មេភូមិ១រូបអស់ពីចិត្តពីថ្លើមដើម្បីអ្នកភូមិ។
LAN ANH -  
(VOVWORLD) /  
Vovworld- លោកLy Sia Sinh ធ្វើ ជាមេភូមិKhai Hoang2បានរយះពេលជាង២០ឆ្នាំ
ហើយ។លោកបានសង្កេតឃើញមានការផ្លាស់ប្តូរទាំងឡាយនៅក្នុងភូមិ។លោក
ចែករំលែកថា៖“ ខ្ញុំធ្វើ ជាមេភូមិកាលពីឆ្នាំ១៩៩៣មក។បណ្តាថ្ងៃមុននោះជីវភាព
អ្នកភូមិគឺក្រីក្រណាស់ពុំនោះសោតគ្មានការហូបចុកគ្រប់គ្រាន់ទេ។តាំងពីឆ្នាំ
១៩៩៣មកជីវភាពរស់នៅត្រូវបានកែលំអជាច្រើនអាស្រ័យដោយការចិញ្ចឹមសត្វ
និងដាំដំណាំស្បៀងអាហារ។សព្វថ្ងៃ អ្នកភូមិបានហូបបាយជំនួសឲ្យmen men
ហើយ។“
Men menជាម្ហូបប្រពៃណីរបស់ជនរួមជាតិ Mongដែលរស់ពឹងផ្អែកទៅលើដំណាំពោត។
មុននេះ គ្មានអង្ករម្ហូបmen men(កែច្នៃពីពោត)ជាម្ហូបស្នូលរបស់អ្នកភូមិទាំងឡាយ។
លោក Sinhជាជនដំបូងក្នុងភូមិ ដែលបានដាំស្រូវលើស្រែជណ្តើអោយដឹងថា៖“ ខ្ញុំធ្វើ
ជាគំរូសំរាប់ប្រជាជនក្នុងភូមិ។ការដាំស្រូវលើស្រែជណ្តើរនាំមកនូវ ទិន្នផលខ្ពស់។សព្វ
ថ្ងៃអ្នកភូមិទាំងអស់បានដំាំស្រូវ។ពួកគេដាំស្រូវក្នុងរដូវតែ១។ពួកគេស្ទូងស្រូវនាខែ
មិថុនានិងប្រមូលផលមុនបុណ្យតេតប្រពៃណី។“
|
រូបថត អិនធឺណែត |
នៅទីនេះប្រជាជនចិញ្ចឹមសត្វគោជាសារវ័ន្ត។ជារួមគ្រូសារនិមួយៗចិញ្ចឹមពី១ដល់២
ក្បាល។អាស្រ័យដោយសកម្មចូលរួមសកម្មភាពរបស់ភូមិបានជាលោកLy Sia Sinh ទទួលបានការគោរពរាប់អាននិងសេចក្តីស្រឡាញ់ពីជនគ្រប់រូប។បងNguyen Van
Vangប្រធានគណះកម្មាធិការប្រជាជនឃុំSin Cai អោយដឹងថា៖“គ្រួសារលោក Sinh
ជាគ្រួសារ១ក្នុងចំណោម២០គ្រួសារដែលធ្វើសេដ្ឋកិច្ចធូធាគ្រាន់បើក្នុងឃុំរបស់យើងខ្ញុំ។
លោក Sinhជាជនដំបូងដែលដាក់ឲ្យដំណើរការគំរោងការណ៍ដំដំណាំថ្មីចិញ្ចឹមសត្វថ្មី
សំដៅកាត់បន្ថយភាពក្រីក្រ ជានិច្ច។ “
ឥឡូវនេះកុមារទាំងឡាយក្នុងភូមិអាចសិក្សារៀនសូត្រក្នុងសាលាមាំមួន១កន្លែង
ដោយសារមានការផ្តល់ប្រាក់ជំនួយចំនួន៦០០លានដុងវៀតណាមពីអង្គការបារាំង
ដើម្បីកុមាភាពនិងសុខភាព។ក្នុងនោះលោកSinhបរិច្ចាកដីចំនួន៣០០ម៉ែត្រក្រឡា
ដើម្បី សាងសង់សាលា។លោកអធិប្បាថា“ខ្ញុំមានបំណងសាង សង់សាលានេះសំរាប់
កូនចៅយើងខ្ញុំ ។បណ្តាកម្មាភិកបាលឃុំបានជួយឧបត្ថម្ភយើងខ្ញុំយ៉ាងច្រើនណាស់។
សាលានេះត្រូវបានកសាងដ៍ស្អាត។និងខ្ញុំមានការទទួលខុសត្រូវការពារសាលា។ “
ដោយសារមានការរួមវិភាគទានជាច្រើនក្នុងសកម្មភាពសហគមន៍លោក Ly Sia Sinh
មានកិត្តិយសជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរដ្ឋ។យើងខ្ញុំត្រូវការមនុស្សដូច
លោកក្នុងកិច្ចការកសាងជនបទថ្មីនៅតំបន់ដីHa Giang៕
LAN ANH
-VOVWORLD