Nguyen Thi Anh Vien កីឡាការិនីហែលទឹកលេខ១របស់វៀតណាម

VOVWORLD_នៅមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី២៨ដែលទើបនឹងបញ្ចប់
នៅប្រទេសសងឹ្ហបូរីនោះកីឡាការិនីហែលទឹក Nguyen Thi Anh Vien​​ របស់វៀតណាម
បានបង្កើតឯកទគ្គកម្មដោយទទួលបានមេដាយមាស៨គ្រឿង​មេដាយប្រាក់១គ្រឿង
និងមេដាយសំរិទ្ធ១គ្រឿង។ ទន្ទឹមនឹងនេះក៏បំបែកឯក​ទគ្គកម្ម​Sea Games ចាស់ចំនួន
 8 ផងដែរ។ រួមជាមួយមោទនភាពរបស់ប្រជាជន​ក្នុង​ប្រទេស​អ្នកក្រុង Can Tho ដែល
ជាស្រុកកំណើតរបស់កីឡាការិនីហែលទឹក Nguyen Thi Anh Vien​​ ក៏សប្បាយរីករាយ
ក្រៃលែងដែរ។ ឥឡូវនេះ Nguyen Thi Anh Vien ​​ជាឈ្មោះលេចត្រដែតក្នុងមជ្ឈដ្ឋានកីឡាវៀតណាម។

Nguyen Thi Anh Vien កីឡាការិនីហែលទឹកលេខ១របស់វៀតណាម - ảnh 1
Nguyen Thi Anh Vien កីឡាការិនីហែលទឹកលេខ១របស់វៀតណាម


កីឡាការិនីហែលទឹក Nguyen Thi Anh Vien​​ របស់វៀតណាមបានឈាន​ចូល​​
ប្រវតិ្តសាស្រ្ត​មហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី២៨​ក្នុងឋានៈជា​កីឡាការិ​នី​​១រូប
​ដែលទទួលបានមេដាយមាសបុគ្គលរហូតដល់ទៅ៨ក្រឿងក្នុងការ​ប្រកួត​នៅមហោ
ស្រពកីឡា១។ វរសេនីយ៏ឯកលោក Bui Duc Nghi នាយកមជ្ឈមណ្ឌល​កីឡាការពារជាតិលេខ៤យោធភូមិភាគទី៩បានឲ្យដឹងថាពេលទស្សនាការប្រកួតកីឡានៅ Sea
Games​ ២៨ គឺលោកមានមោទនភាពយ៉ាងក្រៃលែងដោយឃើញ​កីឡាការិនី Anh
Vien ​​បានទទួលមេដាយមាសនិងឈរត្រង់ជើងធ្វើពិធីគោរព​ទង់​ជាតិម្តងៗ​។
លោកBui Duc Nghiបានសំណោះសំណាលថា

Nguyen Thi Anh Vien កីឡាការិនីហែលទឹកលេខ១របស់វៀតណាម - ảnh 2
វរសេនីយ៏ឯកលោក Bui Duc Nghi នាយកមជ្ឈមណ្ឌលកីឡាការពារជាតិលេខ៤យោធភូមិភាគទី៩បានឲ្យដឹងថាពេលទស្សនាការប្រកួតកីឡានៅ Sea Games ២៨ គឺលោកមានមោទនភាពយ៉ាងក្រៃលែង


Anh Vien​​​ ជាឈ្មោះក្តៅជាងគេដែលត្រូវបានសារព័ត៏មានសឹង្ហ​បូរីនិងបណ្តា​ប្រទេស
ក្នុងតំបន់ផ្សាយលើទំព័រមុខដោយសារស្នាដៃគួរឲ្យចាប់អារម្មណ៍ជាមួយមេដាយ១០
គ្រឿង។ មានវត្តមានផ្ទាល់នៅកន្លែងប្រកួតកីឡាខ្ញុំមោទនៈយ៉ាងខ្លាំងបំផុតអំពីស្នាដៃ
របស់ Anh Vien​​​ នាំមកជូនមាតុភូមិ។

ស្នាដៃកំពូលរបស់ Anh Vien បានធ្វើឲ្យប្រជាពលរដ្ឋនៅភូមិ Ba Cao ឃុំ Giai Xuan
ដែលជាស្រុកកំណើតរបស់នាងសប្បាយពន់ពេក។ ទស្សនា Anh Vien ប្រកួតលើ
កញ្ចក់ទូរទស្សអ្នកភូមិទាំងមូលស្រែកគាំទ្រហើយត្រេកអរ​ខ្លាំង​នាពេលកីឡាការិនី
មាសនៃស្រុកដណ្តើមបានជ័យជំនៈ។ ទន្ទឹមនឹងនោះគេក៏ទូរស័ព្ទនិងផ្ញើរសារជូនពរ
ចែករំលែកដល់ឪពុកម្តាយរបស់ Anh Vien​ ផងដែរ។​ស្តីពីមោទនភាពរបស់ខ្លួនចំពោះ
ចៅស្រីយាយរបស់ Anh Vien បានឲ្យដឹងថា

ពេលទស្សនាចៅប្រកួតកីឡាខ្ញុំញាប់ញ័របន្តិចដែរ។​ពេលចៅទទួល​បាន​ស្នាដៃខ្ពស់
គឺខ្ញុំសប្បាយចិត្តណាស់ហើយមិនចេះនិយាយអីទេគ្រាន់តែសូមអរគុណបងប្អូនក្នុង
ភូមិនិងដឹងគុណលោកគ្រូអ្នកគ្រូដែលបានបង្រៀនក្មួយឲ្យរីកចំរើនដូចថ្ងៃនេះ។

នៅខាងមុខផ្ទៈកញ្ញា Anh Vien មានព្រែក Ba Cau ដែលជាដៃ១នៃទន្លេ Can Tho។
 ពេលមានអាយុ៣ឆ្នាំនាងរអិលជើងហើយធ្លាក់ចូលទឹកព្រែកនេះ។ក្រោយពីឧបទ្ទវ
ហេតុនេះតារបស់ Anh Vien ចាប់ផ្តើមបង្ហាត់បង្រៀនឲ្យនាងចេះ​ហែល​ទឹក។​​ពេលកុមា
រភាពបើប្រៀបនឹងមិត្តភក្រនៅជិតខាងគឺ Anh Vien ហែលទឹក​ខ្លាំងជាងគេ។ ការជក់ចិត្ត
ហែលទឹករបស់នាងកាន់តែកើនឡើងនៅពេលរៀននៅសាលាអនុវិទ្យាល័យដោយ
ចូលរួមការប្រលងហែលទឹកថ្នាក់សាលានិងស្រុក។ ​រហូតដល់ថ្ងៃមួយមជ្ឈមណ្ឌល
កីឡាការពារជាតិលេខ៤យោធភូមិភាគទី៩បាន​បានរកឃើញទេពកោសល្យហែល
ទឹករបស់ ​Anh Vien។ អនុសេនីយត្រី Vo Thanh ​Binh ជាអ្នករកឃើញ Anh Vien នៅ
មហោស្រពកីឡា Phu Dong កាលពី​ឆ្នាំ​២០០៧​បានឲ្យដឹងថាឥឡូវនេះទោះបីទទួល
បានស្នាដៃខ្ពស់ៗ​និងទៅហ្វឹកហ្វឹន​នៅអាមររិកជាញឹកញាប់ក្តីតែ Anh Vien នៅតែរក្សា
ទំនាក់ទំនងជាមួយលោកគ្រូ​ចាស់​តាមរយៈអ៊ីមែលដើម្បីចែករំលែកនូវការលំបាក
នានាក្នុងការហ្វឹកហ្វឹន។
រូបខ្ញុំផ្ទាល់មោទនៈខ្លាំងណាស់ដោយសារមានកូនសិស្សល្អអស្ចារ្យ។ខ្ញុំយកស្នា
ដៃរបស់ Anh Vien ជាគំរូសំរាប់សិស្សដទៃៗយកតម្រាប់តាម។ ​សុំឲ្យគេចាត់​ទុក​​នោះ
ជាគោលដៅដើម្បីខិតខំប្រឹងប្រែងទទួលឲ្យបាននូវ​ស្នាដៃខ្ពស់ក្នុង​ការ​ប្រកួតកីឡា។

Nguyen Thi Anh Vien កីឡាការិនីហែលទឹកលេខ១របស់វៀតណាម - ảnh 3
អនុសេនីយត្រី Vo Thanh Binh ជាអ្នករកឃើញ Anh Vien នៅមហោស្រពកីឡា Phu Dong កាលពីឆ្នាំ២០០៧បានឲ្យដឹងថាឥឡូវនេះទោះបីទទួលបានស្នាដៃខ្ពស់ៗនិងទៅហ្វឹកហ្វឹននៅអាមររិកជាញឹកញាប់ក្តីតែ Anh Vien នៅតែរក្សាទំនាក់ទំនងជាមួយលោកគ្រូចាស់តាមរយៈអ៊ីមែលដើម្បីចែករំលែកនូវការលំបាកនានាក្នុងការហ្វឹកហ្វឹន។


កាសែត The Strait Times របស់សឹង្ហបូរីបានជ្រើសរើស Anh Vien ជា​កីឡាការិនីក្នុង
ថប១០កីឡាករដែលបង្កើតស្នាដៃគួរឲ្យចាប់អារម្មណ៍ជាទីបំផុត៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ