Hoang Thi Minh Hong និងដំណើរប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ

(VOVWORLD) - នៅឆ្នាំ១៩៩៧ អ្នកស្រី Hoang Thi Minh Hong ពេលនោះទើបមានអាយុ ២៤ឆ្នាំតែប៉ុណ្ណោះ តែអ្នកស្រីបានក្លាយទៅជាជនវៀតណាមដំបូងគេដែលបានទៅ ដល់ប៉ូលខាងត្បូង ជាមួយអ្នកផ្សងព្រេងមួយក្រុមមកពីប្រទេសជាច្រើន។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវការធ្វើដំណើររបស់អ្នកស្រី Minh Hong ស្ដីពី ទង់ជាតិដែលអ្នកស្រីយកតាមខ្លួនទៅដល់ប៉ូលខាងលិច ក៏ដូចជាសកម្មភាព របស់អ្នកស្រីក្រោយពីការធ្វើដំណើរនេះ បានបំផុសគំនិតសម្រាប់មនុស្សជាច្រើន ជាពិសេសគឺជនវ័យក្មេង។
Hoang Thi Minh Hong និងដំណើរប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ - ảnh 1អ្នកស្រី Hoang Thi Minh Hong នៅប៉ូលខាងត្បូងនាឆ្នាំ១៩៩៧។ (រូបថត៖ VOV) 

នៅឆ្នាំ២០០៩ ក្នុងដំណើរវិលត្រឡប់ទៅប៉ូលខាងត្បូងជាលើកទី២ ដោយមើលឃើញនូវផលប៉ះពាល់ជាក់ស្ដែងដោយសារការឡើងកម្ដៅនៃភពផែនដីនោះ អ្នកស្រី Hoang Thi Minh Hong បានប្ដេជ្ញាចិត្តត្រូវតែធ្វើ សកម្មភាពភ្លាមមួយរំពិច។ អ្នកស្រីបានធ្វើការក្នុងគម្រោងការណ៍បរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសិក្សារៀនសូត្រអំពីបទពិសោធន៍ របៀប ធ្វើរបស់ពួកគេ។ ក្រោយរយៈពេលច្រើនឆ្នាំធ្វើការឲ្យគម្រោងការណ៍បរទេសមក អ្នកស្រី Minh Hong បានសម្រេចចិត្តចាប់ផ្ដើមអាជីពរបស់ខ្លួន ដោយការបង្កើត អង្គការសង្គមកិច្ចផ្នែកបរិស្ថាន-អាកាសធាតុ។ ហើយ CHANGE ត្រូវបាន បង្កើតឡើង។ នៅឆ្នាំ២០១៨ Minh Hong មានកិត្តិយសដោយទទួលបាន អាហារូបករណ៍នៃកម្មវិធីអ្នកប្រាជ្ញចំណុះមូលនិធិអូប៉ាម៉ា។

ជាមួយ CHANGE អ្នកស្រី Minh Hong មិនត្រឹមតែរកបាន ប្រភពហិរញ្ញវត្ថុដើម្បីអនុវត្តបណ្ដាគម្រោងការណ៍និងសកម្មភាពការពារ បរិស្ថាននៅវៀតណាមប៉ុណ្ណោះទេ អ្នកស្រីថែមទាំងប្រមូលផ្ដុំបាន មិត្តវ័យក្មេង ជាច្រើនទៀតដែលមានការជក់ចិត្តដូចខ្លួនអញ្ចឹងដែរ។ នៅ CHANGE អ្នក ណាក៏អាចចូលរួមចំណែកដល់កិច្ចការពារបរិស្ថាននិងការពារបរិយាកាស ដែនដីតាមរយៈការងារពីតូច តាចបំផុត។ អ្នកស្រី Hoang Thi Minh Hong ស្ថាបនិកនៃអង្គការ CHANGE បានឲ្យដឹងថា៖        

“នាងខ្ញុំបានកសាងជួរសមូហភាពជនវ័យក្មេងដែលមានក្ដី សុបិនដូចខ្ញុំ ហើយខ្ញុំជួយបណ្ដាមិត្តបណ្ដុះក្ដីសុបិននោះយ៉ាងដូចម្ដ៉េចមិនឲ្យ ជួបការលំបាកដូចខ្ញុំនោះឡើយ។ ខ្ញុំគិតថា ការរក្សាចលនាបរិស្ថានមួយ ប្រសិនបើចង់ឲ្យមានប្រសិទ្ធភាពពិតប្រាកដនោះ គឺចលនានេះគប្បីបាន ដឹកនាំ គ្រប់គ្រង និងបំផុសដោយសហគមន៍ដែលអ្នកកំពុងរស់នៅ។ ហេតុ ដូច្នេះ ការកសាងចលនាបរិស្ថានដែលបានអនុវត្តដោយសហគមន៍ គឺជា ប្រការសំខាន់បំផុត”។

Hoang Thi Minh Hong និងដំណើរប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ - ảnh 2 អ្នកស្រី Hoang Thi Minh Hong ចូលរួមវេទិកាបរិស្ថានមួយ។ 

សេចក្ដីស្នេហាជាតិ មោទនភាពជាតិហាក់ដូចជាប្រការអ្វីដែលមហិមាអញ្ចឹង ប៉ុន្តែ តាមពិតទៅ វាជាអ្វីៗដ៏ជិតស្និទ្ធនិងងាយស្រួលធ្វើណាស់។ រូបភាពទង់ជាតិ វៀតណាម ក្រហមឆ្អិនឆ្អៅបក់រវិចៗនៅក្នុងបរិយាកាសធំល្វឹងល្វើយនៃព្រិលសក្បុស សមុទ្រខៀវស្រងាត់នៅប៉ូលខាងលិច មិនត្រឹមតែរស់ជានិច្ចក្នុងដួងចិត្ត អ្នកស្រី Hoang Thi Minh Hong ប៉ុណ្ណោះទេ ថែមទាំងវាបានប្រែក្លាយទៅជា សកម្មភាពជាក់ស្ដែង ដែលជួយឲ្យវៀតណាមចូលរួមក្នុងសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ពិភពលោក។ អ្នកស្រី Ngo Thi Thanh Thao យុវជនម្នាក់ដែលកំពុងធ្វើការនៅ CHANGE បានចែករំលែក ថា រយៈពេលធ្វើការនៅ CHANGE បានផុសឡើងនៅក្នុងនាងស្មារតី មោទនភាពជាតិនិងមោទនភាពអំពីជំនាន់យុវជនវៀតណាម។

“ថ្ងៃមួយ មានលោកស្រីម្នាក់នៅស្ថានកុងស៊ុលអាមេរិកបានមកជួប យើងខ្ញុំ។ នាគ្រានោះ នៅ CHANGE កំពុងគូរគំនូរលើជញ្ជាំងស្ដីពីសត្វ រមាស។ ហើយលោកស្រីរូបនេះបានស្រែកឡើងថា៖ ព្រះអើយ ខ្ញុំមិនអាច ជឿថា នៅវៀតណាមមានមិត្តវ័យក្មេងយកចិត្តទុកដាក់ដល់បញ្ហានេះសោះ។ ឃ្លានោះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលផងហើយខ្វល់ខ្វាយផងថា មិត្តភក្តិអន្តរជាតិ គិតយ៉ាងដូចម្ដ៉េចពី វៀតណាម ក៏ដូចជា ជំនាន់វ័យក្មេង វៀតណាម។ ប្រការនេះបានក្លាយទៅជាកម្លាំងចលករដើម្បីជំរុញឲ្យខ្ញុំចូលរួមវិស័យ បរិស្ថានដែលមិនទាន់សូវទាក់ទាញបានការយកចិត្តទុកដាក់ជាច្រើននៅវៀត ណាម”។

ចំណែកឯកញ្ញា Vo Uyen Phuong និស្សិតម្នាក់មកពីខេត្ត Ben Tre ដែលកំពុងធ្វើការក្រៅម៉ោងនៅ CHANGE បានសំណេះសំណាលថា៖

“ខ្ញុំមានបំណងចង់ឲ្យមនុស្សគ្រប់រូបបានជ្រាបថា ការប្រែប្រួលអាកាស ធាតុកំពុងខិតមកជិតហើយ។ ប្រហែលជា អ្នកនៅខេត្តផ្សេងៗមិនដឹងទេ ប៉ុន្តែនៅខេត្ត Ben Tre កាលពីខ្ញុំនៅកុមារភាព រដូវទឹកប្រៃគឺសប្បាយ ណាស់។ បងប្អូនខ្ញុំតែងតែអង្គុយត្រងទឹកសាបជាមួយប៉ា។ ត្រងបាន ៤ពាងគឺគ្រប់គ្រាន់សម្រាប់ប្រើពេញរដូវទឹកប្រៃហើយ។ ប៉ុន្តែនាសព្វថ្ងៃ ក្នុងរដូវ ទឹកប្រៃនៅ Ben Tre ត្រងទឹកសាបបានប៉ុន្មានក៏មិនគ្រប់គ្រាន់ទេ។ ហើយ រយៈពេលប៉ុន្មានទៀត តើបណ្ដាខេត្តជាប់សមុទ្រក៏ជួបបញ្ហាប្រឈមដូចខេត្ត Ben Tre ដែរ? ប្រសិនបើខ្ញុំមានឱកាសចេញទៅពិភពលោកខ្ញុំនឹងដំណាល រឿងស្ដីពី Ben Tre ស្ដីពីតំបន់ខាងលិច”។

អ្នកស្រី Hoang Thi Minh Hong និងមិត្តវ័យក្មេងនៅ CHANGE ក៏ដូច ជាមិត្តវ័យក្មេងនៅជុំវិញអ្នកស្រី សុទ្ធតែមានទង់ជាតិនៅក្នុងបេះដូង។ ហើយ បណ្ដាសកម្មភាពសហគមន៍របស់អ្នកស្រី Minh Hong បានធ្វើឲ្យយើងជឿថា ប្រជាជនវៀតណាមទាំងអស់ក៏មានទង់ជាតិនោះដែរ ហើយបញ្ហាគឺធ្វើយ៉ាង ម៉េចដើម្បីប្រែក្លាយប្រការនោះទៅជាសកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ