រាំ Tu linh -ព្រលឹងវប្បធម៏វៀតណាម

(VOVWORLD) -ក្នុងជំនឿសាសនានៃជនបូពា៏ទឹស សត្វសក្តិសិទ្ធទាំង៤(នាគតោ(សិង្ហ)អណ្តើកនិងហង្ស)(Tu linh) គឺជាតំណាងឲ្យភព្វសំណាងល្អសេច្កីសម្បូរសប្បាយ និងជឿនលឿន។ ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវថ្មីនេះ នៅតាមតំបន់ទឹកដី១ចំនួននៅប្រទេស វៀតណាម ក៏លាន់លឺឡើងស្នូស្គលាយឡំជាមួយស្នូតន្ត្រីអឺងកងរំពងរបស់បណ្តាក្រុមរាំសត្វសក្តិសិទ្ធទាំង៤ ដែលសម្តែង។

ក្នុងចង្វាក់ស្គផ្ទួនៗ បណ្តាសមាជិកក្រុមរបាំសត្វសក្តិសិទ្ធទាំង៤ របស់ភូមិ Duc Khe ឃុំ Huong Son ស្រុក My Duc ហាណួយ ក្នុងសម្លៀកបំពាក់ពណ៏លឿងខ្សែក្រវាត់ក្រហមនិងកន្សែងក្រហមជួតក្បាលកំពុងបញ្ជាសត្វសក្តិសិទ្ធនិមួយៗតាមរយះបណ្តាក្បាច់រាំគួរឲ្យទាក់ទាញទឹកចិត្តមិត្តអ្នកមើល។ដោយថ្វីដៃដ៏ប៉ិនប្រសប់របស់បណ្តាសិប្បករជនបទនេះរបាំសត្វសក្តិសិទ្ធទាំង៤ បានក្លាយទៅជារស់រវឹក ទាក់ទាញអក្នមើលជាច្រើនកុះករ។ មានប្រសាសន៏អំពីសត្វសក្តិសិទ្ធទាំង៤នេះសាស្ត្រាចារ្យប្រវត្តិសាស្រ្ត Le van Lanបានឲ្យដិងថាះ

“ចំពោះប្រជាជាតិវៀតណាម សត្វទាំង៤ នាគតោអណ្តើកនិងហង្សគឺជាសត្វសក្តិសិទ្ធ។មុនបង្អស់នាគជាសត្វ១ក្នុងចំណោមសត្វតំណាងឲ្យឆ្នាំទាំង១២។សត្វនាគតំណាងឲ្យអានុភាព រាជ្ជកាលស្តេចនិងទាំងទឹកភ្លៀងខ្យល់ទៀតផង។សត្វតោតំណាងឲ្យកំលាំងខ្លាំង។សត្វអណ្តើកផ្តល់មកនូវភព្វសំណាងល្អដល់ជនគ្រប់រូប។ ចុងក្រោយគឺសត្វហង្ស។សត្វនេះតំណាងឲ្យលោកខាងលើផង មានព័ណ៏ស្អាត និងមានរូបឆ្លុះនៃនារីមាក្ន់ដែលជាព្រះមហា ក្សត្រយានីតាំងពីដើមមកដើម្បីរួមរក័និងស្តេចជានាគផង”។

  តាំងពីយូយាណាស់មកហើយ ជីវភាពរស់នៅប្រចាំថ្ងៃរបស់សត្វទាំង៤នេះ ត្រូវបានប្រជាជនប្រឌិតជាក្បាច់រាំ(ហៅថាះរបាំTu linh)។ ក្រៅពីការចូលរួមសប្បាយទៅក្នុងបរិយា កាសពិធីបុណ្យមក រាំTu linh ក៏ជាវិធីសម្តែងការដិងគុណ១ចំពោះបណ្តាទេវតា ពាក្យបួង សួង១សូមឲ្យធាតុអាកាសអំណោយផល ប្រទេសមានសន្តិភាពប្រជាជនមានសុខដុមរម្យនាផង។

     របាំTu linhទាមទារឲ្យសិប្បករមិនគ្រាន់តែមានសុខភាពល្អ រហ័សរហួនប៉ុណ្ណោះ ទេថែមទាំងត្រូវមានកាយវិការដាច់ស្រេចទៀតផង។ រួមជាមួយនោះអក្នវាយស្គគងឃ្មោះក៏ដើរតួនាទីសំខាន់ក្នងឈុតរបាំដែរ។គេត្រូវចេះរួមផ្សំកាយវិការឲ្យស៊ីចង្វាក់គ្នាជាមួយអក្នកាន់ក្បាលនាគ តោ ទើបវាល្អមើល។ សាស្ត្រចា្យLe van Lanបានបន្តទៀតថាះ

“ គេគូរមុខល្អ ខ្ចីសម្លៀកបំពាក់ និងឧបករណ៏ភ្លេងដើម្បីសម្តែងបានគ្រប់គ្រាន់និងរស់ រវឹកអំពីការរស់នៅរបស់សត្វសក្តិសិទ្ធទាំង៤នេះ។ រាំTu linhក្នុងឪកាសបុណ្យចូលឆ្នាំថ្មីគឺជាការល្អ១។ នេះជាឪកាសដើម្បីបង្ហាញនូវបំណងប្រាថ្លាមានភាពស្វាហាប់ ភាពចំរុងចំរើននិងការតាមថែរក្សារបស់បណ្តាទេវតា។”

   អត្ថន័យមុនបង្អស់របស់ពិធីរាំTulinh គឺបួងសួងអស់ទេវតាសូមឲ្យប្រទេសមានសន្តិភាពប្រជាជនមានសុខដុមរម្យនាអាកាសធាតុអំណោយផល និងសូមឲ្យភ័ភ្វសំណាងល្អនិងអាយុះមកដល់និងមនុស្សគ្រប់រូប។ពិសេសគឺនៅក្នុងពិធីបើកបុណ្យវត្តHuong រាំTulinh គឺជាការជូនសត្វសក្តិសិទ្ធទាំង៤នេះចូលមកទីវត្ត។បន្តាប់ពីពិធីជូននេះសត្វសក្តិសិទ្ធទាំង៤នេះប្រែខ្លួនក្លាយទៅជាទេវតាភ្លាមមួយរំពេក។លោកតា PhamVan Hung នៅឃុំ Huong Son -អក្នចូលរួមក្រុមរាំTu linh ក្នុងអំឡុង៣០ឆ្នាំមកបានចែករំលែកថា៖                        

   “ពេលចូលមកដល់ទីវត្ត សត្វសក្តិសិទ្ធទាំង៤នេះសុទ្ធតែឪនក្បាលសំពះព្រះពុទ្ធ។ ក្នុង ឈុតរាំ Tu linh ត្រូវមានដំបង។អក្នកាន់ដំបងត្រូវជាមេទ័ពដើម្បីបញ្ជាសត្វតោនេះ”។

     រូបភាពក្រុមរាំTu linhធ្វើដំណើរតាមផ្លូវភូមិក្នុងស្នូស្គគងខ្មោះយ៉ាងអ៊ូអរបានក្លាយទៅជាព្រលឹងវប្បធម៏នៅតំបន់ជនបទវៀតណាមជាច្រើនកន្លែងពេលដែលបុណ្យតេតមកដល់ម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ