ជួបជាមួយលោក Ly Quon សេដ្ឋីជនជាតិខ្មែរធ្វើផលិតកម្មពូកែ

(VOVWORLD) -  ដោយមានការខិតខំប្រឹងប្រែងធ្វើពលកម្ម សន្សំសំចៃការចំណាយ និងហានប្រើប្រាស់បច្ចេកវិទ្យា ជឿនលឿនយ៉ាងសកម្មក្នុងផលិតកម្ម ហេតុដូច្នេះ ជីវភាពរស់នៅរបស់គ្រួសាលោក Ly Quon នៅភូមិ Day So ឃុំ Thanh Quoi ស្រុក My Xuyen ខេត្ត Soc Trang មានការរីកចម្រើននិងក្លាយជាអ្នកមាន។ លោកក៏ជាគំរូដ៏ល្អនៃកសិករធ្វើផលិតកម្មពូកែជាច្រើនឆ្នាំបន្តបន្ទាប់ ដោយប្រាក់ចំណូលទទួលបានជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។

ជួបជាមួយលោក Ly Quon  សេដ្ឋីជនជាតិខ្មែរធ្វើផលិតកម្មពូកែ - ảnh 1 លោក Ly Quon កំពុងត្រៀមឧបករណ៍ពលកម្មសម្រាប់រដូវថ្មី (រូបថតៈ VOV)

នៅភូមិ Thanh Quoi ស្រុក My Xuyen ខេត្ត Soc Trang មនុស្សគ្រប់រូបសុទ្ធតែស្គាល់ដល់គ្រួសាររបស់លោក Ly Quon ដែលកសិករជនជាតិខ្មែរធ្វើផលិតកម្មយ៉ាងពូកែ។ លោក Ly Quon មិនត្រឹមតែធ្វើអ្នកមានសម្រាប់គ្រួសាររបស់លោកប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធន៍ ជួយឲ្យគ្រួសារកសិករជាច្រើនក្នុងឃុំឈានឡើងធ្វើអ្នកមាន។ ក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានវិទ្យុវៀតណាម លោក Ly Quon បានចែករំលែកថា៖ ថ្វីត្បិតតែមានដីច្រើន ប៉ុន្តែផលិតតាមបែបបុរាណ គឺផលចំណញទទួលបានមិនមានកំរិតខ្ពស់ ហើយងាយរងនឹងហានិភ័យ។ ហេតុដូច្នេះហើយ រាល់ពេលទំនេរ លោកបានឆ្លៀតពេលស្រាវជ្រាវ រៀនបច្ចេកទេសលើការដាំដុះស្រូវ តាមរយៈកាសែត វិទ្យុនិងវគ្គហ្វឹកហាត់ផ្ទាល់អំពីកម្មវិធីដាំដុះនិងបច្ចេកទេស។ ចែករំលែកអំពីដំណើរការខិតខំប្រឹងប្រែងរបស់លោកនិងភរិយាដើម្បីមានជីវភាពស្ថេរភាពដូចបច្ចុប្បន្ន លោក បានឲ្យដឹងថា នៅឆ្នាំ ១៩៩១  ពេលរៀបការប្រពន្ធ ហើយលោកបានឪពុកម្តាយចែកដីស្រែនិងចំការសម្រាប់ប្រកបមុខរបរ។

ដោយមានភាពឧស្សាហ៍ព្យាយាមនិងមានភាពច្នៃប្រឌិតក្នុងផលិតកម្ម លោកដាំដុះដំណាំផងនិងធ្វើស្រែផង ដោយប្រើពាក្យស្លោកថា ចំណាយកម្លាំងសម្រាប់ចំណេញ។ ក្នុងពេលទំនេរនៅរដូវប្រាំង លោកក៏បានឆ្លៀតទៅប្រមូលចំបើងស្រូវដើម្បីដាំផ្សិតចំបើងសម្រាប់រកចំណូលបន្ថែមទៀត។ ចំណេញរៀងរាល់ឆ្នាំ លោកបានវិនិយោគលើ ការទិញជីនិងឱសថសម្រាប់ផលិតកម្ម ហើយលោកក៏ចំណាយលើការទិញដីបន្ថែមទៀតដើម្បីពង្រីកផលិតកម្មផងដែរ។ នៅពេលដែលលោកមានដើមទុនគួរសមហើយ លោកបានទិញដីស្រែនិងម៉ាស៊ីនហាលស្រូវ រួមទាំងធ្វើសេវាកម្មជូនប្រជាកសិករក្នុងតំបន់។ លោក Ly Quon បានចែករំលែកថា៖ “ព្យាយាមធ្វើហើយសន្សំសំចៃផង សម្បី តែធ្វើស្រែចំការ និងដាំផ្សិតហើយក៏សន្សំសំចៃដែរ។ កាលនោះ វាលស្រែនៅថោក ខ្ញុំនៅតែទិញ  ម្តងបន្តិចៗ ហើយយូរៗក៏បានច្រើន។  ប្តីប្រពន្ធយើងពីរនាក់ធ្វើការមិនគិតយប់ថ្ងៃទេ ខ្ញុំបានទិញម៉ាស៊ីនភ្ជួស្រែ ហើយទៅភ្ជួរស៊ីឈ្នូលគេទាំងយប់ ហើយនៅពេលនោះវាលស្រែតិចតួច ខ្ញុំតែងតែស៊ីឈ្នូលគេភ្ជួរស្រែ”។

ជួបជាមួយលោក Ly Quon  សេដ្ឋីជនជាតិខ្មែរធ្វើផលិតកម្មពូកែ - ảnh 2 លោក Ly Quon ជាកសិករពូកែជាច្រើនឆ្នាំក្នុងតំបន់ 

ដោយសារការប្រើប្រាស់បច្ចេកទេសដាំដុះថ្មី លោក Ly Quon បាននាំពូជស្រូវដែលមានទិន្នផលនិងគុណភាពខ្ពស់ចូលក្នុងផលិតកម្ម ដើម្បីផ្តល់ផលិតភាពនិងតម្លៃសេដ្ឋកិច្ចខ្ពស់។ លោកបានឲ្យដឹងថា៖ ដំបូងឡើយ តាមដានតាមកាសែត ស្តាប់វិទ្យុ ហើយបន្ទាប់មកឃើញវិស្វករណែនាំពីរបៀបកំណត់រោគសញ្ញាជំងឺ សត្វល្អិតលើស្រូវ ហើយតាំងពីបានរៀននិងត្រាប់តាមមក ការដាំដុះស្រូវក៏ចាប់ផ្តើមមានប្រសិទ្ធភាពជាង។

លោក Dao Phuong Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Quoi បានវាយតម្លៃថា លោក Ly Quon មិនត្រឹមតែធ្វើអ្នកមានឲ្យគ្រួសាររបស់លោកឲ្យ មានជីវភាពធូរធារប៉ុណ្ណោះទេ លោកថែមទាំងបានចែករំលែកបទពិសោធន៍និងបច្ចេកទេសផលិតរបស់គាត់ដល់កសិករដែលនៅជុំវិញទៀតផង។ ជាពិសេសលោកបានរួមជាមួយសមាជិកចំនួន ១៧រូប បង្កើតក្រុមការងារផលិតកម្មស្រូវ Dong Tien ដោយលោកជាប្រធានក្រុម។ បាវចនារបស់ក្រុមនេះគឺដើម្បីចែករំលែកបទពិសោធន៍ ឆ្ពោះទៅរកការផលិតវឌ្ឍនភាព នាំមកនូវប្រាក់ចំណេញមានស្ថេរភាព។ ហេតុដូច្នេះ បានជួយសមាជិកទាំងអស់កាន់តែមានជំនាញបច្ចេកទេសដាំស្រូវ គ្រួសារជាច្រើនបានក្លាយជាអ្នកមាននិងក្លាយជាកសិករពពូកែក្នុងតំបន់។ លោក Dao Phuong Chi Cuong បានឲ្យដឹងថា: “នៅក្នុងដំណើរការនៃការផលិតផលិតកម្ម ដោយមានការប្រមូលផ្ដុំរបស់គ្រួសារ ក៏ដូចជាការខិតខំប្រឹងប្រែងផ្ទាល់របស់លោក Ly Quon ផ្ទាល់ រហូតមកដល់ពេលនេះ ដីសម្រាប់ធ្វើផលិតកម្មកសិកម្មមិនតិចជាង ៤០ ហិក តាឡើយ។ ។ នេះគឺបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក Ly Quon និងក្រុមគ្រួសារ។  សម្រាប់ផលិតកម្មកសិកម្មនេះគឺជាគំរូមួយ ដើម្បីយកឈ្នះដោយសមត្ថភាពនិងកម្លាំងពលកម្មរបស់ខ្លួនឯង។ តាមការវាយតម្លៃរបស់ខ្ញុំ លោកLy Quon ជាអ្នកឧស្សាព្យាយាមរៀនសូត្រពីបច្ចេកវិទ្យា វិទ្យាសាស្ត្រជឿនលឿន ក្នុងផលិតកម្មកសិកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារ”។

ការឧស្សាហ៍ព្យាយាម អនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងការផលិតបានជួយលោក Ly Quon មានទ្រព្យសម្បត្តិរឹងមាំជាមួយផ្ទះធំស្គឹមស្គៃពីរខ្នង។  លើសពីនេះទៀត ផ្ទៃដីដាំដុះស្រូវជាង ៣០ ហិកតា ធ្វើស្រែចំនួន ២ រដូវក្នុងមួយឆ្នាំ ហើយធ្វើឲ្យគ្រួសាររបស់លោក Ly Quon មានប្រាក់ចំណូលជាង ១ ពាន់លានដុង។ លោក Ly Quon គឺជាគំរូដ៏ភ្លឺស្វាងមួយនៃការនៃការឈានឡើងធ្វើអ្នកមាន ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឯង ហើយលោកបានទទួលបណ្ណសរសើរជាកសិករដ៏ពូកែជាច្រើនឆ្នាំជាប់ៗគ្នាទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ