២០ឆ្នាំរួមដំណើរអភិវឌ្ឍន៍ជាមួយវៀតណាម

(VOV)_មុននេះជិត២០ឆ្នាំ ថ្ងៃទី ៨ វិច្ឆិកាឆ្នាំ ១៩៩៣ សន្និសីទតុមូលស្ដីពីការផ្តល់
ជំនួយអភិវឌ្ឍន៍ជាផ្លូវ (ODA) សំរាប់វៀតណាម ​ត្រូវបានរៀបចំឡើងនៅទី​ក្រុង​បារីស 
(បារាំង)។ ព្រឹត្តិការណ៍ដ៏មានសារះសំខាន់នេះ ​បានគូសសញ្ញាចាប់ផ្តើមអោយទំនាក់
ទំនង សហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម និងបណ្ដាអ្នកផ្តល់ជំនួយអន្តរជាតិ  លើអាគា៍ផ្លាស់ប្តូរថ្មី។ មុននេះ២០ឆ្នាំ ​ពីប្រទេសក្រីក្រ អភិវឌ្ឍន៍អន់ខ្សោយ ​វៀត​ណាម​បានក្លាយទៅជាប្រទេសមានចំណូលមធ្យម ដោយសារកំលាំផ្ទៃក្នុងរបស់​ខ្លួន និងការ ប្រើប្រាស់ប្រភពកម្លាំង ODA របស់សហគមន៍អន្តរជាតិប្រកបដោយ​ប្រសិទ្ធិភាព។ ​

២០ឆ្នាំរួមដំណើរអភិវឌ្ឍន៍ជាមួយវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
ប្រើប្រាស់ប្រភពកម្លាំងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព

តួរលេខដែលក្រសួងផែនការនិងវិនិយោគវៀតណាមប្រកាសជាសាធារណះ នៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ​នាថ្ងៃទី ១៧​តុលា ​នៅ​ទីក្រុងហាណូយ បាន សរអោយឃើញថា៖ ​២០ឆ្នាំកន្លងទៅ តំលៃសរុបទុន​ ODA ​ដែល​បណ្ដាអ្នកផ្តល់ជំនួយ បានសន្យាលៃទុកសំរាប់វៀតណាម ទទួលបានជាង ​៧៨ពាន់លានដុល្លារអាមេរិក។  បណ្ដាខ្ទង់ទុន ODA ដែលវៀតណាមបានចុះ​ហត្ថ​លេខា ក្នុងរយះពេល២០ឆ្នាំកន្លងទៅ  ជាមធ្យមគឺ ៣ពាន់លានដុល្លារអាមេរិក/ឆ្នាំ ដែលជាប្រភពកម្លាំងហិរញ្ញាវត្ថុគួរអោយ កត់ស្គាល់ ដែលវៀតណាមបានប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពក្នុងដំណើការផ្លាស់ ប្តូរថ្មីជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមលើគ្រប់ជ្រុងជ្រោយ។


ទទួលបានជោគជ័យនេះ ក៏ដោយសាររដ្ឋាភិបាលវៀតណាមជានិច្ចកាលរក្សាររ រឹងមាំគោលជំហររបស់ខ្លួន ក្នុងការទទួលយកនឹងប្រភពទុន ODA សមស្របដោយ លក្ខណះជាក់ស្ដែងរបស់វៀតណាម។ ពិសេសគឺគោលនយោបាយ​ចែកចេញតាមថ្នាក់ សំរាប់ស្ថាប័នទទួលខុសត្រូវ ក្នុងដំណើការអនុវត្ត បង្កើនការឃ្លាំមើលអនុវត្ត​បណ្ដាកម្ម វិធីគំរោងការណ៍ ODA។ ដូច្នេះ ប្រភពទុន ODA ត្រូវបានបំរើរាល់​គោលដៅអភិវឌ្ឍន៍ ប្រទេសជាតិ​។ ប្រការនេះ បានអធិប្បា​យថា៖​ហេតុអ្វី បានជាប្រភពទុនODA ដែល បណ្ដាម្ចាស់ផ្តល់ជំនួយបានសន្យា​សំរាប់​វៀតណាម ត្រូវបានបង្កើនឡើងជាបន្តបន្ទាប់។  នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បាន អះអាងថា៖

          “ មូលហេតុមួយ ក្នុងចំណោមបណ្ដាមូលហេតុដែលវៀតណាមទទួលបាន​ជោគ ជ័យក្នុងកិច្ចសហប្រតិបត្តិការ​ODA ដោយសារការបញ្ជាណែនាំរបស់រដ្ឋាភិ​បាល​វៀត ណាមយ៉ាងម៉ត់ចត់។ ​ពិសេសគឺក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ កសាង​ផែនការ​ អភិវឌ្ឍន៍សមស្រប។ វៀតណាមក៏​នាំចេញបណ្ដាការផ្តើមគំនិតថ្មី ​ចំណេះដឹង សំរាប់ បណ្ដាដៃគូ រួមមតិអនុវត្តចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម។” បន្តរួមដំណើរអភិវឌ្ឍន៍ជាមួយវៀតណាម ទោះបីជា​ឆ្លងកាត់រយះពេល២០ឆ្នាំអភិវឌ្ឍន៍ហើយក្តី ប៉ុន្តែ ​អ្នកជំនាញការនានា  បានពិនិត្យថា៖​វៀតណាមកំពុងប្រឈមមុខនឹងការលំបាក​សាក​ល្បង​ជាច្រើន នា ពេលខាងមុខនេះ។ នេះគឺកម្លាំងសម្ពាធអំពីល្បឿនរំដោះ​ថវិកានៃបណ្ដាគំរោងការណ៍ ODA ដែលបានចុះហត្ថលេខា ​ក្នុងដំណាក់កាល ​២០០៦​ - ២០១០ …។ល។ ប៉ុន្តែ ​ ប្រការ​ដ៏សប្បាយ១គឺ សហគមន៍​អន្តរជាតិ បណ្ដា​​ម្ចាស់ជំនួយបានអះអាងថា៖នឹង បន្តរួមដំណើរជាមួយវៀតណាមលើផ្លុវអភិវឌ្ឍន៍។ ​ប្រធានស្ថានប័នដំណាងសហ ប្រតិបត្តិការអន្តជាតិ ជប៉ុន ​ជាអ្នកផ្តល់ជំនួយ​១ក្នុង​ចំណោមអ្នកផ្តល់ជំនួយច្រើនបំ ផុតសំរាប់វៀតណាម លោក Motonori Tsuno បានលើកច្បាស់ថា៖

          “ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅ​គឺ៖​ដល់ឆ្នាំ ២០២០ វៀតណាម នឹង​ក្លាយ​ទៅ​ជាប្រទេសឧស្សាហកម្ម។ ​ដើម្បីអនុវត្តបាននូវគោលដៅនេះ វៀតណាម ត្រូវប្រមូលផ្តុំទៅលើអាទិភាពធំចំនួន៣៖ ទីមួយគឺ សុក្រិដ្ឋហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺ  អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងទី៣គឺសុក្រិដ្ឋយន្តការគោលនយោបាយ។ យើង ខ្ញុំអាចជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅនេះតទៅទៀត។”

        វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ របស់សហគមន៍អន្តរជាតិ ក្នុងឱកាសពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី​២០​ នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung បានអះអាងថា៖

          “ ចំពោះយើងខ្ញុំ ការជួយឧបត្ថម្ភ​របស់មិត្តនានា មិនគ្រាន់តែជាទុនថ្លៃថ្លា​សំរាប់ វៀតណាម នាគ្រាក្រីក្រ បណ្ដាការជួយឧបត្ថម្ភខាងបច្ចេកទេស ពិគ្រោះយោបល់ន យោបាយអភិវឌ្ឍន៍ ពេលដែលវៀតណាមមានការលំបាកក្នុងការផ្ទេរប្តូរខឿនសេដ្ឋ កិច្ចប៉ុណ្ណោះទេ ថែមទាំងពោពេញទៅដោយមនោសញ្ជេតនា មិត្តភាព ​មនុស្សសាស្ត្រ  ស្មារតីសហគមន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមកទៀតផង។រដ្ឋាភិ​បាលវៀតណាម ជា និច្ចកាលគោរព និងប្រើប្រាស់ប្រភពទុន​ODA នេះ ​របស់​សហគមន៍អន្តរជាតិប្រកប ដោយប្រសិទ្ធិភាព។ ”

          ផ្អែកទៅលើគ្រឹះដ្ឋានទំនាក់ទំនងដៃគូដែលបានកសាងនិងអភិវឌ្ឍន៍ក្នុងរយះ ពេល២០ឆ្នាំ​កន្លងទៅ វៀតណាមជានិច្ចកាលមានគោលបំណងថា៖​បន្តទទួលបាន កិច្ចសហ​ប្រតិបត្តិការយ៉ាងខ្លាំងក្លាជាង ប្រសិទ្ធិភាពជាង របស់មិត្តភក្តិអន្តរជាតិ ដើម្បី វៀតណាមបន្តអភិវឌ្ឍន៍រឹងមាំនិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ