|
រូបថតអ្នកបើកយន្តហោះNguyen Hong My(Image:Internet) |
Vovworld- សង្គ្រាមបានកន្លងផុតទៅយូរៗហើយ តែម៉េម័រអំពីអតិតកាលដ៏
ត្រចះត្រចង់ របស់អតិតអ្នកបើកយន្តហោះ Nguyen Hong My នៅតែ មានភាពដ
ដែល។បណ្តារឿង និទានអំពីអាជីពយោធារបស់អតិតអ្នកបើកយន្តហោះរូបនេះ
គឺជាមោទនភាពរបស់កង ជើងអាកាសវៀតណាមនឹងជាការកោតគោរពរបស់
កងជើងអាកាសអាមេរិក។ សូម អញ្ចើញលោកអ្នកនាងតាមដ្ឋានស្តាប់អត្ថបទ
ឧទ្ទេសនាមអំពីអ្នកបើកយន្តហោះNguyen Hong My-អ្នកដែលបានបាញ់ធ្លាក់
យន្តហោះអាមេរិកដើមដំបូងក្នុងឆ្នាំ១៩៧២។
លោកNguyen Hong My កើតនៅឆ្នាំ១៩៤៦ នៅខែត្រNghe An ។ឆ្នាំ១៩៦៥
លោកជាប់ ក្នុងការរើសទ័ពជាអ្នកបើកយន្តហោះនឹងរួមជាមួយយុវជនឆ្នើមចំនួន
១២០នាក់ទៀតទៅ សហភាពស៊ូវៀត(សហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ)រៀនបើកយន្តហោះ។ក្រោយរយះពេល៣ឆ្នាំ សឹក្សា លោកជាមនុស្ស១រូបក្នុងចំណោមមនុស្សទាំង១៩
នាក់បញ្ចប់ការបើកយន្តហោះ ធុនMIG 21។លោករំលឹកឡើងវិញថា៖ “ខ្ញុំមិនជឿ
ថា៖ខ្លួនបានជាប់ការរើសទ័ពជាអ្នកបើកយន្តហោះទេ។ពេលនោះយើងខ្ញុំខ្នះខ្នែង
ណាស់។មិនគិតដល់ផលប្រយោជន៏ផ្ទាល់ខ្លួនទេ។យើងខ្ញុំគ្រាន់តែគិតថា៖ខិតខំ
រៀនពូកែដើម្បីវិលត្រឡប់មកប្រទេសប្រយុទ្ធការពារមាតុភូមិប៉ុណ្ណោះ។”។
ឆ្នាំ១៩៦៨លោក Nguyen Hong My វិលត្រឡប់មកវៀតណាមដោយយកតាម
ខ្លួន នូវសេចក្តីអន្ទះអន្ទែងបានប្រយុទ្ធ។នាដើមឆ្នាំ១៩៧២ អាមេរិកបញ្ជូនចូលមក
ទីលាន ប្រយុទ្ធវៀតណាមនូវយន្តហោះយុទ្ធសាស្រ្តចំនួនជិត១០០០ គ្រឿង យន្ត
ហោះ B52 ចំនួន ១៥០ គ្រឿងនឹងនាវាផ្ទុកយន្តហោះចំនួន៦៦គ្រឿង។ពេលនោះ
កងជើងអាកាស វៀតណាមមានតែយន្តហោះធុន MIG 21ចំនួន១៨០ គ្រឿងប៉ុណ្ណោះ
។ “បើនិយាយអំពីការប្រៀបធៀបកំលាំងខាងកងជើងអាកាស អាមេរិកខ្លាំងជាង
យើង។ក៏ប៉ុន្តែយើងមានប្រៀខ្លាំងគឺបានប្រយុទ្ធនៅលើទឹកដីខ្លួន លើដែនអាកាស
ខ្លួន នឹងនៅលើផ្ទៃដីគឺជាប្រជាជនខ្លួន ទើបមិនភ័យខ្លាចទេ”។ ថ្ងៃទី១៧មករាឆ្នាំ
១៩៧២ គឺជាថ្ងៃដើមដំបូងក្នុងអាជីពបើកយន្តហោះប្រយុទ្ធរបស់ ខ្លួន លោក Nguyen
Hong My នឹងយុទ្ធមិត្ត Le Khuongជួបយន្តហោះខ្មាំង។លោកទាំង ២រូបបានបាញ់
កាំជ្រួចចំនួន៨គ្រាប់តែមិនត្រូវគ្រាប់ណា១ទេ។ ថ្ងៃទី១៩ មករា១៩៧២ លោក
Nguyen Hong My នឹងយុទ្ធមិត្តបែជាចេញដំណើរទៅប្រយុទ្ធ។ “ ថ្ងៃនោះខ្ញុំហោះរួម
ជាមួយបង Le Minh Duong ។យើងខ្ញុំជួបយន្តហោះខ្មាំងចំនួន២៤គ្រឿង។ដោយ
សារខ្មាំងមានច្រើនពេក យើងខ្ញុំត្រូវចែកគ្នាវាយ។ខ្ញុំឃើញយន្តហោះធុន F4 ១
គ្រឿងពី Hoa Binh តែត្រូវតាមដេញទៅដល់ Nghe An ទើបបាញ់ធ្លាក់បាន។ពេល
បាញ់ ខ្ញុំស្រែកខ្លាំង៖ឆេះហើយ។ក្រោយនោះខ្ញុំខិតខំបើកយន្តហោះមកដល់Thanh
Hoa ដោយសារអស់ឥន្ឋនះ”។
ដោយបានបង្កើតស្នាដៃនេះលោកNguyen Hong My ត្រូវបានបំពាក់អាំងស៊ឺង
អុំហូ។នេះក៏ជាយន្តហោះអាមេរិកដំបូងដែលកងជើងអាកាសវៀតណាមបាញ់
ធ្លាក់ក្នុង ឆ្នាំ១៩៧២។ក្នុងរយះពេល៦ឆ្នាំប្រយុទ្ធការពារដែនអាកាសមាតុភូមិ លោក
Nguyen Hong My បានបាញ់ធ្លាក់យន្តហោះអាមេរិកចំនួន២លើក។ថ្ងៃទី១៦មេសា
ឆ្នាំ១៩៧២ ក្នុងការប្រយុទ្ធគ្នានៅលើអាកាស យន្តហោះធុនMIG 21របស់លោកត្រូវ
យន្តហោះធុន F4 របស់ខ្មាំងដែលបើកដោយអ្នកបើកDaniel Edwards Cherry បាញ់
ត្រូវនៅ Hoa Binh។យន្តហោះត្រូវធ្លាក់។លោកត្រូវ បាក់ដៃទាំង២ដោយសារសំភារះ
ការពារដៃរបស់ យន្តហោះត្រូវខូច។លោកNguyen Hong My ចេញពីទ័ព ទៅសឹក្សា
ភាសារបរទេសនឹង សេដ្ឋកិច្ចវិទ្យាហើយកសាងគ្រួសារ។លោកមានកូន២នាក់។
ទោះបីមានអាយុជិត៧០ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែវីរះអ្នបើកយន្តហោះNguyen
Hong My នៅតែរំជួលចិត្តយ៉ាងខ្លាំងពេលដែលរំលឹកអំពីបណ្តាខែថ្ងៃដ៏ត្រចះត្រចង់
នោះ-ពេលដែលយុវវ័យរបស់លោកផ្សារភ្ជាប់ជាមួយមេឃ ជាមួយអតិតកាលដ៏អង់
អាចក្លា ហានជាទីបំផុតរបស់ប្រជាជាតិ៕