Nguyen Thi Tham-បុគ្គល១រូបដែលធ្វើការដើម្បី ផលប្រយោជន៍សហគមន៍

Vovworld-មកដល់ ឃុំ Dan Phuongយើងខ្ញុំសួរអាស័យដ្ឋានរបស់លោកស្រី
Nguyen Thi Thamមេភូមិ  Doai Khe។អ្នកភូមិទាំងចាស់ទាំងក្មេង សុទ្ឋតែ
លៃទុកមនោសញ្ចេតនាគោរពរាប់អានស្មោះត្រង់សំរាប់មេភូមិរូបនេះ។តាម
លោក Bui Van Hienអ្នកភូមិ១នាក់ថា៖លោកស្រីThamជាមេភូមិតែមួយគត់
ដែលចេះអ្នកភូមិទាំងឡាយ។លោកអោយដឹងថា៖“លោកស្រី​Thamជានារី
ក្លាហាន១រូបដែលហាននិយាយហានធ្វើ។គាត់ផ្សារភ្ជាប់ជាមួយជីវភាពរស់
នៅរបស់ប្រជាជនក្នុងភូមិដោយភាពស្មោះត្រង់។នេះជាប្រការដែលមេភូមិ
មុនៗពិបាកធ្វើបាន។ “
លោកស្រី​Thamត្រូវបានចាត់តាំងធ្វើជាមេភូមិកាលពីឆ្នាំ២០០៣មក។នាគ្រា
នោះផ្លូវមានភក់ច្រើននិងបរិស្ថានពេញដោយជាតិពុលជានិច្ច។លោកស្រី​Thamមានបំណងកែលំអរស្ថានភាពនេះដើម្បីជីវភាពរស់នៅរបស់ប្រជាជន
ភូមិមានការលើកកំពស់។លោកស្រីឃោសនាជាមួយអ្នកភូមិអំពីផល
ប្រយោជន៍ក្នុងការសាងសង់ផ្លូវបេតុងនិងការពារបរិស្ថាន។អ្នកភូមិបាន
រួមថ្ងៃធ្វើពលកម្មជាង៥ពាន់ថ្ងៃនិងប្រាក់ប្រមាណ៧៨០លានដុងវៀតណាម
ដើម្បីកសាងផ្លូវ។លោកស្រី Chu Thi Hoi អ្នកភូមិDoaiKhe១នាក់អោយដឹង
ថា៖“ ខ្ញុំគាំទ្រការចាក់បេតុងផ្លូវថ្នោលភូមិសាស្រ្តព្រោះវានាំមកនូវអត្ថ
ប្រយោជន៍ជាច្រើន។ឥឡូវនេះអនាម័យបរិស្ថានត្រូវបានធានា។សុខភាព
របស់ប្រជាជនត្រូវបានកែលំអរ។     “

               

Nguyen Thi Tham-បុគ្គល១រូបដែលធ្វើការដើម្បី ផលប្រយោជន៍សហគមន៍ - ảnh 1

  

ដើម្បីផ្លាស់ប្តូរគំនិតនិងសកម្មភាពរបស់ប្រជាជន លោកស្រី​Thamបានពង្រីក
តួនាទីសំខាន់របស់អង្គការមហាជនគ្រប់ជាន់ថ្នាក់ក្នុងការឃោសនាចលនា
ប្រជាជន។ពេល យល់បានអ្នកភូមិស្តាប់យោប​ល់របស់លោកស្រី​Thamហើយ
ធ្វើតាម។ទោះបីមានអាយុជិត៦០ឆ្នាំក្តីប៉ុន្តែ លោកស្រី​Thamនៅជួយអ្នកភូមិ
ដឹកជញ្ជូនក្រួសនិងខ្សាច់ដើម្បីសាងសង់ផ្លូវ។ លោកស្រីនៅចលនាប្រជាជនឲ្យ
ធ្វើសម្អាតផ្លូវភូមិសាស្រ្តទៀតផង។លោកស្រី​Thamរៀបរាប់ថា៖“ យើងខ្ញុំបាន
រៀបចំកិច្ចប្រជុំជាច្រើនជាមួយសាខាបក្សកម្មុយនិសវៀតណាម ជាមួយប្រជា
ជនហើយផ្សព្វផ្សាយដល់សមាគមកសិករនិងនារីនៅក្នុងភូមិ។ទន្ទឹមនឹងនោះ
យើងខ្ញុំចាត់មេភូមិអនុមេភូមិនិងបណ្តាសមាជិកក្នុងគណះកម្មាធិការបក្សចុះ
ប្រជុំនៅមូលដ្ឋានដើម្បីចលនាប្រជាជនចូលរួមសកម្មភាពសាធារណះដ៍មាន
ផលប្រយោជន៍។   “
ភាពរវៀសរវៃខ្នះខ្នែងរបស់លោកស្រី​Tham បញ្ចុះបញ្ចូលបានមនុស្សជាច្រើន
ធ្វើតាម។លោកស្រីទទួលបានជោគជ័យ​ក្នុងការបញ្ចុះបញ្ចូលអ្នកឈ្មួញរាប់សិប
នាក់ដែលទន្ទ្រានដីធ្លីនៅជំវិញស្រះភូមិលើកសំណង់ខុសច្បាប់។
សព្វថ្ងៃលបរិយាកាសរស់នៅរបស់ប្រជាជននៅភូមិ Doai Khe  ត្រូវបានកែលំអរ
ទាំងស្រុង។ជនចាស់ជរានិងកុមារបានមានបរិយាកាសសាធារណះដើម្បីលេង
កំសាន្តនិងហាត់ប្រាណអប់រំកាយ។ជនគ្រប់រូបសុទ្ឋតែមានការដឹងគុណចំពោះ
លោកស្រីមេភូមិNguyen Thi Tham៕

ប្រតិកម្មទៅវិញ

ផ្សេងៗ