គំរូនារីធ្វើសេដ្ឋកិច្ចពូកែ

(VOVWORLD) - ក្នុងបញ្ជីរាយនាមសមូហភាពនិងបុគ្គលនារីទូទាំងប្រទេសចំនួន១៨ដែលបានទទួលរង្វាន់នារីវៀតណាមមានស្នាដៃឆ្នើមឆ្នាំ២០១៧នោះគឺមានឈ្មោះអ្នកស្រី Nguyen Thi Hue នាយិកាសហករណ៍ក្រូចឆ្មារអត់គ្រាប់នៅឃុំ Truong Long  ស្រុក Phong Dien ទីក្រុង Can Tho។ សហករណ៍ក្រោមការដឹកនាំរបស់អ្នកស្រីទោះបីជាទើបតែធ្វើសកម្មភាពក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះក្ដីតែបានសំរេចលទ្ធផលជាជំហានដំបូងលើការផលិតកសិផលអនាម័យ។

 

        ក្នុងបញ្ជីរាយនាមសមូហភាពនិងបុគ្គលនារីទូទាំងប្រទេសចំនួន១៨ដែលបានទទួលរង្វាន់នារីវៀតណាមមានស្នាដៃឆ្នើមឆ្នាំ២០១៧នោះគឺមានឈ្មោះអ្នកស្រី Nguyen Thi Hue នាយិកាសហករណ៍ក្រូចឆ្មារអត់គ្រាប់នៅឃុំ Truong Long  ស្រុក Phong Dien ទីក្រុង Can Tho។ សហករណ៍ក្រោមការដឹកនាំរបស់អ្នកស្រីទោះបីជាទើបតែធ្វើសកម្មភាពក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះក្ដីតែបានសំរេចលទ្ធផលជាជំហានដំបូងលើការផលិតកសិផលអនាម័យ។

        អ្នកស្រី Nguyen Thi Hue កើតនាឆ្នាំ១៩៥៦នៅទីរួមស្រុក Rach Goi ស្រុក Chau Thanh A ខេត្ត Hau Giang។ ឆ្នាំ១៩៧៨អ្នកស្រីនិងគ្រួសារផ្លាស់ទៅរស់នៅស្រុក Phong Dien ទីក្រុង Can Tho រហូតមកដល់សព្វថ្ងៃ។ មុននេះគ្រួសារអ្នកស្រីមានចំការផ្ទៃ៣០០០ម៉ែត្រក្រឡាដាំក្រូចនិងខ្នុរតែមិនផ្ដល់ទិន្នផលខ្ពស់ឡើយ។ម៉្លោះហើយនាឆ្នាំ២០១០អ្នកស្រីចាប់ផ្ដើមផ្ទេរប្ដូររូបសណ្ឋានធ្វើចំការដោយកាប់ចោលដំណាំចាស់ៗហើយយកពូជក្រូចឆ្មារអត់គ្រាប់មកដាំជំនួសវិញ។ ក្នុងរយៈពេលនេះអ្នកស្រីបានខិតខំប្រឹងប្រែងរៀនសូត្របទពិសោធន៍ពីវិធីសាស្រ្តដាំដុះថែទាំក្រូចឆ្មារអត់គ្រាប់។ ២ឆ្នាំក្រោយមកគ្រួសារអ្នកស្រីបានរួចផុតពីភាពក្រីក្រដោយការប្រមូលផលនិងលក់ក្រូចឆ្មារអត់គ្រាប់។តាមលោកស្រី Dang Thi Thu ជាពលរដ្ឋមួយរូបនៅឃុំ Truong Long បានឲ្យដឹងថា

          “អ្នកស្រី Hue ដើរមុខគេក្នុងការដាំក្រូចឆ្មារអត់គ្រាប់ហើយទទួលបានទិន្នផលខ្ពស់។ ចាប់តាំងពីនោះមកគ្រួសារគាត់បានរួចផុតពីភាពក្រីក្រ។ អ្នកស្រីបានបង្ហាញណែនាំឲ្យនាងខ្ញុំនិងបងប្អូននារីក្នុងឃុំនូវវិធីសាស្រ្តដាំដុះក្រូចឆ្មារហ្នឹង។ ឥឡូវសហករណ៍របស់យើងខ្ញុំធ្វើសកម្មភាពប្រកបដោយលទ្ធផលល្អណាស់ដែលនាំឲ្យសមាជិកទាំងអស់ត្រេកអរយ៉ាងខ្លាំង”។

        ក្រោយពីទទួលបានលទ្ធផលល្អៗក្នុងការដាំក្រូចឆ្មារអត់គ្រាប់មកអ្នកស្រី Nguyen Thi Hue បានពិភាក្សាជាមួយសមាគមនារីពីការឲ្យសមាជិកានានាខ្ចីដើមទុនដើម្បីសហការគ្នាពង្រីកការដាំប្រភេទដំណាំនេះ។ នាគ្រាដំបូងមានបងប្អូននារី១០នាក់ចូលរួមការដាំក្រូចឆ្មារ លើផ្ទៃដី៥ហិកតា។ក្រោយនោះមិនយូរគេមានដៃគូប្រមូលទិញក្រូចឆ្មារដើម្បីដាក់លក់ក្នុងផ្សារទំនើប។ លុះដល់ខែវិច្ឆិកាឆ្នាំ២០១១ក្រុមនារីបានសំរេចបង្កើតឡើងសហករណ៍ដោយមានសមាជិកា២៤នាក់ដាំក្រូចឆ្មារលើផ្ទៃដី១៥ហិកតា។ឥឡូវគេបានផលិតក្រូចឆ្មារអត់គ្រាប់មានគុណភាពល្អដើម្បីនាំចេញតាមតម្រូវការទីផ្សារ។ អ្នកស្រី Nguyen Thi Hue បានឲ្យដឹងថា

   “បងប្អូនក្នុងសហការណ៍ដាំដុះក្រូចឆ្មារត្រឹមត្រូវតាមការកំណត់របស់ក្រុមហ៊ុនគឺត្រូវតែធានាឲ្យបាននូវអនាម័យ។ យើងខ្ញុំនាំចេញផ្លែទៅបរទេសក្នុងតំលៃស្ថិរភាព។ ចំពោះក្រុមគ្រួសារដែលដាំក្រូចឆ្មារគឺសហការណ៍ឲ្យខ្ចីប្រាក់ដើម្បីទិញកូនឈើចំនួន៤០០ដើមសំរាប់មួយគ្រួសារ។ ហើយគិតតាំងពីដើមឆ្នាំមក គ្រួសារនីមួយៗទទួលបានប្រាក់ចំណូលប្រមាណ១០០លានដុងពីការលក់ក្រូចឆ្មារ”។

គំរូនារីធ្វើសេដ្ឋកិច្ចពូកែ - ảnh 1 អ្នកស្រី Nguyen Thi Hue ត្រូវបានសមាគមនារីទីក្រុង Can Thoគ្រប់ជាន់ថ្នាក់ជូនប័ណ្ណសរសើរនិងលើកតម្កើងជាគំរូនារីឆ្នើម

        ក្រៅពីការដាំក្រូចឆ្មារអត់គ្រាប់នេះអ្នកស្រី Nguyen Thi Hue ក៏ដើរមុខគេក្នុងការកសាងរូបសណ្ឋានផលិតកសិកម្មផ្សេងៗទៀតផងដែរ។ ស្ដីពីបញ្ហានេះប្រធានគណៈកម្មាធិការប្រជាជនឃុំ Truong Long លោក Le Van Anh បានឲ្យដឹងថា

     “សហករណ៍ផលិតក្រូចឆ្មារអត់គ្រាប់របស់អ្នកស្រី Nguyen Thi Hue នៅភូមិ Truong Hoa នេះគឺជារូបសណ្ឋានធ្វើសេដ្ឋកិច្ចមួយប្រកបដោយប្រសិទ្ធភាពដោយលើកទឹកចិត្តប្រជាពលរដ្ឋផ្ទេរប្ដូរពីផលិតកម្មឯកឯងទៅជាផលិតកម្មសមូហភាព។ Truong Long ជាឃុំជនបទថ្មីបានជាយើងខ្ញុំចង់បង្កើតឡើងរូបសណ្ឋានសេដ្ឋកិច្ចសហករណ៍នៅនឹងមូលដ្ឋាន។ ក្រៅពីសហករណ៍ក្រូចឆ្មារអត់គ្រាប់នៅភូមិ Truong Hoaដែលបានបង្កើតនាឆ្នាំ២០១៥យើងខ្ញុំក៏ទើបនឹងបង្ហាញមុខសហករណ៍ធ្វើចំការដាំដើមទឹកដោះក្នុងឃុំផងដែរ”។

        ដោយសារមានស្នាដៃល្អៗក្នុងការពង្រីកសេដ្ឋកិច្ចកសិកម្មរួមចំណែកកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជនក្នុងរយៈពេល៥ឆ្នាំជាប់ៗកន្លងទៅនេះអ្នកស្រី Nguyen Thi Hue ត្រូវបានសមាគមនារីទីក្រុង Can Thoគ្រប់ជាន់ថ្នាក់ជូនប័ណ្ណសរសើរនិងលើកតម្កើងជាគំរូនារីឆ្នើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ