៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅមុខ

(VOVWORLD) - ២០១៨នេះបានគម្រប់រយៈពេល៣០ឆ្នាំដែលប្រភពទុនវិនិយោគផ្ទាល់ពី បរទេស (FDI) ចូលមកវៀតណាម។ ក្នុងរយៈពេល៣ទសវត្សកន្លងទៅ ប្លុកទុន FDI នេះបានក្លាយទៅជាកម្លាំងស្នូល ដែលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច វៀត ណាម។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលនៅមានបម្រែបម្រួលដ៏ស្មុគស្មាញ ជាច្រើន វៀតណាមកំពុងមានជំហានកែទម្រង់យ៉ាងខ្លាំងក្លាក្នុងការទាក់ទាញនិងប្រើ ប្រាស់ទុន FDI ដើម្បីប្រភពទុននេះបន្តដើរតួនាទីគន្លឹះក្នុងខឿនសេដ្ឋកិច្ចជាតិ។

ទួរលេខគួរឲ្យចាប់អារម្មណ៍

តាមតួរលេខរបស់នាយកដ្ឋានវិនិយោគពីបរទេស នៃក្រសួងផែនការនិងវិនិយោគវៀតណាម ថា ចាប់ពីឆ្នាំ១៩៩៨ រហូតដល់ខែឧសភាឆ្នាំ២០១៨ វៀតណាមមានគម្រោងការណ៍ FDI មានសុពលភាពចំនួន២៦ពាន់គម្រោងដោយមានទុនចុះបញ្ជីសុរបជាង៣២០ពាន់លានដុល្លាអាមេរិក។ នាបច្ចុប្បន្ន ទុនវិនិយោគផ្ទាល់ពីបរទេស ស្រូបយក២៥%ទុនវិនិយោគសរុបរបស់សង្គមទាំងមូល និងស្រូបយក៧០%នៃតំលៃទំនិញនាំចេញសរុបរបស់ប្រទេសទាំងមូល។នាបច្ចុប្បន្ន មានប្រទេសនិងតំបន់ដែនដីចំនួន៨៧ដែលបានបោះទុនចូលមកវៀត ណាម។ តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចបានវាយតំលៃថា លទ្ធផលនេះជាចំណុចលេចធ្លោបើប្រៀបនឹងប្រទេសជាច្រើនក្នុងតំបន់។ ដោយមានលក្ខណៈភូមិសាស្ត្រនយោបាយស្ថិរភាព ហើយស្ថិតនៅទីតាំងងាយស្រួលក្នុងតំបន់អាស៊ានដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នោះ វៀតណាមត្រូវបានវាយតំលៃថា ជាទីមកដល់គួរឲ្យទាក់ទាញនៃប្រភពទុនពីបរទេសនាពេលខាងមុខ។ លោក Nguyen Cong Ai អគ្គនាយករងក្រុមហ៊ុនសវនកម្មនិងវិនិយោគអន្តរជាតិ KPMG បានឲ្យដឹងថា៖

“ក្នុងរយៈពេល១ឆ្នាំកន្លងមក ពិសេសគឺក្នុងប៉ុន្មានខែដើមឆ្នាំ២០១៨ គឺ KPMG ជាប់មមាញឹកជាងពេលណាៗ ទាំងអស់ ជាមួយនឹងការទទួលស្វាគមន៍វិនិយោគិនបរទេសមកបណ្ដាក់ទុននៅវៀតណាម។ ដូច្នេះហើយ ការយកចិត្តទុកដាក់របស់វិនិយោគិនចំពោះវៀតណាមគឺធំធេងណាស់ ពិសេសគឺវិនិយោគិនពីតំបន់អាស៊ីខាងជើង”។

ទាក់ទាញ FDI ដោយរបៀបថ្មីក្នុងកាលៈទេសៈថ្មី

សក្ដានុភាពគឺធំធេងដូច្នេះ ប៉ុន្តែសភាពការណ៍សេដ្ឋកិច្ចសកលកំពុងមានការផ្លាស់ប្ដូរជាច្រើន។ នោះគឺលទ្ធិគាំពារនិយមពាណិជ្ជកម្មកំពុងរីករាលដាល នាំទៅការប្រែប្រួលនៃលំហូរទុនវិនិយោគពីបរទេស នាពេលខាងមុខ។ សាស្ត្រាចារ្យ Nguyen Mai ប្រធានសមាគមន៍សហគ្រាសមានទុនវិនិយោគពីបរទេស ចាត់ទុកថា៖

“ប្រទេសជាតិផ្លាស់ប្ដូរ ពិភពលោកផ្លាស់ប្ដូរ FDI ផ្លាស់ប្ដូរ ទាមទារឲ្យយើងក៏ត្រូវផ្លាស់ប្ដូរទិសដៅនិងគោលនយោបាយទាក់ទាញទុនវិនិយោគពីបរទេសដែរ។ ទិសដៅថ្មីគឺកំណើនបៃតង កំណើនចីរភាព ហើយទាក់ទាញទុន FDI ចូលក្នុងវិស័យបច្ចេកវិទ្យានាអនាគតដូចជាប្រាជ្ញាសិប្បនិម្មិត និងគណនីពពក ជាដើម។ ចង់បានដូច្នេះ យើងត្រូវផ្លាស់ប្ដូររបៀបធ្វើ ពីការពន្លឿនវិនិយោគ ការត្រួតពិនិត្យគម្រោងការណ៍និងកែទម្រង់យ៉ាងពេញលេញអំពីការគ្រប់គ្រងរដ្ឋ”។

នាពេលខាងមុខ ការប្រកួតប្រជែងក្នុងការទាក់ទាញទុន FDI នឹងប្រព្រឹត្តទៅយ៉ាងប្ដូរផ្ដាច់។ ប្រការនេះទាមទារឲ្យវៀតណាមត្រូវកែទម្រង់យ៉ាងខ្លាំងក្លានូវវិស័យគ្រប់គ្រងរដ្ឋលើវិស័យទាក់ទាញ FDI។ ទន្ទឹមនឹងការអនុវត្តល្អនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលវៀតណាមស្ដីពីការទាក់ទាញទុន FDI ក្នុងអំឡុង៣ទសវត្សកន្លងទៅ នោះគឺសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយឲ្យមានតម្លាភាព បង្កភាពងាយស្រួលជាអតិបរមាសំរាប់វិនិយោគិន វៀតណាមក៏កំពុងខិតខំប្រឹងប្រែងកែលំអការអនុវត្តច្បាប់ បង្កើនការសន្ទនាសំដៅជួយឧបត្ថម្ភដោះស្រាយការលំបាកសំរាប់វិនិយោគិនផងដែរ។ អ្នកជំនាញការសេដ្ឋកិច្ច បណ្ឌិត Nguyen Minh Phong បានអះអាងថា៖

“យើងកំពុងដើរតាមទិសត្រឹមត្រូវក្នុងនិន្នាការធ្វើសមាហរណកម្មនិងចូលរួមក្នុងខ្សែសង្វាក់សកល។ ការជ្រើសរើសប្រភពទុន FDI ត្រូវផ្តោតសំខាន់ទៅលើសហគ្រាសដែលមានកិត្យានុភាព មានលក្ខខណ្ឌគ្រប់គ្រាន់ ផលិតផលមានតំលៃបង្កើនបន្ថែមខ្ពស់ ក៏ដូចជាត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់ឲ្យវៀតណាម ហើយយើងក៏មានលទ្ធភាពទទួលយកផងដែរ”។

ស្ថិរភាពសេដ្ឋកិច្ចនយោបាយនិងការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មជាបន្តបន្ទាប់នោះគឺឧត្តមភាពធំធេងរបស់វៀតណាមក្នុងការទាក់ទាញទុន FDI។ ប៉ុន្តែ ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចសកលនៅមានអស្ថិរភាព វៀតណាមក៏កំពុងខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន លើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃប្រភពទុន FDI សំដៅបន្តលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ