Nguyen Phuc Long ជាមួយនឹងបំណងប្រាថ្នាកសាងកីឡាប៊ីយ៉ាជំនាញ

(VOVWORLD) -អស់រយៈពេលជិត១០ឆ្នាំ ចាប់តាំងពីជើងឯកនៅ Sea Games ២០០៩មក កីឡាករប៊ីយ៉ា Nguyen Phuc Long នៅដិតជាប់ក្នុងអារម្មណ៍បំណងប្រាថ្នាអនុវត្តនូវបទពិសោធន៍របស់ខ្លួនក្នុងការបណ្តុះបណ្តាលឲ្យសិស្សជំនាន់ថ្មីឈ្នះពានរង្វាន់ខ្ពស់ក្នុងការប្រកួតកីឡាលើតុ។

Nguyen Phuc Long ជាមួយនឹងបំណងប្រាថ្នាកសាងកីឡាប៊ីយ៉ាជំនាញ - ảnh 1លោក Phuc Long មានបំណងចង់ឲ្យវិស័យប៊ីយ៉ាវៀតណាមមានការវិវឌ្ឍន៍យ៉ាងខ្លាំងនាពេលខាងមុខ 

កាលពីជាសិស្សជំនាញគណិតវិជ្ជានៃវិទ្យាល័យ Marie Curie នៅទីក្រុងហា ណូយ Nguyen Phuc Long តែងតែទទួលបានរង្វាន់ជើងឯកនៃវិញ្ញាសារទាត់សី និងប៉េងប៉ុងរបស់សាលាដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជា សមាជិកនៃក្រុមកីឡាប៊ីយ៉ា ហាណូយ ជំនាន់ដំបូងទៀតផង។ ខណៈដែលតាមអាជីព កីឡា Nguyen Phuc Long ទទួលបានមេដាយមាសនៅពានរង្វាន់ទូទាំងប្រទេសឆ្នាំ ១៩៩៧ ជើងឯកជាតិ ឆ្នាំ២០០៣ មេដាយសំរឹទ្ធក្រុមនៅ Sea Games ២២។ កំពូល នៃអាជីពរបស់ខ្លួនគឺមេដាយមាស  billards- snooker SEA Games ២៥នៅប្រទេសឡាវ។ បច្ចុប្បន្ននេះ billards-snooker នៅតែជាផ្នែកមួយនៃជីវភាពរស់នៅរបស់ Nguyen Phuc Long៖          

        “តាំងពីឆ្នាំ២០០៩មក ខណៈដែលទទួលបានរង្វាន់ជើងឯក Sea Games រហូត មកដល់បច្ចុប្បន្ន នឹងក្តីសង្ឃឹមក្លាយទៅជាអ្នកបណ្តុះបណ្តាលមួយ ដើម្បីផ្លាស់ ប្តូរថ្មីនូវមនសិការអំពីផ្នែកប៊ីយ៉ាវៀតណាមក៏ដូចជាស្រាវជ្រាវនិងស្វែងយល់ការនិយម ន័យថ្មី វិធីសាស្ត្រថ្មី ដើម្បីជួយអ្នកលេងមានទិសដៅហ្វឹកហាត់យ៉ាងឆាប់រហ័សជាង នៅជាប់ក្នុងអារម្មណ៍របស់ Nguyen Phuc Long។ ហើយ Nguyen Phuc Long នៅ រក្សាក្តីសុបិននោះ”។

        Nguyen Phuc Long ធ្លាប់ជាម្ចាស់ក្លឹប billards-snooker។ លោកមានបំណងរៀប ចំពានរង្វាន់ billards នៅវៀតណាម ដោយប្រមូលផ្តុំបានកីឡាករល្បីឈ្មោះលើពិភព លោកចូលរួមផងដែរ។ ហើយលោកក៏ពេញចិត្តលើការដែលក្នុងផ្ទះលោកបានដាក់តុ លេងប៊ីយ៉ាមួយសម្រាប់បន្តការនិយមចូលចិត្តរបស់ខ្លួនទៅឲ្យប្អូនសិស្សដែលមកពីខេត្ត Son Tay ខេត្ត Thai Nguyen និងខេត្ត Bac Ninh ក្នុងពេលកំពុងទន្ទឹងរង់ចាំក្តីសុបិន ក្លាយទៅជាការពិត។ Phung Van Quy សិស្សនិងបច្ចុប្បន្នកំពុង ជួយ Phuc Long បង្រៀនសិស្សបានឲ្យដឹងថា៖  

          “ខ្ញុំពេញចិត្តណាស់។ ព្រោះថា ទីមួយ បរិយាកាសធ្វើការរបស់គ្រូបង្វឹក Phuc Long។ ទីពីរគឺអំពីចំណេះវិជ្ជា ខ្ញុំទទួលបានចំណេះវិជ្ជាមានប្រយោជន៍ណាស់ ពីផ្នត់រស់នៅ ទៅដល់ជំនាញនៃវិញ្ញារសារប៊ីយ៉ានិងកាន់តែមានការពេញចិត្តចំពោះបរិយាកាសកីឡាជំនាញរបស់គ្រូបង្វឹក Phuc Long”។

        មិននៅផ្តោតខ្លាំងទៅលើការដណ្តើមស្នាដៃក្នុងពិភព billards ជំនាញឡើយ Nguyen Phuc Long កំពុងដេញតាមដានការកសាងវគ្គហ្វឹកហាត់សម្រាប់ អ្នកចាប់ផ្តើមលេងក៏ដូចជាកសាងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនូវសមត្ថភាពរបស់កីឡាករ ។ លោកបានអះអាងថា៖

          “ខ្លឹមសារនៃវគ្គហ្វឹកហាត់នោះគឺជាបញ្ហាស្នូល។ បន្ទាប់មក យើងខ្ញុំនឹងជម្រុញការអនុវត្តបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអ្នកលេង Online និងអភិ វឌ្ឍន៍បណ្តាញប្រព័ន្ធក្លឹបសមាជិកនិងរួមជាមួយការផ្តល់សេវាកម្មតាមបទដ្ឋានថ្មី ឆ្លើយតបនឹងតម្រូវការរបស់អ្នកលេងច្រើនកុះករ ខណៈដែលពួកគេទទួលបានការណែនាំ គឺប្រព័ន្ធនឹងមានការអភិវឌ្ឍ  ពេលនោះ យើងក៏ត្រូវត្រៀមនូវបទដ្ឋានថ្មីសម្រាប់អនុវត្តក្នុងវិស័យប៊ីយ៉ានេះ”។

        ផ្សព្វផ្សាយ billards-snooker បណ្តុះបណ្តាលអ្នកលេង រៀបចំពាន រង្វាន់billards មានកម្រិតខ្ពស់។ មាគ៌ាដែល Nguyen Phuc Long កំពុងតាមដាននៅមានឧបស័គ្គជាច្រើន។ ប៉ុន្តែលោកបានចាត់ទុកនោះជាការនិយមចូលចិត្តរបស់ខ្លួន ហើយនោះកឺជាទិសដៅនៃជីវិតរបស់លោកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ