Nguyen Thi Hien- គំរូ១អស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុ អប់រំជាតិ។

Vovworld-សាលាបថមសិក្សាDoan Thi Diem ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៧ក្រោម
ការឧបត្ថ​ម្ភរបស់មហាវិទ្យាល័យភាសាបរទេស។ តែងតែជាអ្នកគ្រូភាសារុស្ស៊ីអ្នកគ្រូ
Nguyen Thi Hienពុំទាន់មានពិសោធន៍ក្នុងការងារបង្រៀនបថមសិក្សានិងគ្រប់គ្រង
ឡើយទេ។អានសៀវភៅផងនិងទៅទស្សនាសាលាបថមសិក្សានានានៅក្នុងខ័ណ្ឌ
Cau Giay ផងអ្នកគ្រូNguyen Thi Hien បានចាប់ផ្តើមរៀនវិជ្ជាជីវះដូច្នេះ។គោលដៅរបស់
គាត់គឺ​នាំមកនូវចំណេះដឹងទូទៅសំរាប់សិស្សានុសិស្សរួមទាំងកំរិតសិលធម៌ បញ្ញា
 រូបរាងកាយ និងសោភ័ណ្ឌវិជ្ជា។បំណងប្រាថ្នារបស់គាត់គឺពង្រីកឲ្យបានសមត្ថភាព
និងសម្បទារបស់សិស្សានុសិស្សព្រមទាំងអភិវឌ្ឍន៍សេចក្តីមេត្តករុណានិងសេចក្តី
ស្រឡាញ់និងការយកចចិត្តទុកដាក់ដល់មនុស្សផ្សេងៗទៀត។ អ្នកគ្រូNguyen Thi Hien
បាន​ទទួល​ជោគជ័យលេចធ្លោពេលដែល សាលាបថមសិក្សាDoan Thi Diemឥឡូវនេះ
បានក្លាយទៅជាសាលាបថមសិក្សាធំ១នៅរដ្ឋធានីហាណូយដោយមានសិស្សទាំង
៣០០០នាក់និងកម្មាភិបាលលោកគ្រូអ្នកគ្រូចំនួន៤០០នាក់ហើយជាការជ្រើសរើស
ដំបូងរបស់ឪពុកម្តាយសិស្សជាច្រើនកុះករ។អ្នកគ្រូឆ្នើមNguyen Thi Hienចែករំលែកថា៖
“ នៅពេល ដែលខ្ញុំដា​ក់ជើងក្នុងសាលាម្តងៗបណ្តាសិស្សានុសិស្សមកគោរពដោយឯក
ឯង។ខណះដែលខ្ញុំត្រូវកាត់ជើងខ្ញុំចាប់បង្ខំដើរទៅវិញទៅមកជាមួយឈើច្រត់សិស្សថ្នាក់ទី១ឬទី២ឯណោះ បានមកសុំអនុញ្ញត្តិជួយកាន់កាបូប។ខ្ញុំមានចំណាប់អារម្មណ៍
រំជួលចិត្តយ៉ាងខ្លាំងណាស់។ចំពោះលោកគ្រូនិងអ្នកគ្រូយើងខ្ញុំរួមរស់ដូចជាក្នុងមហា
គ្រួសារ១និងរួមចំលែកការលំបាកនានា។    “

                     

Nguyen Thi Hien- គំរូ១អស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុ អប់រំជាតិ។ - ảnh 1

អ្នកគ្រូឆ្នើមNguyenThi Hien(រូបថត អិនធឺណែត)

ប៉ុន្តែក្រោយសំណើចរបស់អ្នកគ្រូរូបនេះលាក់ការពិតដទៃ១។អ្នកគ្រូNguyenThi Hien
ទ្រាំទ្រការឈឺចាប់ដោយជំងឺមហារីក។មិនគួរជឿបានថា៖ជំងឺគ្រោះថ្នាក់នេះមិនទប់
ស្កាត់សេចក្តីស្រឡាញ់ការងាររបស់គាត់បានឡើយផ្ទុយទៅវិញគាត់បន្តផ្ទេរទឹកចិត្ត
ក្លៀវក្លារបស់ខ្លួនទៅសិស្សានុសិស្សនិងអ្នកបង្រៀនទាំងឡាយ។ប​ងPham Thanh Luong
 លេខាសម្ព័ន្ឋយុវជនរបស់សាលាសំណេះសំណាលថា៖“ ក្រោមការដឹកនាំរបស់អ្នកគ្រូឆ្នើមNguyenThi Hien សាលាបថមសិក្សាDoan Thi Diemទទួលបានលទ្ឋផលល្អជាច្រើន។
អ្នកសហវិជ្ជាជីវះនិងសិស្សទាំងឡាយរៀនបានចិត្តទូលាយទឹកចិត្តសម្បុរសធម៌និងការ
ទទួលខុសត្រូវក្នុងការងារ​ពីអ្នក​គ្រូរូបនេះ។   “

​​​​​​​​​​​​​​​​​​​​                      

Nguyen Thi Hien- គំរូ១អស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុ អប់រំជាតិ។ - ảnh 2
រូបថត អិនធឺណែត

ទោះបីជាមានអាយុ៧០ឆ្នាំក្តីប៉ុន្តែ អ្នកគ្រូឆ្នើមNguyenThi Hienនៅរស់និងធ្វើការ អស់ពី
ចិត្តពីថ្លើមដើម្បីបុព្វហេតុអប់រំនៅរដ្ឋធានីហាណូយជាកន្លែងដែលលោកស្រីបានកើត
និងធំដឹងក្តីឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ