នារីលេខាបក្សនិងជាមេភូមិជនជាតិខ្មែរនៅខេត្ត Bac Lieu អស់ពីចិត្តដើម្បីប្រជាជន

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Soc Don ឃុំ Hung Hoi ស្រុក Vinh Loi ខេត្ត Bac Lieu មានវឌ្ឍនភាពជាច្រើន ជីវភាពរស់ នៅខាងសម្ភារៈ ខាងស្មារតីរបស់ប្រជាជនកាន់តែប្រសើរជាង សន្តិសុខសណ្ដាប់ធ្នាប់ មានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លទ្ធផលនេះមានការចូលរួមចំណែកគួរឲ្យ កត់សម្គាល់របស់លោកស្រី Thach Thi Sanh លេខាសាខាបក្ស និងជាមេភូមិ Soc Don។

ចាប់ផ្ដើមជាមួយការងារជាបុគ្គលិកមណ្ឌលសុខភាពឃុំ Hung Hoi នៅឆ្នាំ ២០០៦ លោកស្រី Thach Thi Sanh ចូលរួមបំពេញការងារសមាគមន៍នារីភូមិ ហើយត្រូវបានគេទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសាខាសមាគមន៍នារី ភូមិ Soc Don។ ចូលរួមសមាគមន៍ លោកស្រីបានពង្រីកនូវឧត្តមភាពរបស់ខ្លួនតាម រយៈចលនានានា ដូច្នេះត្រូវបានបងប្អូននារីនិយាយដោយឡែកនិងអ្នកភូមិ និយាយរួម ជឿទុកចិត្តបន្តបោះឆ្នោតជ្រើសរើសជាលេខាសាខាបក្ស មេភូមិ Soc Don ឃុំ Hung Hoi ស្រុក Vinh Loi។
នារីលេខាបក្សនិងជាមេភូមិជនជាតិខ្មែរនៅខេត្ត Bac Lieu អស់ពីចិត្តដើម្បីប្រជាជន - ảnh 1លោកស្រី Thach Thi Sanh (នៅកណ្ដាល) ទៅកាន់ផ្ទះនីមួយៗដើម្បីឃោសនាពីបទបញ្ញត្តិបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)
ក្នុងការងាររបស់ភូមិ លោកស្រីតែងតែយកចិត្តទុកដាក់យ៉ាងដិតដល់ ហើយ ច្បាមជាប់នឹងមូលដ្ឋានដើម្បីអាចយល់ដឹងពីបំណងប្រាថ្នារបស់ប្រជាជន។ ទន្ទឹម នឹងនោះ រួមបញ្ចូលគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់ របស់រដ្ឋ  ទៅក្នុងការឃោសនា ដើម្បីជួយបងប្អូនធ្វើបច្ចុប្បន្នភាពព័ត៌មាន យល់ ដឹងច្បាប់ កុំឲ្យស្ដាប់តាមការញុះញង់របស់មុខសញ្ញាអាក្រក់ដើម្បីបំបែកបំបាក់ ចំណងសាមគ្គីភាពក្នុងភូមិឡើយ។ លោកស្រី Thach Thi Sanh បានសំណេះ សំណាលថា៖ “ទោះបីជាចាស់ជរាហើយក៏ដោយ ប៉ុន្តែទទួលបានទំនុកចិត្តរបស់ប្រជាជន បានជាខ្ញុំកាន់តែខិតខំប្រឹងប្រែងថែមទៀតដើម្បីសម្រេចឲ្យបានល្អការងាររបស់ ខ្លួន ជួយបងប្អូនក្នុងភូមិបានអភិវឌ្ឍ។ មិនថាយប់ឬថ្ងៃទេ ខ្ញុំតែងតែប្រឹងប្រែងទៅ ឃោសនានៅតាមផ្ទះនីមួយៗ ដើម្បីគេក្ដាប់ជាប់បានយ៉ាងល្អជាង ជាពិសេសក្នុង បរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ខ្ញុំត្រូវក្ដាប់ជាប់ថែមទៀតនូវមុខសញ្ញាដែលវិល ត្រឡប់មកពីតំបន់មានជម្ងឺរាតត្បាតចលនាឲ្យគេទៅមូលដ្ឋានសុខាភិបាលដើម្បី រាយការណ៍ ជួយឲ្យការគ្រប់គ្រងបានងាយស្រួលជាង”។
ផ្សាភ្ជាប់ជាមួយការងារនៅភូមិជិត២០ឆ្នាំកន្លងមក លោកស្រី Sanh តែងតែចែក រំលែក ហើយស្វែងរកវិធីកាត់បន្ថយការលំបាកសម្រាប់ប្រជាជន។ ជាភូមិដោយ មានបងប្អូនជនជាតិខ្មែរយ៉ាងច្រើនកុះករ ជីវភាពរស់នៅរបស់គ្រួសារមួយចំនួន នៅតែមានការលំបាក។ ក្នុងតួនាទីជាលេខាសាខាបក្សនិងជាមេភូមិ លោកស្រីបានសហការជាមួយ គណៈកម្មាធិការ ស្ថាប័ន សមូហភាពប្រចាំមូលដ្ឋាន ធ្វើការឃោសនាចលនា យ៉ាងសកម្ម ជួយប្រជាជនគិតគូរ ប្រកបរបររកស៊ីយ៉ាងណាឲ្យមានប្រសិទ្ធភាព។ ចំពោះគ្រួសារគ្មានដើមទុន លោកស្រីរៀបបញ្ជីឈ្មោះហើយឧទ្ទេសនាម ជួយឧបត្ថម្ភ គ្រួសារក្រីក្រទទួលបានដើមទុនកម្ចីអនុគ្រោះ សម្រាប់លក់ដូរ បង្កបង្កើនផល។
នារីលេខាបក្សនិងជាមេភូមិជនជាតិខ្មែរនៅខេត្ត Bac Lieu អស់ពីចិត្តដើម្បីប្រជាជន - ảnh 2លោកស្រី Thach Thi Sanh ដឹកនាំកិច្ចប្រជុំរបស់សាខាបក្សភូមិ Soc Don។
ការងារជាប្រចាំថ្ងៃរបស់លោកស្រីគឺ ពេលព្រឹកទៅធ្វើការនៅស្ថាប័ន ពេល រសៀលទៅកាន់ផ្ទះនីមួយៗដើម្បីចលនា បញ្ចុះបញ្ចូលប្រជាជនអនុវត្តន៍ការងារ រួមរបស់ភូមិដូចជា៖ ឧបត្ថម្ភទឹកប្រាក់ដើម្បីថែទាំជនក្រីក្រ ជនមានស្ថានភាព លំបាក; រួមវិភាគទានក្នុងមូលនិធិ ឬចលនាយុវជនចូលរួមត្រួតពិនិត្យសុខភាព សម្រាប់បំពេញកាតព្វកិច្ចយោធា ជាដើម។  បច្ចុប្បន្ននេះ នៅចំពោះមុខការប្រែប្រួលយ៉ាងស្មុគស្មាញនៃជម្ងឺរាតត្បាត កូវីដ ១៩ លោកស្រីបានសហការយ៉ាងសកម្មជាមួយកម្មា ភិបាលឃុំ ទៅដល់ផ្ទះ នីមួយៗ ដើម្បីឃោសនាឲ្យប្រជាជនយល់ដឹងពីគ្រោះថ្នាក់នៃជម្ងឺរាតត្បាត ពីនោះ ម្ចាស់ការបង្ការប្រឆាំងឲ្យមានប្រសិទ្ធភាព។ លោក Son Thai Chung អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំ Hung Hoi ស្រុក Vinh Loi បានវាយតម្លៃថា៖ “ចំពោះលោកស្រី Thach Thi Sanh ក៏ជាជនជាតិខ្មែរម្នាក់ដែរ តែត្រូវបាន ប្រជាជនជឿទុកចិត្តបោះឆ្នោតជ្រើសរើសជាមេភូមិ Soc Don។ នាពេលកន្លងមក លោកស្រីជាគំរូមួយដែលឈានមុខគេក្នុងការជួយឧបត្ថម្ភបងប្អូនជនរួមជាតិ។ ជាក់ ស្ដែង លោកស្រីធ្វើការឃោសនា ចលនាជាប្រចាំ ជាភាសាជនជាតិផងនិងភាសាវៀត ផងដើម្បីប្រជាជនយល់ដឹងពីគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់ របស់រដ្ឋ។ អាស្រ័យហេតុនោះ ប្រជាជនគាំទ្រយ៉ាងសកម្មហើយជឿជាក់លើ គោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ លោកស្រីក៏យកចិត្តទុកដាក់ ពិសេសដល់ជីវភាពរស់នៅរបស់បងប្អូនម្នាក់ៗក្នុងភូមិផងដែរ”។
អាស្រ័យដោយមានភាពសកម្ម របៀបរស់នៅសាមញ្ញ ស្និទ្ធស្នាល យកចិត្ត ទុកដាក់ដល់មនុស្សគ្រប់គ្នាជុំវិញ លោកស្រីត្រូវបានបងប្អូនជនរួមជាតិគោរពរាប់អាន។ រាល់ការផ្លាស់ប្ដូរនៃភូមិ Soc Don នាសព្វថ្ងៃ ក្រៅពីការខិតខំដោយឥតឈប់ឈរ របស់ប្រជាជន នៅមានការចូលរួមចំណែកគួរឲ្យកត់សម្គាល់របស់លោកស្រី Thach Thi Sanh លេខាសាខាបក្ស មេភូមិ Soc Don ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ