Trần Thành An- អ្នកចូលចិត្តច្រៀងចម្រៀង Then, ចាប៉ី Tính

(VOVWORLD) - មហោស្រពសិល្បៈជាតិ ចម្រៀង Then, ចាប៉ី Tính លើកទី 6 ដែលទើបតែបានប្រព្រឹត្តទៅនៅខេត្ត Hà Giang មានការចូលរួមពី សិល្បករ សិល្បការិនីនិង តួសម្តែងជាច្រើនរាប់រយនាក់។ ក្នុងនោះមានសិល្បករវ័យក្មេងជាច្រើនអាយុក្រោម 20 ឆ្នាំ លេចធ្លោ ក្នុងចំណោមសិល្បករសិល្បការិនីទាំងនោះគឺលោក Tran Thanh An សមា ជិកក្រុមសិល្បៈសាធារណៈខេត្ត Cao Bang ។ ក្មេងប្រុសអាយុ 19 ឆ្នាំ ជនជាតិ Kinh បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយសារការច្រៀងជាភាសា Tay ជាមួយនឹង សម្លេងតន្រ្តីដ៏ពិសិដ្ឋនៃចាប៉ី Tính នៅក្នុងការសម្តែងនីមួយៗ។

ចម្រៀង Then ត្រូវបានគេស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌ប្រជាប្រិយរបស់ជនជាតិ Tay, Nung, Thai នៅតាមបណ្តាខេត្តតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។ ជាមួយបំណងប្រាថ្នាដើម្បីថែរក្សានិងលើកកម្ពស់តម្លៃសិល្បៈចម្រៀង Then ជារៀងរាល់ 2 ឆ្នាំម្តង នៅតាមបណ្ដាខេត្ដ តំបន់ភ្នាំ ភាគខាងជើងតែងតែរៀបចំពិធីបុណ្យសិល្បៈ ចម្រៀង Then, ចាប៉ី Tính ។ នេះជាឱកាសមួយសម្រាប់សិប្បករ និង សិល្បការនីដែលច្រៀងចម្រៀង Then គ្រប់វ័យ អាចចែករំលែកបទភ្លេងប្រពៃណី Then  របស់ពួកគេ។ មានsសិល្បករដែលមានអាយុលើសពី 90 ឆ្នាំ ប៉ុន្តែក៏មានសិល្បករវ័យក្មេងដែលមានអាយុតិចជាង 20 ឆ្នាំផងដែរ ក្នុងនោះមានលោក Tran Thanh An អាយុ 19 ឆ្នាំជាសមាជិកនៃក្រុមសិល្បៈសាធារណៈខេត្ត Cao Bang ។

Trần Thành An- អ្នកចូលចិត្តច្រៀងចម្រៀង Then, ចាប៉ី Tính - ảnh 1រូបថតៈ Internet 

លោក Tran Thanh An បានធំដឹងក្ដីឡើងនៅ Cao Bang ជាកន្លែងដែល បទភ្លេងចម្រៀង Then ចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជននៅតំបន់នោះ។ ចាប់ពីឆ្នាំ 2013 គឺនៅអាយុ 13-14 ឆ្នាំ Thanh An ចាប់ផ្ដើមរៀនច្រៀងចម្រៀង Then ។ សម្រាប់ Thanh An ចម្រៀង Then ប្រៀបបីដូចជានិស្ស័យ ជារឿងចៃដន្យមួយ ផ្សារភ្ជាប់ Thanh An នៅលើវិថីសិល្បៈមួយនេះ។

“ប្អូនបានស្តាប់ចម្រៀង Then តាំងពីតូចមក ហើយចង្វាក់ Then ហាក់ដូចជាដិតជាប់ក្នុងអារម្មណ៍របស់ខ្លួន។ ពេលធំដឹងក្តី ប្អូនឃើញថា ខ្លួនកាន់តែស្រឡាញ់និងជកចិត្តជាមួយចម្រៀង Then។ តាំងពីនោះមក ប្អូនចាប់ផ្តើមស្រាវជ្រាវរៀនច្រៀង Then ផងដែរ”។

ទោះបីជាជនជាតិ Kinh ហើយក្រុមគ្រួសាររបស់ Thanh An គ្មានអ្នកណាប្រកបវិស័យសិល្បៈនិងចេះច្រៀង Then ឡើយ ប៉ុន្តែ តាំងពីជក់ចិត្តនឹងច្រៀងចម្រៀង Then មក Tran Thanh An បានរៀនភាសា Tay និងរៀនលេងចាបី Tinh តែម្តង។ កំលោះរូបនេះបានទៅរកសិប្បករនៅខេត្ត Cao Bang ដើម្បីរៀនច្រៀង ក្នុងបំណងបំពេញចំណងចំណូលចិត្តរបស់ខ្លួន។ គ្រូដំបូងដែលណែនាំឲ្យ Thanh An ស្គាល់ដល់ច្រៀង Then គឺសិល្បៈករឆ្នើម Hoang Kim Tue អនុប្រធានសមាគមអភិរក្សចម្រៀងប្រជាប្រិយបណ្តាជនជាតិខេត្ត Cao Bang។ Tran Thanh An បានចែករំលែកថា

“ដោយសារម្តាយរបស់ខ្ញុំជនជាតិ Tay ហើយខ្ញុំបានស្តាប់ចម្រៀងតាំងពីកុមារភាពបានជាការរៀនក៏ងាយស្រួលជាងដែរ។ តាំងពីនៅតូច ពេលឃើញមានកន្លែងណាមានគេច្រៀង Then គឺខ្ញុំតែងតែស្តាប់ដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានអារម្មណ៍ហាក់ដូចជាកាន់តែជក់ចិត្តនឹងចម្រៀង Then ដែរ។ ហេតុដូច្នេះ ខ្ញុំបានទៅស្វែងរកកន្លែងរៀនច្រៀង Then។ ដើមឡើយគឺពិបាកណាស់ ព្រោះថាខ្លួនជានជនជាតិ Kinh ខណៈដែលច្រៀងចម្រៀង Then ត្រូវរៀនភាសា Tay។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងត្រូវរៀនលេងចាបី Tinh ទៀតផង”។

បច្ចុប្បន្ននេះ លោក Tran Thanh An ជាសមាជិកក្រុមសិល្បៈមហាជនខេត្ត Cao Bang។ ទោះបីជាមានកាលវិភាគសម្តែងពេញក៏ដោយ ប៉ុន្តែ ជារៀងរាល់ខែ លោក An នៅតែរៀបចំពេលវេលា ដើម្បីឆ្ពោះទៅខេត្ត Lang Son រួមជាមួយសិល្បៈករ សិល្បៈការិនីនៅទីនេះ ស្រាវជ្រាវនិងរៀនចង្វាក់ចម្រៀង Then បុរាណ។ ម្យ៉ាងវិញទៀត បុរសវ័យក្មេង An រូបនេះបានសហការជាមួយសិល្បៈករមួយចំនួន បើកថ្នាក់រៀនច្រៀង Then សម្រាប់ប្អូនកុមារដែលមានចំណងចំណូលចិត្តជាមួយច្រៀង Then។ សិល្បៈការិនី ច្រៀងចម្រៀង Then Chu Thi Tha នៅខេត្ត Cao Bang បានសំណេះសំណាលថា៖ “ខ្ញុំឃើញថា ការដែលមិត្តវ័យក្មេងដូចជាលោក An បន្តបានការច្រៀងចម្រៀង Then ជាប្រការល្អបំផុត។ នេះក៏ជាកម្លាំងលើកទឹកចិត្តឲ្យសិល្បៈការមានចិត្តបង្រៀនឲ្យនូវប្រភេទចម្រៀងនេះសម្រាប់កូនចៅជំនាន់ក្រោយ។ ខ្ញុំមានការត្រេកអរណាស់”។

Tran Thanh An ជាសមាជិកក្មេងបំផុតនៃក្រុមសិល្បៈមហាជនខេត្ត Cao Bang។ នៅក្នុងមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨ នាពេលកន្លងទៅ An បានរួមជាមួយក្រុមទទួលបានរង្វាន់ចំនួន៧។ ចូលរួមជាលើកដំបូង ប៉ុន្តែលោក Tran Thanh An ក៏ទទួលបានរង្វាន់ថ្នាក់ B។ នេះជាជ័យលាភីសក្តិសមសម្រាប់រាល់ការខិតខំប្រឹងប្រែងនិងការជកចិត្តដិតអារម្មណ៍របស់បុរសវ័យក្មេង Tran Thanh An ជាមនុស្សម្នាក់កំពុងរួមចំណែកទៅក្នុងការរក្សានិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលនៃសិល្បៈច្រៀងចម្រៀង Then ចាបី Tinh បុរាណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ