ក្រុមអ្នកកាសែតVOVជក់ចិត្តនឹងការងារផ្សាយព័ត៏មានជាភាសាបរទេស

(VOVWORLD) អត្តបទផ្សាយលើរលកវិទ្យុសំលេងក្រោមចំណងជើងថា”រឿងរ៉ាវវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ”របស់ក្រុមអ្នកកាសែតរួមមានអ្នកស្រី Nguyen Thi Thu Hoa   អ្នកស្រី Vu Thi Anh Huyen  និងលោក Vu Nhat Quynh នៅកាណាល់ផ្សាយព័ត៏មានជាភាសាបរទេស VOV5 នោះទើបនឹងបានទទួលពានរង្វាន់លេខមួយទូទាំងប្រទេសលើវិស័យផ្សាយព័ត៏មានជាភាសាបរទេសឆ្នាំ២០១៦ ដោយគណៈកម្មាធិការឃោសនាការអប់រំមជ្ឈឹមរៀបចំឡើង។ មុននោះក្រុមអ្នកកាសែតនេះក៏មានស្នាដៃទទួលបានរង្វាន់លេខមួយចំនួនពីរទូទាំងប្រទេសក្នុងឆ្នាំ ២០១៤ និង២០១៥ផងដែរ។

អត្តបទផ្សាយលើរលកវិទ្យុសំលេងក្រោមចំណងជើងថា”រឿងរ៉ាវវៀតណាមធ្វើ សមាហរណកម្មអន្តរជាតិ”របស់ក្រុមអ្នកកាសែតរួមមានអ្នកស្រី Nguyen Thi Thu Hoa   អ្នកស្រី Vu Thi Anh Huyen  និងលោក Vu Nhat Quynh នៅកាណាល់ផ្សាយ ព័ត៏មានជាភាសាបរទេស VOV5 នោះទើបនឹងបានទទួលពានរង្វាន់លេខមួយទូទាំងប្រទេសលើវិស័យផ្សាយព័ត៏មានជាភាសាបរទេសឆ្នាំ២០១៦ដោយគណៈ កម្មាធិការឃោសនាការអប់រំមជ្ឈឹមរៀបចំឡើង។ មុននោះក្រុមអ្នកកាសែតនេះក៏មានស្នាដៃទទួលបានរង្វាន់លេខមួយចំនួនពីរទូទាំងប្រទេសក្នុងឆ្នាំ២០១៤និង២០១៥ផងដែរ។

        ស្ដីពីបណ្ដាស្នាដៃដែលបានទទួលពានរង្វាន់ខ្ពស់ៗជាបន្តបន្ទាប់នៅការប្រលងផ្សាយព័ត៏មានជាភាសាបរទេសទូទាំងប្រទេសគឺអ្នកស្រី Nguyen Thi Thu Hoa  ប្រធានការិយាល័យផលិតព័ត៏មានកាណាល់ផ្សាយព័ត៏មានជាភាសាបរទេសចំណុះវិទ្យុសំលេងវៀតណាមមានការរំជួលចិត្តយ៉ាងខ្លាំង។ មុនបង្អស់ អត្តបទក្រោមចំណងជើងថា”រយៈពេល២០ឆ្នាំប្រក្រតីភាពទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកដែលបានទទួលរង្វាន់នាឆ្នាំ២០១៤ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងបណ្ដាសិល្បករនៃប្រទេសទាំងពីរក្នុងការសំដែងល្ខោន”ទិវារំលឹកអនុស្សាវរីយ”។ បន្ទាប់មក ស្នាដៃមានចំណងជើងថា”ដើម្បីជីវភាពសុខសាន្តត្រាណនិងអភិវឌ្ឍន៍”ដែលបានទទួលរង្វាន់នាឆ្នាំ២០១៥នោះស្ដីពីការខ្នះខ្នែងរបស់វៀតណាមនិងមិត្តភក្តិអន្តរជាតិក្នុងការជំនៈពុះ ពារលើផលវិបាកនៃគ្រាប់បែកមីនដើម្បីការពារអាយុជីវិតរបស់ប្រជាជន។ចំពោះអត្តបទ”រឿងរ៉ាវវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ”ដែលបានទទួលពានរង្វាន់ លេខមួយទូទាំងប្រទេសលើវិស័យផ្សាយព័ត៏មានជាភាសាបរទេសឆ្នាំ២០១៦ អ្នកកាសែត Nguyen Thi Thu Hoa បានឲ្យដឹងថា

        “យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការសមាហរណកម្មរបស់វៀតណាមព្រមទាំងគោរពមនុស្សដែលបានឆ្លងកាត់ការលំបាកនាគ្រាដំបូងដើម្បីសំរេចបានលទ្ធផលដូចនាបច្ចុប្បន្ន។ ពេលធ្វើការអ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តគឺខ្ញុំយកមកដាក់ក្នុងស្នាដៃរបស់ខ្លួនដើម្បីនាំមកនូវចំណាប់អារម្មណ៍ល្អៗដល់មិត្តអ្នកស្ដាប់”។

ក្រុមអ្នកកាសែតVOVជក់ចិត្តនឹងការងារផ្សាយព័ត៏មានជាភាសាបរទេស - ảnh 1អ្នកកាសែត Nguyen Thi Thu Hoa(ពាក់អាវលឿង)ទទួលរង្វាន់លេខមួយ

        តាមអ្នកកាសែត Nguyen Thi Thu Hoa ថា សមិទ្ធិផលដ៏ធំធេងនៃដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិគឺជាដំណាក់កាលប្រវតិ្តសាស្រ្តយូរអង្វែងដែលពិបាករៀបរាប់អស់ក្នុងរយៈពេល៣០នាទីនៃកម្មវិធីផ្សាយសំលេងមួយ។ដូច្នេះ ក្រុមអ្នកនិពន្ធបានសំរេចតែងអត្តបទ”រឿងរ៉ាវវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ”ដោយលើកយកចំណុចរស់រវើកស្ដីពីដំណើរការសមាហរណកម្មរបស់វៀតណាមដែលក្នុងនោះមានបទឆ្លើយសម្ភាសរស់អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោកVu Khoan ជាមនុស្សមួយរូបក្នុងក្រុមអ្នកអនុវត្តការសមាហរណកម្មមុនគេបង្អស់នៅវៀតណាម។ក្នុងស្នាដៃនេះនៅមានយោបល់និងការវាយតំលៃរបស់អ្នកនយោបាយ អ្នកការទូត អ្នកវិនិយោគនិងអាជីវករក្នុងស្រុកស្ដីពីបទពិសោធន៍ សមិទ្ធិនិងការប្ដេជ្ញាបោះជំហានទៅមុខលើមាគ៌ាសមាហរណកម្មរបស់វៀតណាមទៀតផង។រៀបរាប់ពីការតែងអត្តបទ”រឿងរ៉ាវ វៀតណាមធ្វើសមាហរណកម្មអន្តរជាតិ”នេះ អ្នកកាសែត Vu Thi Anh Huyen ជាសមាជិកាមួយរូបនៃក្រុមអ្នកនិពន្ធបានឲ្យដឹងថា

        “នៅខាងក្រៅសន្និសីទកិច្ចការបរទេសលើកទី២៩ ខ្ញុំបានជ្រើសឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមនៅអង្គការសហប្រជាជាតិគឺលោក Nguyen Trung Thanh ដើម្បីសួរពីបញ្ហាសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សនិងបញ្ហាសាសនានៅវៀតណាម។ខ្ញុំមានភ័ព្វសំណាងល្អដែលបានជួបលោក Nguyen Trung Thanh ហើយបានលោកផ្ដល់បទឆ្លើយសម្ភាសពេញទៅដោយអត្ថន័យដ៏មានផលប្រយោជន៍ ”។

        ស្នាដៃ”រឿងរ៉ាវវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ” ជាលទ្ធផលនៃស្មារតីជក់ចិត្តនឹងការងារ។ អត្តបទនេះបានបង្ហាញឲ្យមិត្តអ្នកស្ដាប់បរទេសយល់ដឹងថែមទៀតនូវដំណើរការផ្លាស់ប្ដូរថ្មីអស់រយៈពេល៣០ឆ្នាំកន្លងទៅរបស់វៀតណាម។ អត្តបទនេះត្រូវបានចាក់ផ្សាយលើរលោកធាតុអាកាសវិទ្យុសំលេងវៀតណាមនៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៦ដែលប្រៀបដូចជាកាដូរបស់វិទ្យុជាតិជូនដល់មិត្តអ្នកស្ដាប់បរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល២០១៧។អ្នកកាសែត Nguyen Thi Thu Hoa បានសំណេះសំណាលថា

        “សមូហភាពអ្នកកាសែតប្រកបការងារខាងផ្សាយព័ត៌មានជាភាសាបរទេសយើងខ្ញុំជានិច្ចកាលចប់ផលិតបាននូវកម្មវិធីមានគុណភាពល្អដើម្បីផ្សព្វផ្សាយពីរូបភាពទឹកដីវៀតណាម និងវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ យើងខ្ញុំសង្ឃឹមថាខ្លួនធ្វើជាស្ពានល្អមួយតភ្ជាប់វៀតណាមជាមួយពិភពលោក”។

ក្រុមអ្នកកាសែតVOVជក់ចិត្តនឹងការងារផ្សាយព័ត៏មានជាភាសាបរទេស - ảnh 2ស្នាដៃមួយចំនួនទៀតរបស់កាណាល់ផ្សាយ ព័ត៏មានជាភាសាបរទេស VOV5 ដែលបានទទួលរង្វាន់លេខបី

        ក្នុងការប្រលងផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសថ្នាក់ជាតិចំនួន៣ លើក  ក្រៅ ពីស្នាដៃទាំង៣ដែលបានទទួលរង្វាន់លេខមួយរបស់ក្រុមអ្នកកាសែតរបស់អ្នកស្រី Nguyen Thi Thu Hoa នោះ នៅមានស្នាដៃមួយចំនួនទៀតរបស់កាណាល់ផ្សាយ ព័ត៏មានជាភាសាបរទេស VOV5 ដែលបានទទួលរង្វាន់លេខ២មានជាអាទិ៍  ស្នាដៃ ”នារីជនជាតិរុស្ស៊ីនៅ Dien Bien Phu  ” “វង់ភ្លេងអន្តរជាតិហាណូយ”   “អាណិកជន វៀតណាមនៅជប៉ុនជាមួយសុបិន Made in Vietnam”  និងអត្តបទទួលបានរង្វាន់ លេខ៣មួយចំនួនទៀត។ នេះគឺជាការកត់សំគាល់យ៉ាងខ្ពស់បំផុតចំពោះមជ្ឈដ្ឋានអ្នកកាសែតប្រកបការងារខាងផ្សាយព័ត៌មានជាភាសាបរទេសរបស់វិទ្យុសំលេង វៀត ណាម។ ប្រធានគណៈកម្មាធិការឃោសនាការ អប់រំមជ្ឈឹម និងជាប្រធានគណៈ កម្មា ធិការបញ្ជាណែនាំការងារផ្សាយព័ត៌មានទំនាក់ទំនងអន្តរជាតិលោក Vo Van Thuong  បានលើកច្បាស់ថា

        “ការងារផ្សាយព័ត៌មានទំនាក់ទំនងអន្តរជាតិគប្បីពង្រីកនូវលទ្ធផលដែលបានសំរេច។ បង្កើនទ្រង់ទ្រាយ ផ្លាស់ប្ដូរថ្មីនូវខ្លឹមសារ វិធីសាស្រ្ត សំដៅលើកកំពស់គុណភាព និងប្រសិទ្ធភាពសកម្មភាព។ អនុវត្តឲ្យបានល្អនូវភារកិច្ចដែលបក្សនិងរដ្ឋប្រគល់”។

        ដោយមានស្មារតីធ្វើការសកម្មពេញទៅដោយការច្នៃប្រឌិតនោះ សមូហភាពអ្នកកាសែតប្រកបការងារខាងផ្សាយព័ត៌មានជាភាសាបរទេសនៃវិទ្យុសំលេងវៀតណាមបាននិងកំពុងបង្កើតឡើងស្នាដៃល្អៗដើម្បីជួយឲ្យមិត្តភក្តិអន្តរជាតិយល់ច្បាស់ថែមទៀតពីទឹកដី មនុស្ស ក៏ដូចជាគោលការណ៍ គោលមាគ៌ា និងទស្សនៈរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរថ្មីនិងសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ