អាហ្វហ្គានីស្ថានចំពោះមុខការផ្ទេរប្រគល់ការធានាសន្តិសុខ។

អាហ្វហ្គានីស្ថានចំពោះមុខការផ្ទេរប្រគល់ការធានាសន្តិសុខ។ - ảnh 1
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai (afganistanembassy)


        VOV-តាមផែនការកំលាំងសន្តិសុខអាហ្វហ្គានីស្ថាននឹងទទួលខុសត្រូវធានា​សន្តិសុខនៅខ័ណ្ឌទាំងអស់នៃខេត្តចំនួន៣៤លើទូទាំងប្រទេស។ នាចុងឆ្នាំនេះ​កំលាំងចំរុះនៅអាហ្វហ្គានីស្ថាននឹងកាត់បន្ថយពាក់កណ្ដាលនិងដល់ចុងឆ្នាំ២០១៤
កំលាំងប្រយុទ្ធទាំងអស់នឹងដកចេញនៅសល់តែកំលាំងតូចមួយដើម្បីធ្វើ​ភារកិច្ច
បណ្ដុះបណ្ដាលនិងពិគ្រោះប្រសិនបើរដ្ឋអំណាចអាហ្វហ្គានីស្ថានមាន​សំណូមពរ។

        ផ្ទុយនឹងការសុទិដ្ឋិនិយមរបស់រដ្ឋអំណាចវ៉ាស៊ីងតោនដែលបានចាត់​ទុក​ថា​ការផ្ទេរប្រគល់ការទទួលខុសត្រូវខាងសន្តិសុខជាសញ្ញាសម្គាល់សំខាន់កត់​សម្គាល់កំលាំងសន្តិសុខអាហ្វហ្គានីស្ថានមានកំលាំងគ្រប់គ្រាន់ដើម្បីទទួលខុស​ត្រូវទាំងស្រុងកិច្ចការពារសន្តិសុខប្រទេសជាតិនោះ ប្រជាជនអាហ្វហ្គានីស្ថានមិន​
សូវ​ជឿជាក់ទៅលើសម័ត្ថិភាពសន្តិសុខរបស់ប្រទេសគេដើម្បីទប់ទល់នឹងបណ្ដា​បណ្ដាញ់របស់មុខសញ្ញាជ្រុលនិយម។ ភ័ស្តុតាងគឺទន្ទឹមនឹងព្រឹត្តិការណ៍ពោល
ខាង​លើនោះ Taliban បានប្រកាសបង្កើតការិយាល័យដំណាងនៅ Qatar មានឈ្មោះ
ថា​ការិយាល័យនយោបាយរបស់អនុព្រះរាជាណាចក្រឥស្លាមអាហ្វហ្គានីស្ថាន ជា​មួយគំនិតបើកការសន្ទនាជាមួយសហគមន៍អន្តរជាតិនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន
អំពីដំណោះស្រាយសន្តិភាពមួយ។ អាមេរិកបានយល់ព្រមចូលរួមការចរចារ​នេះ​ភ្លាមមួយរំពេចនិងចាត់ទុកថានេះជាការបោះជំហានសំខាន់ ពីព្រោះតាំងពីយូមក
Taliban បានប្រកាសថាមិនចរចារក្នុងពេលណានៅមានកងទ័ពបរទេសនៅ
​អាហ្វហ្គានីស្ថាន។ ដំណើរការចរចាររួមមានកំណាត់ផ្លូវចំនួន៣។ ក្នុងកំណាត់ផ្លូវ​
ដំបូង​អាមេរិកបានចេញលក្ខណៈថា​ Taliban ត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយ Al
Qaeda (មិនមែនជាលក្ខណៈសំរេចកំណត់ឡើយ)។ Taliban បានផ្សាយសញ្ញា​ឆ្លើយ​
ថា​Taliban មិនអនុញ្ញាតឲ្យអ្នកណាប្រើប្រាស់ដែនដីអាហ្វហ្គានីស្ថានដើម្បី​គំរាម​កំហែងចំពោះប្រទេសផ្សេងៗ។​ បន្ទាប់នោះ តាមគំរោង​អាមេរិកនិង Taliban នឹង
ចរចារអំពីការផ្លាស់ប្តូរទណ្ឌិត អំពីពន្ធនាគារ​Guantanamo និងវាសនាកងទ័ព​
អាមេរិកដែលត្រូវបាន Taliban ឃុំឃាំងក្នុងរយៈពេល៤ឆ្នាំកន្លងមក។ នាចុងបញ្ចប់ អាមេរិកត្រូវបញ្ចុះបញ្ចូល Taliban យល់ព្រមចរចារផ្ទាល់ជាមួយប្រធានាធិបតី​
Hamid Karzai។ នេះជាគោលដៅពិបាកបំផុត។ ជាមួយភាពម្ចាស់ការលើកមតិ
​ចរចារលើកនេះ សាធារណៈមតិបានសង្ឃឹមថា ដំណើរការសន្តិភាពនៅ​
អាហ្វហ្គានីស្ថាន​នឹងបានស្ដាឡើងវិញជួយបញ្ឈប់ជំលោះដែលអូសបន្លាយក្នុង​រយៈពេល១២ឆ្នាំនៅប្រទេសនេះ។

        ប៉ុន្តែ ជំនួបប្រាស្រ័យលើកដំបូង រវាងអាមេរិក និង Taliban បានជួប​នឹងការ
ប្រឆាំងជំទាស់​ខ្លាំងកា្លពីរដ្ឋអំណាច Kabul។ ប្រធានាធិបតីHamid Karzai បាន
បដិសេធការចរចារនេះ ​និងចាត់ទុកថា÷ ​មាន​ការ​ខ្វែងគំនិតរវាងពាក្យសំដីជាមួយ
សកម្មភាពរបស់អាមេរិក ចំពោះដំណើការសន្តិភាពនៅ Afghanistan។ តាម Kabul ថា÷ មូលហេតុនៃការលុខចោល​ការចរចារនេះគឺដោយសារអនុញ្ញាត្តិអោយ Taliban
បើកការិយាល័យ​នៅ ​Quatar ព្យួរទង់ជាតិ÷ អនុព្រះរាជាណាចក្រឥស្លាម Afghanistan
 –ជាឈ្មោះ​របស់រដ្ឋអំណាច Taliban មុនពេលត្រូវផ្តួលរលំ នាឆ្នាំ ២០០១ ​គឺដើរផ្ទុយ
ទៅ​វិញ​នឹងបណ្ដាការសន្យារបស់អាមេរិក ជាមួយ Afghanistan។ ។ ទន្ទឹមនឹង​នោះ
បណ្ដាថ្នាក់ដឹកនាំ Afghanistan នៅតែថ្កោលទោសអាមេរិក ចរចារ​ផ្ទាល់ និងបើក
ចំហរជាមួយ Taliban នៅខាងក្រៅដែនដី Afghanistan ​នោះ គឺជា​សកម្មភាព÷
”លាក់បាំង” បង្ខូចតួនាទីរបស់រដ្ឋាភិបាល Afghanistan។ 

       នេះមិនមែនជាលើកដំបូងដែលទំនាក់ទំនងសម្ព័ន្ធមិត្តនេះរវាងវ៉ាស៊ីងតោននិង 
Kabul ត្រូវប្រេះទេ។ រយះពេល១២ឆ្នាំ ចាប់ពីពេលបំផុសការ ប្រយុទ្ធ  សមិទ្ធិផលធំ បំផុតដែលអាមេរិក និងសម្ព័ន្ធមិត្តដណ្ដើមបាន នោះគឺ ផ្តួលរលំរដ្ឋអំណាច Taliban កំទេចបានមេភេរវជន Osama Bin Laden និងធ្វើអោយបណ្ដាញភេរវកម្ម Al Quaeda ត្រូវចុះខ្សោយ។ ប៉ុន្តែ  បណ្ដា ការខូចខាតដែលអាមេរិក និងបណ្ដាសម្ព័ន្ធមិត្ត ត្រូវ ទទួលក៏មិនតូចតាចដែរ។ ដូច្នេះ ក្នុងសភាពការមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ 
ដូចនាបច្ចុប្បន្ននេះ ឱកាសដើម្បីទាក់ទាញភាគីនានាចូលក្នុងតុចរចារ ស្វែងរក
សន្តិវិធីនៅ ប្រទេសនេះ នៅតែស្តួចស្ដើងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ