Chamalea Phuoc -មេភូមិ គំរូ១រូប។

Vovworld-ក្រៅ ពីការជួយអ្នកភូមិបានយល់និងអនុវត្តដ៍ត្រឹមត្រូវនូវបណ្តាការផ្តួច
ផ្តើមគំនិតគោលនយោបាយច្បាប់របស់រដ្ឋ មេភូមិ Chamalea Phuoc នៅណែនាំ
ផង។បងស្រី Chamlea Thi Den អ្នកភូមិ១នាក់អោយដឹងថា៖“ អាស្រ័យដោយមាន
ការជួយឧបត្ថម្ភពី មេភូមិ Chamalea Phuocនោះយើ​ងខ្ញុំបានធ្វើការរកស៊ីប្រកបដោយ
ប្រសិទ្ឋភាព។ “
ពេលមានការផ្តួចផ្តើមគំនិតថ្មី១ដែលត្រូវផ្សព្វផ្សាយដល់ប្រជាជនមេភូមិ Chamalea Phuocជានិច្ចកាល​បញ្ចូលខ្លឹមសារ​នេះក្នុង​ជីវភាពសហគមន៍នានា។របៀ​បធ្វើនេះ
បានទាក់ទាញការយកចិត្តទុកដាក់ពីជនរួមជាតិនិងជួយពួកគេ​ងាយយល់ជាង
ទៀត។ទង្វើនេះរបស់លោក​នៅទទួលបានការគាំទ្រនិងការវាយតំលៃខ្ពស់ពី​អ្នកភូមិ
ទៀតផង។លោក Mao Ngoc Than រស់នៅនៅភូមិ Doចាត់ទុកថា“បងPhuocទទួល
បានទំនុកទុកចិត្តនិងកិត្យានុភាពពីជនរួមជាតិដោយទង្វើជាក់ស្តែងរបស់ខ្លួន។បង
សកម្មចូលរួមការងារសង្គមជានិច្ច​។បងក៍ជាជនដែលឈានទៅមុខក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចនិង​ជាគំរូសំរាប់អ្នកភូមិធ្វើតាម   ។“

​​​​​​​​​​​​​​​​​​                     

Chamalea Phuoc -មេភូមិ គំរូ១រូប។ - ảnh 1
រូបថត អិនធឺណែត

មេភូមិ Chamalea Phuocនៅចុះចលនាគ្រួសារនិមួយៗដើម្បីជួយជនរួមជាតិយល់​ច្បាស់ហើយចូលរួមការកសាងជនបទថ្មីទៀតផង។អ្នកភូមិជាច្រើននាក់បានស្ម័គ្រ
ចិត្តបរិច្ចាកដីនិងបង់ថ្ងៃធ្វើពល​កម្ម។អាស្រ័យហេតុនេះខ្សែផ្លូវគមនាគមន៍ក្នុងភូមិ
១០០%ត្រូវបានចាក់បេតុងជីវភាពរស់នៅរបស់ជនរួមជាតិនិងមុខមាត់មានការផ្លាស់
ប្តូរជាច្រើន។លោកChamlea Xanhអ្នកឃុំMaNoiចែករំលែកថា៖“មេភូមិ Chamalea
Phuocបានគៀងគរប្រជាជន ចូលរួមការធ្វើផ្លូវ។តាំងពីពេលរដ្ឋ វិនិយោគទុនធ្វើផ្លូវ
បេតុងមកការ​ធ្វើដំណើររបស់អ្នកឃុំមានភាពងាយស្រួល។   “
ឥឡូវនេះអ្នកភូមិDoទាំងអស់បានជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។ទោះបីជាជីវភាពរស់
នៅពុំទាន់បានធូធាគ្រាន់បើក៍ដោយក៍អ្នកភូមិលែងបារម្ភពីការហូបចុក។អ្នកណា​ក៍
ជឿជាក់ទៅលើពាក្យទូន្មាននិងទង្វើរបស់មេភូមិ Chamalea Phuocផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ