ឥណ្ឌាបង្កើតតុល្យភាពតួនាទីក្នុងដំបន់សមុទ្រឥណ្ឌា

ឥណ្ឌាបង្កើតតុល្យភាពតួនាទីក្នុងដំបន់សមុទ្រឥណ្ឌា - ảnh 1
ឥណ្ឌាបង្កើតតុល្យភាពតួនាទីក្នុងដំបន់សមុទ្រឥណ្ឌា (Seychelles News)

        Vovworld-មុននឹងដំណើរទស្សនកិច្ចលើកនេះ សារព័ត៌មានឥណ្ឌានិង​អន្តរជាតិ
បានធ្វើវិចារណាកថាជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Modi
ទៅកាន់បណ្ដាប្រទេសជិតខាងនេះ។ ភាគច្រើនបានចាត់ទុកថា គោលដៅធំ​បំផុតនៃ
ដំណើរទស្សនកិច្ចគឺសំដៅអូសទាញបណ្ដាប្រទេសក្នុងដំបន់សមុទ្រឥណ្ឌានេះ​ខិត
មកជិតជាមួយឥណ្ឌាដោយខ្ទង់ជំនួយអំពីសេដ្ឋកិច្ចយោធា។ នាពេលថ្មីៗ​នេះ​ការបង្កើន
វត្តមានរបស់ចិននៅបណ្ដាប្រទេសក្នុងដំបន់ដែលបានធ្វើឲ្យ New Delhi មានអារម្មណ៍
មិនស្ងប់ចិត្តនិងស្វែងវិធានការបង្កើតឥទ្ធិពលរបស់ខ្លួននៅដំបន់។

បង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង

        កន្លែងបង្អង់ដំណើរដើមដំបូងរបស់លោក Modi គឺ Seychelles ប្រជុំកោះ​មានចំនួន
ប្រជាជនប្រមាណ៩ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែដើរតួនាទីយុទ្ធសាស្ត្រដ៏​សែនសំខាន់
ត្រូវបានចាត់ទុកជាត្រីកោណសន្តិសុខយុទ្ធសាស្ត្រនៅ​ដំបន់​សមុទ្រឥណ្ឌា។​ នៅទីនេះ
លោក Modi រួមជាមួយប្រធានាធិបតី Seychelles លោក James Michel បានចុះហត្ថលេខា
លើសន្ធិសញ្ញាមួយក្នុងនោះព្រមព្រៀងថា New Delhi បន្តជាអ្នកផ្គត់ផ្គង់សម្ភារៈយោធា
សំរាប់ Seychelles។ នេះត្រូវបាន​ចាត់ទុកជាជោគជ័យដំបូងរបស់លោក Modi តាមរយៈ
ការបង្កើនការ​ជួយឧបត្ថម្ភ​យោធាសំរាប់ Seychelles។

        កន្លែងទី២ក្នុងដំណើរទស្សនកិច្ចរបស់លោក Modi គឺ​ Mauritius។ កោះមាន​ចំនួនប្រជាជន១,២លាននាក់។ នេះជាដំបន់ឥទ្ធិពលដែលបានអះអាងរបស់ New Delhi។ មុន
នឹងដំណើរទស្សនកិច្ចនេះ ស្ថាប័នការទូតឥណ្ឌាបានសង្កត់ធ្ងន់ថា ចំណុចស្នូលនៃដំណើរ
ទស្សនកិច្ចគឺការបើកទូលាយថែមទៀតនូវទំនាក់ទំនង​យោធាដោយមានកិច្ចសន្យាបំពាក់សំរាប់កោះ Mauritius នាវាចម្បាំងដោយ​ឥណ្ឌាដម្លើងដើម្បីបង្កើនការការពារឆ្នេរសមុទ្រ
និងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ។ នៅ Mauritius នាយករដ្ឋមន្ត្រី Modi ជាភ្ញៀវអញ្ចើញកត្តិយស
នៅពិធីបុណ្យជាតិ Mauritius ផង។

        កន្លែងបង្អង់ដំណើរចុងក្រោយនៃដំណើរទស្សនកិច្ចនិងក៏ជាកន្លែងសំខាន់​បំផុតគឺ
ស្រីលង្កាចាប់ពីថ្ងៃទី១៣ដល់១៤មិនា។ នេះជាដំណើរទស្សនកិច្ចទ្វេភាគី​ដើមដំបូង
របស់នាយករដ្ឋមន្ត្រីឥណ្ឌាមួយរូបទៅកាន់ប្រទេសជិតខាងនៅភាគ​ខាងត្បូងក្រោយ
រយៈពេល២៨ឆ្នាំ។ ឥណ្ឌាធ្លាប់ចាត់ទុកស្រីលង្កាជាទីលាន​ខាង​ក្រោយ​របស់ខ្លួន ប៉ុន្តែ
ក្រោមសម័យកាលកាន់អំណាចរបស់អតីតប្រធានាធិបតី​ស្រីលង្កា Rajapaksa នោះ
ទំនាក់ទំនងរវាងប្រទេសនេះជាមួយឥណ្ឌាបានថយ​ចុះយ៉ាងខ្លាំង បញ្ច្រាស់ជាមួយ
ទំនាក់ទំនងជាមួយចិន។ ប៉េកាំងបានក្លាយទៅ​ជា​វិនិយោគិនបរទេសធំបំផុតនៅ
ស្រីលង្កា។​ ខណៈពេលនោះអំពីផ្នែកយោធា នាវា​ចម្បាំងចិនបានចូលចត់ជាច្រើន
នៅកំពង់ផែស្រីលង្កា។ ប្រការនេះបានធ្វើឲ្យ​ឥណ្ឌាអរិចិត្ត។​ហេតុនេះហើយ ការដែល
ប្រធានាធិបតីថ្មីរបស់ស្រីលង្កាឡើង​កាន់​អំណាចនាដើមឆ្នាំនេះជាឱកាសមាសដើម្បី
ឥណ្ឌាជំរុញទំនាក់ទំនងយោធា បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ
ស្រីលង្កា។

អះអាងតួនាទីរបស់ឥណ្ឌាក្នុងពិភពលោកថ្មីមួយ

        គិតតាំងពីពេលឡើងកាន់អំណាចមក នាយករដ្ឋមន្ត្រី Modi បានមាន​គោលការណ៍
គោលនយោបាយជាច្រើនផ្លាស់ប្តូរជាមួយអ្នកកាន់អំណាចមុន។ ដោយត្រូវបានអ្នក
បោះឆ្នោតឥណ្ឌាជឿទុកចិត្តនិងសង្ឃឹមនឹងនាំមកការផ្លាស់ប្តូរមានចរិតលក្ខណៈ
យុទ្ធសាស្ត្រ លោក Modi និងគណបក្សរបស់ខ្លួនគ្មានជម្រើស​ណាមួយផ្សេងទៀតគឺត្រូវ
ធ្វើសកម្មភាពដើម្បីយកឡើងវិញតួនាទីមហាអំណាចនិងតំលៃភូមិសាស្ត្រនយោបាយ
យុទ្ធសាស្ត្ររបស់ខ្លួនឡើយ។

        ពិនិត្យអំពីភូមិសាស្ត្រ ឥណ្ឌាស្ថិតនៅសមុទ្រឥណ្ឌាដ៏ទូលំទូលាយ ត្រួត​ពិនិត្យ​ទាំង
ស្រុងខ្សែផ្លូវសមុទ្រកើត-លិច សសៃឈាមនៃខឿនសេដ្ឋកិច្ច​សកល​លោក។ ចំពោះបញ្ហាពិភពលោក ឥណ្ឌាបានដើរតួនាទីសំខាន់ក្នុងការបង្កើត​តុល្យភាពរវាងបណ្ដាអនុភាព។
ដល់ពេលឥណ្ឌាមិនអាចរក្សាទស្សន​អព្យាក្រិត​បានឡើយ ថែមទាំងត្រូវពិនិត្យដ៏ម៉ត់ចត់
អំពីតួនាទីរបស់ខ្លួនក្នុងសកលលោក​មួយ។ កសាងសម្ព័ន្ធភាពរុស្ស៊ី-ចិន-ឥណ្ឌាឬ
សហប្រតិបត្តិការជាមួយអាមេរិក​ដើម្បីរារាំងសុប៉ិនចិនជាបញ្ហាដែលនាយករដ្ឋមន្ត្រី Modi
ត្រូវគិតគូជ្រើសរើស។ បន្ទាប់ពីឡើងកាន់អំណាចលោក Modi បានជ្រើសរើសជប៉ុនជា
ប្រទេសដំបូង​សំរាប់ដំណើរទស្សនកិច្ចនៅឯបរទេស។​និងនាបច្ចុប្បន្នគឺដំណើរទស្សនកិច្ច​
ទៅ​បណ្ដាប្រទេសទីលានក្រោយរបស់ឥណ្ឌាបានធ្លាយចម្លើយសំរាប់យុទ្ធសាស្ត្រ​ការទូត
របស់រដ្ឋអំណាចនាយករដ្ឋមន្ត្រី Modi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ