Quang Van Son-យុទ្ឋជន Cham ១នាក់អស់ពិចិត្តជាមួយ ផ្នែកបុរាណវត្ថុវិទ្យា។

Vovworld- Quang Van Son តែងតែសិក្សា ផ្នែកបុរាណវត្ថុវិទ្យានៅមហាវិទ្យាល័យ
វិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តទីក្រុងហូជីមិញ។ក្រោយពីបញ្ចប់ការសិក្សា
នាឆ្នាំ២០០៨   Sonបានចូលរួមការជីកគាស់កេរ្តិ៍ដំណែលGo O Chua ខែត្រ
 Long Anកេរ្តិ៍ដំណែល Go Cay Trung ខែត្រ An Giang និងកេរ្តិ៍ដំណែល Go Me
ខែត្រ Dong Naiភាគ​ខាងត្បូងវៀតណាមជាដើម។ Quang Van Son ជាជនCham១
នាក់ក្នុងចំណោមជនChamយ៉ាងតិចតួចដែលធ្វើការវិនិយោគក្នុងការអភិរក្សវ​ប្បធម៌របស់ជនជាតិខ្លួន។ Quang Van Sonអោយដឹងថា៖“ ខ្ញុំបានធ្វើស្គាល់ជាមួយ
បុរាណវត្ថុ របស់ជនជាតិ​Cham កាលនៅតូច។ខ្ញុំ   មានការជក់ចិត្តជាមួយវប្បធម៌​Chamយ៉ាងច្រើនណាស់ខ្ញុំបានបោះបង់ចោលការសិក្សាអាហារក្សេត្រវិទ្យាដើម្បី
ចុះឈ្មោះប្រឡងក្នុងផ្នែកបុរាណវត្ថុវិទ្យានៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម
និងមនុស្សសាស្រ្តទីក្រុងហូជីមិញក្នុងបំណងមានឱកាសស្រាវជ្រាវវប្បធម៌របស់
ជនជាតិរបស់ខ្លួន។“

                            

Quang Van Son-យុទ្ឋជន Cham ១នាក់អស់ពិចិត្តជាមួយ ផ្នែកបុរាណវត្ថុវិទ្យា។ - ảnh 1
Quang Van Sonនៅក្នុងសិក្ខាសាលា១(រូបថត​VNA)

Quang Van Sonកើតនិងធំក្តីឡើងនៅក្នុងគ្រួសារក្រីក្រ១មានបងប្អូនជាច្រើនកុះករ។
បងជាគំរូអំពី​ការជក់ចិត្តអង់អាចក្លាហានឆ្លងកាត់លើការលំបាកដើម្បីសម្រេច
បំណងប្រាថ្នារបស់ខ្លួន។សាស្រ្តាចារ្យរងណ្ឌិត Thanh Phanគ្រូបង្រៀននៅមហាវិទ្យា
ល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តទីក្រុងហូជមិញចែករំលែកថា៖“  Sonជា
ជន១នាក់អស់ពីចិត្តពីថ្លើមជាមួយការស្រាវជ្រាវ។ប៉ុន្តែគ្រួសារបស់បងជាគ្រួសារក្រីក្រ
១ដែលមិនផ្គត់ផ្គង់ប្រាក់សំរាប់ការរៀនសូត្រនៅក្រោយឧត្តមសិក្សារបស់បង។ខ្ញុំលើក
ទឹកចិត្ត Son មកស្នាក់នៅផ្ទះ ខ្ញុំព្រមទាំងផ្តល់ប្រាក់ដើម្បីគាត់ទទួលឲ្យបានសញ្ញាប័ត្រ។    “
នាបច្ចុប្នន្ននេះQuang Van Son ​ជានាយករងមជ្ឈមណ្ឌលUNESCOស្រាវជ្រាវនិងអភិរក្ស
វប្បធម៌ Cham នៅទីក្រុងហូជីមិញ។នាពលកន្លងទៅSonបានមានសំណង់ស្រាវជ្រាវវិទ្យ
សាស្រ្តមួយចំនួនដែលបានចុះផ្សាយលើទស្សនាវដ្តីបុរាណវត្ថុវិទ្យានិងចូលរួមសិក្ខា
សាលានៅក្នុងនិងក្រៅប្រទេសជាច្រើន។បងទទួលបានការកោតសរសើពីបណ្តាអ្នក
វិទ្យាសាស្រ្ត។

​​​​​​​​​​                  

Quang Van Son-យុទ្ឋជន Cham ១នាក់អស់ពិចិត្តជាមួយ ផ្នែកបុរាណវត្ថុវិទ្យា។ - ảnh 2
រូបថត​VNA

បណ្ដិត​Truong Van Mon  គ្រូបង្រៀននៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិង
មនុស្សសាស្រ្តទីក្រុងហូជមិញនិងជានាយកមជ្ឈមណ្ឌលUNESCO ស្រាវជ្រាវអភិ
រក្សវប្បធម៌ Chamអោយដឹងថា៖“ Son ជាជនសកម្ម១រូប​ដែលមានសមត្ថភាពក្នុងការ
ងារព្រមទាំងមានភាពវៀសវៃក្នុងការងារសង្គមទៀតផង។កាលជានិស្សិត១នាក់​​Son
បានសកម្មចូលរួមការងារនៃសម្ព័ន្ឋយុវជន។ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យា
ល័យ​ Sonត្រូវ​បានមជ្ឈមណ្ឌលUNESCO ស្រាវជ្រាវអភិរក្សវប្បធម៌ Chamអញ្ជើញមក
ធ្វើការ។ Sonធ្វើការដ៍ល្អណាស់។  “
ប៉ុន្តែបុរាណវត្ថុវិទ្យាមិនមែនជាការជក់ចិត្តតែមួយមុខរបស់ Sonទេ។បងនៅមាន
បំណងរក្សារបរប្រពៃណីរបស់ស្រុកកំណើតជាពិសេសសគឺរបរតម្បាញចរបាប់។បង
បានអនុវត្តគំរោងការណ៍វិទ្យាសាស្រ្តស្តីពីការអភិរក្សនិងអភិវឌ្ឋន៍របរតម្បាញចរបាប់
របស់ជនជាតិ​Cham ​នៅភូមិMy Nghiep។សំណង់នេះត្រូវបានទទួលរង្វាន់ទី២អំពីការ
ស្រាវជ្រាវវិទ្យាសាស្រ្តប្រគល់ដោយមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្ស
សាស្រ្តទីក្រុងហូជមិញនិងរង្វាន់លើកទឹកចិត្តរបស់ក្រសួងអប់រំបណ្តុះបណ្តាល
វៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ