ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan

                    
                    

ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan - ảnh 1
ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan(រូបថត: Internet)


Vovworld-ក្នុងរយះពេលជាង៣០ឆ្នាំប្រកបការងារក្នុងកងកំលាំងនគបាល
នោះជិត២០ឆ្នាំវរសេនីយ៍ឯកបម្រុង​Le Duc Doanទទួលភារកិច្ចធានាសណ្តាប់
សុវត្ថិភាពនៅ ប៉ែកខាងត្បូងក្បាលស្ពានChuong Duongទីក្រុងហាណូយ។ថ្ងៃកំដៅក៍ដូចជាថ្ងៃភ្លៀងវរសេនីយ៍ឯកបម្រុង​​Doanកម្មាភិបាលប៉ូលិស្ត
ការិយាល័យចរាចរណ៍ហាណូយនៅជាប់រវល់មមាញឹកជាមួយកិច្ចការរបស់
ខ្លួន។បងជានិច្ចកាលខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនចៀសវាង
ឲ្យស្ថានភាពចររាចរណ៍ត្រូវជាប់គាំងកើតមានឡើងលើស្ពាន។ទោះបីជានឿយ
ហត ប៉ុណ្តែវរសេនីយ៍ឯកបម្រុងLe Duc Doanនៅតែឃើញថាមានក្តីសប្បាយរីក
រាយ។ដោយគិតថា៖ខ្លួនបាននាំមកក្តីសុភមង្គលជូនដល់បងប្អូននិងអ្នកដំណើរ
ទាំងអស់គ្នាមិនប៉ុណ្ណោះបងថែមទាំងជួយបញ្ចុះបញ្ចលលើកទឹកចិត្តចំពោះជន
ចង់សំលាប់ខ្លួននៅលើស្ពានChuong Duongទៀតផង។បងចែករំលែកថា៖

 “  ក្នុងរយះពេលជាង១០ឆ្នាំខ្ញុំបានជួយសង្គោះជនប្រមាណ៣០នាក់ដែល
មានគំនិតលោតទឹកសំលាប់លើស្ពានChuong Duong។ខ្ញុំធ្វើបានប្រការនេះ
ដោយសារខ្ញុំក៍ជាពលរដ្ឋវៀតណាមផងដែរ   “។

               

ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan - ảnh 2
ចរាចរណ៍នៅលើ ស្ពានChuong Duong (រូបថត: Internet)

ក្រៅពីនោះ វរសេនីយ៍ឯកបម្រុងDoanនៅចូលរួមចាប់ចោរផ្តល់មកសណ្តាប់
ធ្នាប់សន្តិសុខជីវភាពសុខសានត្រាណសំរាប់ប្រជាជានទៀតផង។នាឆ្នាំ
២០០៥  បងបានរងរបួសក្នុងពេលដេញចាប់ចោរដោយហេតុនេះបងDoan
ត្រូវបានទទួលប្រសិទ្ឋនាមជា” ពលរដ្ឋរដ្ឋធានីឆ្នើមឆ្នាំ២០១២  “។បង
សំណេះសំណាលថាៈ“  ទង្វើរបស់ខ្លួនមានអត្ថន័យមនុស្សសាស្រ្ត​​ ដើម្បីមនុស្ស
និងក៍ជាទង្វើមេត្តាធម៏សាមញ្ញ ។ក្រោយពីធ្វើបានបណ្តាកិច្ចការនេះខ្ញុំមានអារម្មណ៍
ឃើញស្រឡះចិត្ត។ខ្ញុំមានបំណងថា៖កិច្ចការរបស់ខ្លួនកាន់តែល្អពី១ថ្ងៃទៅ១ថ្ងៃ  “។

ដោយសារមានការរួមវិភាគទានក្នុងការធានាសុវ​ត្ថិភាពវរសេនីយ៍ឯកបម្រុង
Doanមានកិត្តិយសទទួលប្រសិទ្ឋនាម​ “  Total-  អ្នកក្លាហាន       ចរារណ៍     “
ប្រគល់ដោយគណះកម្មាធិការជាតិចរាចរណ៍ប្រគល់ជូន។Nguyen Thinh អ្នក
យកការណ៍នៃកាណាល់ VOV ចរាចរណ៍(វិទ្យុសំលេងវៀតណាម)អោយដឹងថា៖

“ ​បង Le Duc Doanបង្កើតបានស្នាដៃជាច្រើនមិនត្រឹមតែ លើវិស័យច​រាចរណ៍
ប៉ុណ្ណោះទេថែមទាំងលើវិស័យសង្គមទៀតផង។បងបានជួយសង្គ្រោះនារីមួយចំនួន
រួចផុតពីការចង់សំលាប់ខ្លួន។បងនៅចូលរួមចាប់ចោរទៀតផង។ដោយទង្វើដ៍មាន
អត្ថន័យមនុស្សសាស្រ្តនេះយើងបានជ្រើសរើសបងជា​​ អ្នកក្លាហាន   ក្នុងចំណោម 
អ្នកក្លាហាន ចរាចរណ៍ឆ្នាំ២០១២“។

បណ្តាអំពើដ៍អង់អា​ចក្លាហាន​និងពោពេញទៅដោយមនុស្សសាស្រ្តរបស់បងបាន
បន្សល់ទុកនូវមនោសញ្ចេតនាដ៍ល្អប្រសើរក្នុងដួងចិត្តប្រជាជននិងអ្នកសហវិជ្ជាជីវះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ