កីឡាករបាញ់កាំភ្លើងឆ្នើម Hoang Xuan Vinhរបស់វៀតណាម

VOVWORLD_ប្រវតិ្តសាស្រ្តកីឡាវៀតណាមបានបើកទំព័រថ្មីដោយសារជា
លើកដំបូងហើយដែលកីឡាករវៀតណាមទទួលបានមេដាយមាសនៅការប្រកួត
កីឡាអូឡាំពិក។អ្នកបង្កើតស្នាដៃដ៏ធំធេងនេះគឺកីឡាករបាញ់កាំភ្លើង Hoang
Xuan Vinh។ នៅក្នុងការ ប្រកួតកីឡារដូវក្ដៅឆ្នាំ២០១៦(Olimpic 2016)ដែលកំពុង
ប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល​នោះកីឡាករHoang Xuan Vinhបានប្រកួតយ៉ាង
ខ្លាំងហើយដណ្ដើមបានមេដាយមាស​ក្នុង​វិញ្ញាសា​បាញ់កាំភ្លើងរយៈចំងាយ១០ម៉ែត្រ។

        កីឡាករHoang Xuan Vinhកើតនាថ្ងៃទី១ខែតុលាឆ្នាំ១៩៧៤នៅទីរួមខេត្ត
Son Tay ក្រុងហាណូយ។ ទោះបីចាប់ផ្ដើមហាត់វិញ្ញាសាកីឡាបាញ់កាំភ្លើងយឺត
បន្តិចគឺក្នុងវ័យ២០ឆ្នាំក្ដីតែដល់អាយុ២៤ឆ្នាំលោកដណ្ដើមបានជ័យជំនះដំបូង
នៅក្នុងការប្រលងបាញ់កាំភ្លើងកងទ័ពទាំងមូលដោយទទួលបានជ័យលាភី
ជើងឯក។ ២ឆ្នាំក្រោយមកលោកក៏ទទួលមេដាយមាសដោយបំបែកកំណត់ត្រា
ជាតិក្នុងវិញ្ញាសាបាញ់កាំភ្លើងរយៈចំងាយ១០ម៉ែត្រ។ ស្នាដៃនេះជាលក្ខ័ណ្ឌសំរាប់
កីឡាករHoang Xuan Vinhចូលរួមក្រុមកីឡា​បាញ់​កាំ​ភ្លើងជំរើសជាតិ។ក្នុង
បុព្វហេតុប្រកួតកីឡារបស់ខ្លួន Hoang Xuan Vinhបាន សំរេច លទ្ធផលគួរជាទី
មោទនៈដែលជាម្ចាស់មេដាយមាស Sea Games មេដាយមាស​ពិភាពលោក​ ​
បង្កើតកំណត់ត្រាពិភពលោករួមជាមួយមេដាយមាស​អូឡាំពិកនាបច្ចុប្បន្ន។

កីឡាករបាញ់កាំភ្លើងឆ្នើម Hoang Xuan Vinhរបស់វៀតណាម - ảnh 1
វរសេនីយឯក កីឡាករបាញ់កាំភ្លើងលេខមួយរបស់វៀតណាម Hoang Xuan Vinhសក្តិសមជាមោទនភាពរបស់កីឡាវៀតណាម


        នាព្រឹកថ្ងៃទី៧សីហាឆ្នាំ២០១៦នៅក្នុងការប្រកួតកីឡាអូឡាំពិក២០១៦ កីឡាករ
បាញ់កាំភ្លើង Hoang Xuan Vinh​ បានឈានចូលប្រវតិ្តសាស្រ្តកីឡាវៀតណាម​ខណៈ​
ពេលក្លាយទៅជាកីឡាករដំបូងរបស់វៀតណាមទទួលបានមេដាយមាសអូឡាំពិក។
ដោយបានពិន្ទុសរុប២០២,៥ Hoang Xuan Vinhនៅបង្កើតឯកទគ្គកម្មអូឡាំពិក
នៅ​វិញ្ញាសា​កីឡា​បាញ់​កាំភ្លើងរយៈចំងាយ១០ម៉ែត្រសំរាប់បុរសទោល។មេដាយមាស​
អូឡាំពិក​២០១៦ ​របស់កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh​មានលក្ខណៈពិសេស
ពេលដែល​លោក​បានពិន្ទុលើសពីកីឡាករប្រទេសម្ចាស់ផ្ទះប្រេស៊ីលដើមកំណើតចិន
ឈ្មោះ Felipe Wuត្រឹមតែ០,២ពិន្ទុប៉ុណ្ណោះ។ នៅក្នុងការប្រកួតកីឡាទី២នាយប់ថ្ងៃ
ទី១០សីហាកីឡាករ Hoang Xuan Vinhបានបន្ថែមមេដាយប្រាក់១គ្រឿងក្នុង
វិញ្ញាសាកីឡាបាញ់កាំ​ភ្លើង​រយៈចំងាយ៥០ម៉ែត្រសំរាប់បុរស។ស្នាដៃឆ្នើមរបស់លោក
បានជួយឲ្យក្រុមកីឡាករវៀតណាមសំរេចបានគោលដៅដែលបានដាក់ចេញគឺ
បានមេដាយនៅក្នុងការប្រកួតកីឡាអូឡាំពិក២០១៦។កីឡាករ Hoang Xuan
Vinhបានសំណេះសំណាលថា

 “ ក្នុងការប្រកួតកីឡានេះខ្ញុំគ្រាន់តែគិតថាពេលណាជួបការលំបាក​គឺត្រូវ
តែ​ប្រឹងប្រែងប្រកួតឲ្យបានល្អបំផុត។នេះជាការប្រកួកីឡាដំបូងដ៏មានអត្ថន័យ
ចំពោះរូបខ្ញុំព្រោះវាមានលក្ខណៈពិបាកនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រផងហើយក៏
ជាលទ្ធផលនៃការសិក្សា ហ្វឹកហាត់និងប្រកួតរបស់ខ្ញុំទៀតផង។ ខ្ញុំរំជួលចិត្តយ៉ាង
ខ្លាំងនៅពេលបានឈរលើវេទិកាខ្ពស់បំផុតស្របពេលទង់ជាតិយើងបានបង្ហូត
នៅកីឡាដ្ឋានអូឡាំពិក”។

        ដើម្បីបង្កើតបានស្នាដៃឆ្នើមនៅការប្រកួតកីឡាអូឡាំពិកនេះ បង្ខំឲ្យកីឡាករ
កីឡាការិនីត្រូវតែហ្វឹកហាត់យ៉ាងខ្លាំងរួមជាមួយឆន្ទៈនិងទេពកោសល្យ។ ចំពោះ
កីឡាករវ័យជ្រេដូចរូបលោកHoang Xuan Vinhដែលបានមេដាយមាសអូឡាំពិក​
នោះបានបង្ហាញ​ឲ្យ​ឃើញនូវការខិតខំប្រឹងប្រែងឥតឈប់ឈរ។លោក Hoang Vinh
Giang អនុប្រធាន​គណៈ​កម្មាធិការអូឡាំពិកជាតិវៀតណាមបានវាយតំលៃថា

 “ មេដាយមាសរបស់កីឡាករ Hoang Xuan Vinhពិតជាវត្ថុដ៏មានតំលៃរបស់
ផ្នែក​កីឡាវៀតណាម។វត្ថុនេះជាសុបិនរបស់កីឡាករនិងកម្មាភិបាលទទួលបន្ទុក
កីឡាច្រើនជំនាន់។មេដាយមាសរបស់Hoang Xuan Vinh​ធ្វើ​ឲ្យប្រជាជនវៀតណាម
​សប្បាយរីករាយ​ព្រមទាំងរួមចំណែកលើកកំពស់ឋានៈរបស់កីឡាវៀតណាមទៀត
ផង ”។

        គិតតាំងពីពេលវៀតណាមចូលរួមការប្រកួតកីឡាអូឡាំពិកមូស៉្គូ រុស្ស៊ីឆ្នាំ
១៩៨០មក នេះជាលើកដំបូងហើយដែលទង់ជាតិនិងភ្លេងជាតិវៀតណាមត្រូវ
បានបង្ហូតនិងបន្លឺឡើងនៅកីឡាដ្ឋានអូឡាំពិក។ វរសេនីយឯក កីឡាករបាញ់
កាំភ្លើងលេខមួយរបស់វៀតណាម Hoang Xuan Vinhសក្តិសមជាមោទនភាព
របស់កីឡាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ