Nguyen Thi Bich Thuyអ្នកវិទ្យាសាស្រ្តនារីអស់ពិចិត្ត ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្ត

Vovworld-កាលជាសិស្សនារីអនុវិទ្យាល័យ១នាក់ Nguyen Thi Bich Thuy
បានមានបំណងស្រាវជ្រាវវិទ្យាសាស្រ្តក្រោយពីបញ្ចប់ការសិក្សាផ្នែកគីមី
ប្រេងនៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយរួចមកលោកស្រីបាន
មកធ្វើការនៅនៅការិយាល័យម៉ាស៊ិនឥន្ឋនះនៃវិទ្យាស្ថានគមនាគមន៍សព្វ​ថ្ងៃជាវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគមនាគមន៍ដឹកជញ្ជូន។លោកស្រី
 Nguyen Thi Bich Thuyសំណេះសំណាលថា៖“ ការស្រាវជ្រាវវិទ្យាសាស្រ្តគឺ
ពិបាកពេកសំរាប់នារី។ការងារនេះកាន់តែពិបាកក្នុងផ្នែកគមនាគមន៍។ខ្ញុំត្រូវ
ធ្វើការងារក្នុងបន្ទប់ពិសោធផងនិងលើការដ្ឋានផង។ប៉ុន្តែខ្ញុំបំពេញភារកិច្ច
ជានិច្ច​។    “
Nguyen Thi Bich Thuyដឹកនាំគំរោងការណ៍ចំនួន២៩គំរោងនិងចូលរួមគំរោង
ការណ៍ចំនួន៤០គំរោងទៀតផងលោកស្រីទទួឡជោគជ័យក្នុងការផលិតថ្នាំ
លាបការពារស្ពានដែកថែបឬការផលិតគ្រឿងសម្ភារះថ្មីសំរាប់ប៉ាណូគមនាគមន៍
និងផលិតផលស្និទស្នាលជាមួយបរិស្ថានបំរើការអភិវឌ្ឍន៍ដ៍ចីរភាពក្នុងផ្នែកគមា
នាគមន៍ដឹកជញ្ជូន។ សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuyនៅចូលរួម
ការងារបង្រៀននិងបណ្តុះបណ្តាលសំរាប់និស្សិតនៅមហាវិទ្យាល័យពហុ
បច្ចេកទេសហាណូយទៀតផង។​ក្រោមការណែនាំរបស់​សាស្រ្តាចារ្យរងបណ្ឌិត
Nguyen Thi Bich Thuy និស្សិតនារី Ha Thi Haចែករំលែកថា៖“ ខ្ញុំឃើញថា៖
លោកស្រី​ Thuyជានារីសកម្មនិងព្យាយាម។លោកស្រីត្រៀមខ្លួនជាស្រេចជួយ
ឧបត្ថម្ភជនគ្រប់រូបជានិច្ច។លោកស្រីបាន​ណែនាំខ្ញុំយ៉ាងរាក់ទាក់ក្នុងការអនុវត្ត
គំរោងការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តនានា។    “

                         

Nguyen Thi Bich Thuyអ្នកវិទ្យាសាស្រ្តនារីអស់ពិចិត្ត ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្ត - ảnh 1
សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuy (រូបថត VOV)

    សាស្រ្តាចារ្យរងបណ្ឌិតNguyen ThiBichThuyនៅឃើញក្នុងអ្នកសហវិជ្ជាជីវះនូវ

ការរស់រវើកនិងការជក់ចិត្តទៀតផង។ប្រការនោះបានលើកទឹកចិត្តគាត់បូជា
អស់ពីកំលាំងកាយចិត្តសំរាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត។បងស្រី DaoBich Tue ដែលធ្វើការងារនៅវិទ្យាស្ថានគ្រឿងសម្ភារះសំណង់និងការពារបណ្តាសំណង់
អោយដឹងថា៖“ ខ្ញុំមាន​ភ័ពសំណាងធ្វើការជាមួយ លោកស្រី​ Thuyកាលពីឆ្នាំ
១៩៩៦មក។គាត់​ បានជួយឧបត្ថម្ភយ៉ាងច្រើនតាំងពីពេលខ្ញុំទើបនឹងចេញពី
មហាវិទ្យាល័យតាមរយះការចែករំលែកចំណេះដឹងសង្គមនិងមុខជំនាញ។ខ្ញុំចាត់
ទុកគាត់ដូចជាបងស្រីនិងអ្នកគ្រូរបស់ខ្ញុំ។ខ្ញុំរៀន​បាបនប្រការជាច្រើនពី
លោកស្រី​ Thuy។ “

​​​​​​​​​​​​​​​​​​​​​                   

​​​                     
Nguyen Thi Bich Thuyអ្នកវិទ្យាសាស្រ្តនារីអស់ពិចិត្ត ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្ត - ảnh 2

ការស្រាវជ្រាវនិងការផលិតនូវផលិតផលមានផលប្រយោជន៍សំរាប់ផ្នែកគម
នាគមន៍ដឹកជញ្ជូន​បានក្លាយទៅជាសមកម្មភាពមិន​អាចខ្វះបានក្នុងជីវិត
របស់លោកស្រី​ Thuy។សព្វថ្ងៃនេះទោះបីជាបានចូលនិវត្តន៍ក្តីប៉ុន្តែគាត់នៅ​ជាការឧត្តមមន្រ្តីស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្រ្តបច្ចេកវិទ្យាគមនាគមន៍
ដឹកជញ្ជូននិងដឹកនាំសំណង់​វិទ្យាសាស្រ្តជាច្រើនទៀតផង។ស្តីពីបំណងនា
ពេលអនាគតលោកស្រីចែករំលែកថា៖“  យើងខ្ញុំនៅមាន​កិច្ចការជាច្រើនត្រូវ
ធ្វើសំរាប់ផ្នែកគមនាគមន៍ដឹកជញ្ជូន។  ខ្ញុំនឹងប្រើប្រាស់បច្ចេកវិទ្យាNano ក្នុង
ការផលិតគ្រឿសម្ភារះ។ខ្ញុំ រំពឹងគិតថា៖នឹងពង្រីកសមត្ថភាពរបស់ខ្លួនជា
ពិសេសគឺការបណ្តុះបណ្តាលបណ្តាអ្នកស្រាវជ្រាវវ័យក្មេង។​នេះជាបំណង
ប្រាថ្នារបស់ខ្ញុំ។ “
ការស្រាវជ្រាវវិទ្យាសាស្រ្តជាកិច្ចការពិបាក១សំរាប់នារី។ប៉ុន្តែនេះជាសេចក្តី
ស្នេហាររបស់ សាស្រ្តាចារ្យរងបណ្ឌិតThuyហើយគាត់បានទទួលជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ