត្រាលី នឹងមានទំហំសេដ្ឋកិច្ចធំទី៤នៅលើពិភពលោក។ ចំពោះប្រទេសជាសមាជិកអាស៊ាននានា អូស្ត្រាលីគឺជាប្រទេសជិតខាងដ៏ធំទូលាយ និងជា ដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយដែលអាចផ្តល់ប្រភពទុន ជំនាញអភិបាលកិច្ច និងធនធានយ៉ាងសម្បូរបែប។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានអះអាងថា តំបន់អាស៊ីអាគ្នេយ៍គឺជាលំហ ដែលមានផលប្រយោជន៍ដ៏សំខាន់ចំពោះអូស្ត្រាលី ហើយអូស្ត្រាលីប្តេជ្ញាចិត្តនាំទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគរវាងភាគីទាំងពីរឡើងដល់កម្រិតថ្មីមួយ៖ “យើងខ្ញុំមានបំណងចង់ជំរុញខ្លាំងកំណើនតំបន់ ហើយអនុវត្តន៍ជាក់ស្ដែងរាល់ផលប្រយោជន៍ពីការផ្លាស់ប្ដូររវាងភាគីទាំងពីរ។ រដ្ឋាភិបាលដែលខ្ញុំដឹកនាំបានអះអាងយ៉ាងច្បាស់លាស់ថា ជាងនៅទីកន្លែងណាៗទាំងអស់ អាស៊ីអាគ្នេយ៍គឺជាគោលដៅអនាគតរបស់អូស្ត្រាលី ដោយស្ថិតស្ថិរយ៉ាងយូរអង្វែង”។

ដើម្បីអនុវត្តន៍ជាក់ស្ដែងការប្តេជ្ញាចិត្តផ្សារភ្ជាប់អនាគតយ៉ាងជិតស្និទ្ធជាមួយអាស៊ីអាគ្នេយ៍ លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា អូស្ត្រាលីបានបង្កើតយន្តការជួយឧបត្ថម្ភទុនសម្រាប់គម្រោងនានាចូលទៅបណ្ដាប្រទេសជា
សមាជិកអាស៊ាន ដែលមានតម្លៃ ២ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ អូស្ត្រាលីក៏បានបំពេញបន្ថែមធនធានហិរញ្ញវត្ថុចំនួន ១៤០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធជាមួយអាស៊ាន ដើម្បីជួយឧបត្ថម្ភដល់បណ្ដាប្រទេសជាសមាជិកអាស៊ានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចសហប្រតិបត្តិការសន្តិសុខ

អាស៊ាន និង​អូស្ត្រាលី​ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី - ảnh 2រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong។ ប្រភព៖ skynews

ទិដ្ឋភាពថ្មីគួរឲ្យចាប់អារម្មណ៍ក្នុងកិច្ចខិតខំប្រឹងប្រែង នាំទំនាក់ទំនងអាស៊ាន-អូស្ត្រាលីឆ្ពោះទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មីគឺកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ អូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ កំពុងខិតខំប្រឹងប្រែងជាច្រើន ដើម្បីបង្កើត និងបន្ត ទំនាក់ទំនងសន្តិសុខជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសគឺសន្តិសុខនាវាចរណ៍។ នៅក្នុងសិក្ខាសាលាស្ដីពីសន្តិសុខនាវាចរណ៍ ដែលបានរៀបចំឡើងនាថ្ងៃទី ៤ មិនា នៅទីក្រុង មែលប៊ន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រកាសថា អូស្ត្រាលីនឹងចំណាយទឹកប្រាក់ជិត ៤២ លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូនាវាចរណ៍រវាងប្រទេសនេះជាមួយអាស៊ាន។ យោងតាមលោកស្រី Penny Wong ការធានាស្ថិរភាព និងសេរីភាពនៃការធ្វើដំណើរនៃខ្សែផ្លូវនាវាចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មានអត្ថន័យស្លាប់រស់ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ហើយអូស្ត្រាលីបានទទួលស្គាល់តួនាទីដែលកាន់តែធំធេងរបស់អាស៊ានក្នុងការអនុវត្តន៍ការទទួលខុសត្រូវដ៏ធំធេងនេះ៖ “យើងទទួលស្គាល់មជ្ឈភាពរបស់អាស៊ានគឺជាកត្តាគន្លឹះសម្រាប់ស្ថិរភាព និងសន្តិសុខរបស់តំបន់។ ដូច្នេះហើយ យើងខ្ញុំប្ដេជ្ញាចិត្តគាំទ្រការដឹកនាំអាស៊ាន។ យើងខ្ញុំទទួលស្គាល់ និងគោរពអនុភាពពីសម្លេងសមូហភាពរបស់អាស៊ាន ដែលជាសម្លេងរីកសាយភាយក្នុងតំបន់ទាំងមូល នៅពេលបញ្ចេញទស្សនៈរបស់អាស៊ានអំពីសារៈសំខាន់នៃច្បាប់ និងអធិបតេយ្យភាព”។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ កិច្ចសហប្រតិបត្តិការសន្តិសុខគឺជាវិស័យដ៏សំខាន់ពិសេស ប៉ុន្តែក៏មានលក្ខណៈរសើបក្នុងទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ ក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានអះអាងម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តកសាងមជ្ឈភាពរបស់អាស៊ាន ហើយមិនចង់រងការអូសទាញ ចាប់បង្ខំជ្រើសរើសភាគីក្នុងការប្រកួតប្រជែងរវាងមហាអំណាចឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ