២ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ គ្មានកន្លែងសម្រាប់កិច្ចសន្ទនាទេ

(VOVWORLD) - ២ ឆ្នាំបន្ទាប់ពីការផ្ទុះឡើង ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៣ ជាមួយនឹងការវិវត្តន៍កាន់តែសាហាវនៅលើសមរភូមិ។ ក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវ ចេញពីជម្លោះតាមរយៈការទូតនៅតែរសាត់បាត់ទៅៗ ដែលបង្កើនហានិភ័យនៃអស្ថិរភាព សន្តិសុខលើទូទាំងពិភពលោក។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីបានធ្វើ "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន ដែលជាការចាប់ផ្ដើមនៃជម្លោះយោធាដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ការប្រឈមមុខដាក់គ្នាលើគ្រប់ជ្រុងជ្រោយ

ពីរឆ្នាំបន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង ភាពសាហាវនៅលើសមរភូមិមិនថមថយទាល់តែសោះ។ គ្មានតួរលេខផ្លូវការពីភាគីទាំងសងខាងត្រូវបានទទួល ស្គាល់ទេ ប៉ុន្តែអ្នកជំនាញយោធាពិភពលោកមានមតិដូចគ្នាថា ទាហានរុស្ស៊ី និង អ៊ុយក្រែនរាប់សែននាក់បានស្លាប់និងរងរបួស។ ការអន្តរាយដល់សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ និងធនធានជាតិរបស់ភាគីទាំងពីរ ជាពិសេសអ៊ុយក្រែន មិនអាចកំណត់ បរិមាណបានទេ ហើយប្រាកដថានឹងកើនឡើងជាពុំខាន នៅពេលដែលជម្លោះមិនទាន់ បង្ហាញសញ្ញានៃការបញ្ចប់នៅឡើយ។

២ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ គ្មានកន្លែងសម្រាប់កិច្ចសន្ទនាទេ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

ដោយមិនឈប់នៅទីនោះ ជាមួយនឹងឥទ្ធិពលសកល ជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្ត ផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ នូវបរិយាកាសសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជាប៉ះពាល់ដល់ ទំនាក់ទំនងអន្តរជាតិជាច្រើនទៀត។ នៅទ្វីបអឺរ៉ុប និម្មាបនកម្មសន្តិសុខថ្មីមួយកំពុងត្រូវ បានបង្កើតឡើង ខណៈដែលប្រទេសអឺរ៉ុបខាងជើងចំនួនពីរគឺហ្វាំងឡង់ និងស៊ុយអែត បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតដែលបានរក្សាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដើម្បីចូលរួមប្លុកយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង – ណាតូ។ ទន្ទឹមនឹងនោះ បណ្តាប្រទេសអឺរ៉ុបក្នុងណាតូ ក៏បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំងក្លាផងដែរ។ អ្វីដែលគួរឲ្យបារម្ភជាងនេះ គឺការបែកបាក់យ៉ាង ពេញលេញក្នុងទំនាក់ទំនងរវាងរុស្ស៊ី-លោកខាងលិចដោយសារជម្លោះនៅអ៊ុយក្រែន ដែលបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងភាគីទាំងពីរ។ ក្នុង ប៉ុន្មានថ្ងៃកន្លងមក ប្រទេសអឺរ៉ុបជាច្រើនដូចជា បារាំង អាឡឺម៉ង់ ស៊ុយអែត ប៉ូឡូញ រូម៉ានី ប្រទេសបាល់ទិកទាំងបី... បានប្រកាសជាសាធារណៈអំពីការត្រៀមរៀបចំ សម្រាប់លទ្ធភាពនៃជម្លោះជាមួយរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ហានិភ័យនេះ រួមជាមួយនឹងជម្លោះ ហាម៉ាស-អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងភាពតានតឹងនៅក្នុង តំបន់ជាច្រើនទៀត បានបណ្តាលឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវព្រមានថា៖

“សណ្តាប់ធ្នាប់សកលបច្ចុប្បន្នមិនដំណើរការល្អសម្រាប់ប្រជាជនគ្រប់គ្នាទេ។ ខ្ញុំសូម្បីតែអាចនិយាយបានថា វាមិនផ្ដល់ប្រសិទ្ធភាពដល់នរណាម្នាក់ទេ។ ពិភពលោក កំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមានលក្ខណៈស្លាប់រស់ ប៉ុន្តែសហគមន៍អន្តរជាតិ កំពុងបែកបាក់គ្នាជាងពេលណាៗទាំងអស់ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក”។

នៅពេលបច្ចុប្បន្ននេះ គ្មានសញ្ញាណាមួយដែលបង្ហាញឲ្យឃើញថា រុស្ស៊ី អ៊ុយ ក្រែន ឬលោកខាងលិចនឹងទទួលយកសម្បទាននោះទេ។ បណ្តាប្រទេសលោកខាង លិចបានដាក់ទណ្ឌកម្មចំនួន ១២ ជុំ ជាមួយនឹងបទដាក់ទណ្ឌកម្មសរុបរាប់ម៉ឺន លើស្ទើរ តែគ្រប់វិស័យ តម្រង់ទៅលើប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធ នយោបាយ យោធា និងសេដ្ឋកិច្ចពីលោកខាងលិច ទំនងជាមិនអាចផ្លាស់ប្តូរ យុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូទេ ដោយសារសេដ្ឋកិច្ចរុស្ស៊ីនៅតែឈរជើងរឹងមាំនៅ ចំពោះមុខការលំបាក ហើយទទួលបានកំណើនវិជ្ជមាន (៣,៦%) កាលពីឆ្នាំមុន។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ប្រទេសនេះ មិនខ្វល់ខ្វាយដល់ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលទាំងស្រុងជាមួយអឺរ៉ុបនោះទេ៖

“រុស្ស៊ីពឹងផ្អែកកាន់តែតិចលើថាមពល កាន់តែល្អព្រោះសមាសភាគសេដ្ឋកិច្ច នានា ដែលមិនពាក់ព័ន្ធដល់ថាមពលរបស់រុស្ស៊ី កំពុងកើនឡើងក្នុងអត្រាលឿនជាងមុន។ ទឹក់ប្រាក់ប្រសិនបើងាយរក ក៏ងាយញៀនដែរ ប៉ុន្តែពេលត្រូវគិតខុសនឹងមានយន្តការថ្មី។ ប្រការនេះកំពុងមានប្រសិទ្ធភាពសម្រាប់ប្រទេសរុស្ស៊ី។ ចំណែកអឺរ៉ុបវិញ ទុកឲ្យគេសម្រេច ប្រសិនបើគេចង់មានថាមពលរុស្ស៊ី គេនឹងមាន។ បើមិនដូច្នេះ យើង នៅតែមិនអីទេ”។

២ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ គ្មានកន្លែងសម្រាប់កិច្ចសន្ទនាទេ - ảnh 2ទាហានអ៊ុយក្រែននៅលើរថយន្តយោធា។ (រូបថត៖ New York Times)

ស្វែងរកឱកាសសម្រាប់ដំណោះស្រាយការទូត

ការប្រឈមមុខដាក់គ្នាដែលកំពុងកើនឡើងរវាងរុស្ស៊ី ជាមួយអ៊ុយក្រែន និងលោកខាងលិចធ្វើឱ្យក្តីសង្ឃឹមអំពីដំណោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះ កាន់តែ អាប់អួរទៅៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ភាគច្រើនចាត់ទុកថា ការទូត គឺជាជម្រើសតែមួយគត់។ ថ្លែងកាលពីសប្តាហ៍មុននៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich (ថ្ងៃទី ១៦-១៨ ខែកុម្ភៈ) នៅប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីជាប់ឆ្នោត ហ្វាំងឡង់ លោក Alexander Stubb បានចាត់ទុកថា សន្និសីទស្វែងរកសន្តិភាពនៅ អ៊ុយក្រែន ដូចជាសន្និសីទដែលអ៊ុយក្រែន និងស្វីស គ្រោងនឹងរៀបចំក្នុងខែមីនា ខាងមុខ នៅតែត្រូវការជំរុញ ទោះបីជានៅពេលអនាគតខ្លីៗខាងមុខ អាចខ្វះខាតភាគី ណាមួយក្នុងចំណោមភាគីពាក់ព័ន្ធផ្ទាល់ដល់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំប្រទេសដែលទើបតែចូលរួមណាតូកាលពីខែមេសាកន្លងទៅ បានទទួល ស្គាល់ថា លោកខាងលិចមិនអាចសង្ឃឹមថា នឹងដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយឯកតោភាគីបានទេ៖

“ខ្ញុំគិតថា គន្លឹះនៅទីនេះគឺត្រូវមានប្រទេសដូចជាឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងប្រេស៊ីលចូលរួមក្នុងសន្និសីទ។ ហើយនៅដំណាក់ កាលណាមួយ យើងទាំងអស់គ្នាសង្ឃឹមថារុស្ស៊ីនឹងចូលរួមតុចរចាផងដែរ។ ប៉ុន្តែប្រការ នេះត្រឹមតែមក ប្រសិនបើមានសម្ពាធអន្តរជាតិគ្រប់គ្រាន់ ហើយសម្ពាធនោះត្រូវតែមកពីកន្លែងផ្សេងក្រៅពីលោកខាងលិច ព្រោះលោកខាងលិចបានជ្រើសរើសភាគីក្នុងជម្លោះនេះហើយ”។

នៅដំណាក់កាលបច្ចុប្បន្ននៃជម្លោះ ឧបសគ្គក្នុងការស្វែងរកដំណោះស្រាយការ ទូតកើតឡើងពីភាគីជាច្រើន។ កាលពីឆ្នាំមុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការចរចាជាមួយរុស្ស៊ី ដរាបណាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែកាន់អំណាច។ ក្នុងពេល ជាមួយគ្នានោះ ភាគីរុស្ស៊ី ទោះបីបានប្រកាសថា ត្រៀមខ្លួនជាស្រេចជានិច្ចក្នុងការចរចា ក៏ដោយ ក៏តម្រូវឱ្យអ៊ុយក្រែន និងលោកខាងលិចត្រូវទទួលយក "ការពិតនៃដែនដីថ្មី" ដែលអ៊ុយក្រែនបានបដិសេធយ៉ាងខ្ជាប់ខ្ជួន។ យោងតាមលោក Ulrich Bruckner សាស្ត្រាចារ្យសិក្សាអឺរ៉ុបនៅសាកលវិទ្យាល័យស្ទែនហ្វដ (សហរដ្ឋអាមេរិក) ដែលមាន មូលដ្ឋាននៅទីក្រុងប៊ែកឡាំង សាធារណៈមតិភាគច្រើននៅអឺរ៉ុបសព្វថ្ងៃនេះ នៅតែ ជឿថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនមិនត្រឹមតែជាជម្លោះដែនដីរវាងប្រទេសទាំងពីរប៉ុណ្ណោះ ទេថែមទាំងជាកាប្រយុទ្ធភូមិសាស្ត្រនយោបាយរវាងរុស្ស៊ីនិងលោកខាងលិចទៀតផង។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងការទូតទំនងជាមិនត្រូវបានលើកយកជាអាទិភាពនោះទេ ដរាបណាមិន មានសញ្ញាច្បាស់លាស់អំពីលទ្ធផលនៅលើសមរភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ