ព្រឹទ្ឋាចារ្យសិល្បករ Quang Phung និងសេចក្តីស្រឡាញ់ហាណូយ

Vovworld-អ្នកថតរូប Quang Phung កើតនាឆ្នាំ១៩៣២​នៅ​  Ha Dong ក្នុងគ្រួសារ
បញ្ញវ័ន្ត១។លោកមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលសារវ័ន្តណា១ឡើយប៉ុន្តែ
ការជក់ចិត្តដោយស្រឡាញ់ការថតរូបបានមកដល់មុខវិជ្ជាសិល្បះនេះ។ក្នុងប៉ុន្មាន
ខែឆ្នាំប្រកបការងារនៅក្រសួងការបរទេសវៀតណាម អ្នកថតរូប Quang Phung
រក្សាបានរូបថតជាច្រើនដ៍មានតំលៃ​​ក្នុងនោះមានរូបថតរំដោះរដ្ឋធានីហាណូយ នាខែតុលាឆ្នាំ១៩៥៤​   ឬការទម្លាក់គ្រាប់បែករបស់ចក្រពត្តិអាមេរិកទៅលើហា
ណូយក្នុងរយះពេល១២យប់ថ្ងៃនាខែធ្នូឆ្នាំ១៩៧២។បន្ទាប់នោះលោកបានបូជាអស់
ទេពកោសល្យថតរូបរបស់ខ្លួនសំរាប់ប្រធានបទទាក់ទិនដល់ជីវភាពប្រចាំថ្ងៃនៃទី
ក្រុងហាណូយ។ក្នុងរាប់សិបឆ្នាំលោកបានអនុវត្តការប្រមូលរូបថតស្តីពីបឹង Ho​ Guom 
 មណ្ឌលវិថីបុរាណ  ការប្រែប្រួលនៃទីក្រុង ហាណូយ​​។ល។ក្នុងចំណោមវណ្ណកម្ម
សិល្បះរបស់អ្នកថតរូប Quang Phung គេនៅបានរកឃើញរូបភាពរបស់អ្នកធាក់ ស៊ីក្លូ  អ្នកលក់តាមដងវិថី​  ស្ថាបត្យកម្មនិងរបៀបរស់នៅទីក្រុងហាណូយទៀតផង។ អ្នក
ថតរូប Quang Phungអោយដឹងថា៖“ ប្រ​ធានបទដំបូងក្នុងរូបថតទាំងអស់របស់ខ្ញុំគឺ
អំពីមនុស្ស។ពីព្រឹកព្រលឹមខ្ញុំបានដើរតាមអ្នកលក់ទំនិញតាមដងវិថីនានា។ខ្ញុំមក
ដល់លំនៅដ្ឋានរបស់គេដើម្បីស្វែងយល់ គេហូបចុកនិងរស់យ៉ាងមេច ។ល។    “

             

ព្រឹទ្ឋាចារ្យសិល្បករ Quang Phung និងសេចក្តីស្រឡាញ់ហាណូយ - ảnh 1
អ្នកថតរូប Quang Phung(រូថតVOV)

ចំពោះQuang Phung  ថតរូបមិនមានន័យថា៖រក្សាបានរូបភាព​និងព្រឹត្តិការណ៍ប៉ុណ្ណោះ
ទេថែមទាំងជាចំណាប់អារម្មណ៍និងគំនិតគិតគូទៀតផង។លោកមានការមើលផ្សេងៗ
ទៅលើសិល្បះថតរូប។នោះគឺសិល្បះថតរូបមិនត្រឹមតែព័ណនាសោភ័ណ្ឌភាពល្អស្អាត
ក្នុងជីវភាពរស់នៅប៉ុណ្ណោះទេថែមទាំងឆ្លុះបញ្ចាំងពេលវេលាប្រវត្តិសាស្រ្តប្រកបដោយ
យថាភាព។ Quang Phung  ជាជន១រូបក្នុងចំណោមជនដំបូងដែលបានបើកការតាំង
ពីព័ណស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន។ដើម្បីថតបានរូបថតស្តីពីគ្រោះថ្នាក់នេះ លោក​
បានឆ្លងកាត់   លើការលំបាកសាកល្បងជាច្រើន។លោកចែករំលែកថា៖“  ប្រការសំខាន់
ក្នុងសិល្បះថតរូបគឺ​​​​​​​​​​​​​​​​​​​ឯកសារ​នានា។អ្នកថតរូបត្រូវមានវត្តមានដោយភ្លាមរំពេចនៅកន្លែង
ដែលព្រឹត្តិការណ៍កើតឡើង។ពេល ថតរូបរូបភាពសំរាប់ពិព័ណគ្រឿងញៀននៅរដ្ឋធានី  ខ្ញុំត្រូវប្រឈមមុខជាមួយនឹងសង្គមខ្មៅងងិតនិងបណ្តាជនញៀនគ្រឿងញៀន។ “
ក្នុងវគ្គទឹកជំនន់នៅរដ្ឋធានីហាណូយនាពេលថ្មីនេះ  សិល្បកររូបនេះនៅចេញទៅបឹង​
Ho Guom ថតរូបដដែល។ហាក់ដូចជាការជក់ចិត្តសំរាប់ការថតរូបបានជួយលោកឆ្លង
កាត់លើការលំបាក​និងការសាកល្បងទាំងឡាយ។
ក្នុងចរន្តនៃជីវភាពរស់នៅប្រចាំថ្ងៃសិល្បករចាស់ជរានេះជាមួយម៉ាស៊ីនថតរូបរបស់ខ្លួន​នៅឧស្សាហ៍ទៅប្រថាបត្រាពេលវេលាដ៍ល្អអស្ចារ្យដដែល។ការជក់ចិត្តនិងទឹកចិត្តស្រ
ឡាញ់​ហាណូយបានផ្ទេរទៅចៅស្ត្រី Minh Anh របស់លោក។នៅជាសិស្សានិសិស្យ១នាក់
ប៉ុន្តែ Minh Anhបានមានបំណងបន្តអាជីបរបស់លោកតា។Minh Anh​ចែករំលែកថា​​៖
“  ពេលម្តងៗសង្កេតឃើញលោកតាថតរូបម្តងដោយក្តីរីករាយ​ខ្ញុំរំពឹងគិតថា៖   រូបថត
របស់លោកតាអាចធ្វើអោយជនផ្សេងៗសប្បាយ។ពីនោះខ្ញុំគិតថា៖នឹងបន្តមុខវិជ្ជាជីវះ
នេះ។ខ្ញុំនឹងថតរូបរូបភាពហាណូយដូចលោកតា។ប្រធានបទរបស់ខ្ញុំគឺវិថីបុរាណនិងបឹង
Ho Guom។“
សិល្បករ Quang Phung បានបូជាអស់មួយជីវិតរបស់ខ្លួនក្នុងបំណងធ្វើឲ្យហាណូយពី១ថ្ងៃ
ទៅមួយថ្ងៃកាន់តែស្អាតជាងទៀត។សិល្បកររូបនេះកំពុងនិទានរឿងប្រចាំថ្ងៃជាមួយ មហាជនក្នុងក្រណែកភ្នែកចំពោះស្រុកកំណើតហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ