Huynh Thanh Hung - ក្លាយជាមហាសេដ្ឋីពីការចិញ្ចឹមសត្វសំពោចនៅ Ca Mau

(VOVWORLD) - ដោយមានចំណង់ចំណូលចិត្តជាមួយវិស័យកសិកម្ម លោក Huynh Thanh Hung អាយុ ៤៤ឆ្នាំ នៅឃុំ Tan Thanh ទីក្រុង Ca Mau បានប្រកបមុខរបរកសិកម្មតាំងពីនៅតូច។ បន្ទាប់ពីបានស្វែងយល់និងសិក្សាពីគំរូចិញ្ចឹមសំពោចមក លោកបានសម្រេចចិត្តវិនិយោគលើវិស័យនេះ។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមសត្វរបស់លោកទទួលបានប្រាក់ចំណេញប្រហែល ១,៥ ពាន់ លានដុង (ជាង ៦០.០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

Huynh Thanh Hung - ក្លាយជាមហាសេដ្ឋីពីការចិញ្ចឹមសត្វសំពោចនៅ Ca Mau - ảnh 1លោក Huynh Thanh Hung បានចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមសត្វសំពោចតាំងពី ៨ ឆ្នាំមុន (រូបថត៖ VOV)

ប្រសូត្រចេញពីគ្រួសារកសិករ ហើយបានផ្សាភ្ជាប់នឹងស្រែចំការជារៀងរាល់ថ្ងៃ ប៉ុន្តែលោកមានចំណូលចិត្តពិសេសលើការចិញ្ចឹមសត្វ។ បន្ទាប់ពីរៀបការរួច លោកបានចំណាយប្រាក់សន្សំទាំងអស់ ធ្វើការវិនិយោគលើការចិញ្ចឹមត្រីថ្លុក ត្រីដំរីនិងជ្រូកព្រៃ...។ ប៉ុន្តែដោយសារតម្លៃប្រែប្រួល មិនរកបានទីផ្សាលក់ចេញ ប្រាក់ចំណូលមិនស្ថិតស្ថេរ ហើយត្រូវចំណាយកម្លាំងកាយចិត្តច្រើន លោកបានសម្រេចចិត្តផ្លាស់ប្តូរទៅចិញ្ចឹមសត្វវិញ។ នៅឆ្នាំ ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវខ្លះ លោកឃើញថា  ការចិញ្ចឹមសត្វសំពោចមានភាពងាយស្រួល  ចំណាយឲ្យការថែទាំតិចតួចនិងតម្រូវការទីផ្សារខ្ពស់ ដូច្នេះលោកបានទិញកូនសំពោច ១០ គូមកចិញ្ចឹមសាកល្បង។

យ៉ាងណាមិញ ដោយសារតែខ្វះបច្ចេកទេសថែទាំសំពោចសម្បុកដំបូងត្រូវបរាជ័យ។ មិនបាក់ទឹកចិត្តទេ លោក Hung បានស្វែងយល់សិក្សាបន្ថែម ដើម្បីវិនិយោគឡើងវិញ ហើយក្នុងបណ្តាឆ្នាំក្រោយ លោកទទួលបានជោគជ័យជាបន្តបន្ទាប់។ លោក Huynh Thanh Hung ចែករំលែកថា៖ “ការចិញ្ចឹមសត្វសំពោចមិនសូវពិបាកទេ...។ ពោលគឺ ចិញ្ចឹមតាមលក្ខណៈសម្រាប់លក់សាច់ទៅទីផ្សារគឺងាយស្រួលណាស់។ ការពិបាកគឺនៅពេល សត្វសំពោចបង្កាត់ពូជប៉ុណ្ណោះ។ សត្វសំពោចបង្កាត់ពូជមានលក្ខណៈពិសេសណាស់   ធ្វើម៉េចដើម្បីដឹងថា ពេលណាដល់ពេលវាបង្កាត់ពូជ ហើយពេលវាបង្កាត់ពូជ ត្រូវបំបែកពួកវាចេញ។  យើងត្រូវតែក្តាប់បានពេលវេលាដែលពួកគេចង់បង្កាត់ពូជ ពីនោះ នឹងជួយបង្កើនហ្វូង នាំមកនូវប្រាក់ចំណូល និងប្រាក់ចំណេញកាន់តែខ្ពស់”

កសិដ្ឋានចិញ្ចឹមមីសំពោចរបស់គ្រួសារលោក Huynh Thanh Hung បច្ចុប្បន្ននេះមានសត្វសំពោចប្រហែល ១០០ ក្បាលកំពុងបង្កាត់ពូជ ហើយកូនសំពោចពូជ និងសត្វសំពោចយកសាច់រាប់រយក្បាលបានដល់ពេលបញ្ចេញលក់។ ជារៀងរាល់ឆ្នាំ លោកបានផ្គត់ផ្គង់ ទៅកាន់ទីផ្សារកូនសំពោចពូជរាប់រយក្បាល។ បច្ចុប្បន្ននេះ តម្លៃសត្វាសំពោចពូជមានចាប់ពី ៧ ទៅ ១២ លានដុង (៣០០ ទៅ ៦០០ ដុល្លារ)/សំពោចញីឆក្បាល។ សំពោចឈ្មោលពូជគឺស្មើ ៣០% ធៀបនឹងសំពោចញីពូជ។ តម្លៃសំពោចយកសាច់ក៏មានស្ថិរភាពក្នុងចម្លោះ ១,២ - ១,៥ លានដុង/គីឡូក្រាម។ ដោយសារតែតម្រូវការកូនសំពោចពូជនៅលើទីផ្សារបច្ចុប្បន្នមានច្រើនណាស់ កសិដ្ឋានចិញ្ចឹមសំពោច ពូជរបស់គ្រួសារលោក Hung គឺផ្តត់ផ្គង់មិនគ្រប់គ្រាន់ទេ។

Huynh Thanh Hung - ក្លាយជាមហាសេដ្ឋីពីការចិញ្ចឹមសត្វសំពោចនៅ Ca Mau - ảnh 2គ្រួសាររបស់លោក Hung ថែទាំមេសំពោច ១០០ ក្បាល និងលក់កូនសំពោចពូជរាប់រយក្បាលក្នុងមួយឆ្នាំៗ (រូបថត៖ VOV)

យោងតាមលោក Hung ការចិញ្ចឹមសត្វសំពោចពូជមានអត្ថប្រយោជន៍ដោយវាមិនប្រើទំហំច្រើន។ ចំណីរបស់ពួកគេគឺចេកនិងត្រីដែលសម្បូរក្នុងស្រុក។ ការចិញ្ចឹមពួកវាមិនចំណាយកម្លាំងច្រើនទេ សត្វសំពោចញីអាចចិញ្ចឹមក្នុងរយៈពេល ៨ ទៅ ១០ ខែមុននឹងអាចបង្កាត់ពូជបាន។ ចំណែកសំពោចសម្រាប់យកសាច់ត្រូវចិញ្ចឹមប្រហែល ៥ ខែនឹងឡើងដល់ ២,៥ គីឡូក្រាម ទម្ងន់ល្មមលក់ ចិញ្ចឹមប្រហែល ៧ ខែនឹងឡើងទម្ងន់ ៣,៥ - ៤គីឡូក្រាម ជួយបង្កើនប្រាក់ចំណេញ៖

“ប្រសិនបើសត្វសំពោចឆ្លងជំងឺ យើងត្រូវទាក់ទងពេទ្យសត្វ។ ធម្មតា សំពោចមានជំងឺពីរប្រភេទគឺ ទីមួយគឺរាគ ទីពីរគឺហើមជើងដូចសំបុកឃ្មុំ។ តាមពិតទៅ ការព្យាបាលគឺជាសស្បើយត្រឹមតែ ៥០/៥០ ដូច្នេះ ពេលខ្លះ កសិដ្ឋានទាំងមូលនឹងមិននៅសល់សត្វមួយក្បាលទេ។  ប្រសិនបើអ្នកមានសំណាង អ្នកអាចរក្សាបានពីរបីភាគរយប៉ុណ្ណោះ”

នៅតាមមូលដ្ឋាន គ្រួសារជាច្រើនបានឃើញគ្រួសាររបស់លោក Hung ចិញ្ចឹមសត្វសំពោចដោយជោគជ័យ ហើយក៏បានមករៀនពីបទពិសោធន៍ និងទិញកូនពូជដើម្បីចិញ្ចឹម។ អាជ្ញាធរមូលដ្ឋានបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគំរូចិញ្ចឹមសំពោច ដូច្នេះនៅពេលអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព  ក៏មានការសហការជាមួយកសិដ្ឋានចិញ្ចឹមសំពោចរបស់លោក Hung ដើម្បីផ្តល់កូនពូជដល់ប្រជាជន ជាថ្នូរលោក Hung ក៏ទទួលខុសត្រូវក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់អ្នកចិញ្ចឹមផងដែរ។ លោក Ho Quoc Trang ប្រធានសមាគមកសិករឃុំ Tan Thanh បានឲ្យដឹងថា៖ “លោក Hung ក៏បានចង់សម្ព័ន្ធជាមួយអង្គភាពនៅក្នុងទីក្រុង Ca Mau ដូចជាសង្កាត់ Tan Thanh ដើម្បីជួយឧបត្ថម្ភគំរូនេះ និងលើកស្ទុយការរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារក្រីក្រ។ ពីទីនោះ លោក Hung បានចែករំលែកបច្ចេកទេស និងបទពិសោធន៍ផលិតកម្មផ្ទាល់ខ្លួនជាមួយគ្រួសារមួយចំនួននៅក្នុងតំបន់ ក៏ដូចជាអង្គភាពមួយចំនួននៅទីក្រុង Ca Mau។ អាស្រ័យហេតុនេះ បង្កើតបានលក្ខខណ្ឌងាយស្រួលសម្រាប់គ្រួសារក្រីក្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”

បច្ចុប្បន្ន លោក Hung បានចុះបញ្ជីផ្តាច់មុខម៉ាកយីហោ Tan Thanh Ca Mau។ ដោយសារតែតម្រូវការទីផ្សារដ៏ច្រើន ឈ្មួញបានបញ្ជាទិញកូនសំពោចពូជមុន ១០ ខែ ប៉ុន្តែកសិដ្ឋានរបស់លោក Hung នៅតែមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។ ពីការហ៊ានគិត និងហ៊ានធ្វើ ហ៊ានក្រោកឈរពីភាពបរាជ័យ ប៉ុន្មានឆ្នាំមកនេះ គំរូចិញ្ចឹមសត្វសំពោចតែងតែជួយគ្រួសារលោក Hung រកប្រាក់ចំណេញ ជួយរក្សាលំនឹងជីវិត និងក្លាយជាអ្នកមានក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាព។ លោក Hung មិនបានរក្សាភាពជោគជ័យសម្រាប់ខ្លួនឯងនោះទេ លោកបានបង្កើត Channel YouTube ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការចិញ្ចឹមសត្វសំពោចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ