លោក Le Xuan Vi អ្នកបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc

លោក Le Xuan Vi អ្នកបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc - ảnh 1
លោក Le Xuan Vi អ្នកបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc (nguoiduatin.vn)

Vovworld-នៅក្នុងសម័យសង្គ្រាមនាបណ្តាឆ្នាំ​​​១៩៦០សតវត្សទី២០ដោយ​
មានទីតាំង​ជាសមរភូមិមុខបានជា ស្រុកVinh Linhត្រូវរងការ​ទំលាក់​ក្រាប់បែកនិង
ការ​បាញ់​កាំភ្លើងធំយ៉ាងខ្លាំងក្លារបស់ទាហានអាមេរិកនិង​ទាហានសាធារណរដ្ឋ
​វៀត​ណាម។​​នាគ្រានោះ លោក Le Xuan Vi ជាប្រធានប៉ុស្តិ៍នគរបាលប្រដាប់អាវុធ
​ឈរ​ជើង​នៅ Cua Tung។​ដោយយល់ច្បាស់ភាពកាចសាហាវរបស់សង្គ្រាម​ព្រម
​ទាំង​ចង់​បន្ធូបន្ថយការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋលោក Le Xuan Vi បាន
​រិះគិត​យ៉ាងខ្លាំងដើម្បីរកវិធានការ។ចុងក្រោយលោកបានរក​ឃើញគំនិត​ជិកដី​
កសាង​ ប្រព័ន្ធលេណដ្ឋានក្រោមដីដោយផ្អែក​លើបច្ចេកទេសសាងសង់​លេណដ្ឋាន
​អក្សរA និង​អក្សរ​​U។ នាដើមឆ្នាំ​១៩៦៦កងកំលាំងនគរបាលប្រដាប់​អាវុតធរួមជា
មួយប្រជាជនចាប់ផ្តើមជិកលេណដ្ឋានពួនខ្លួននៅតំបន់​ Vinh Giang Vinh Moc  Son
Ha និងកន្លែងជាច្រើនផ្សេងៗទៀតនៃខេត្ត Vinh Linh។ លោក Le Xuan Vi បានណែ
ណាំកងទ័ពនគរបាលនិងប្រជាជនផ្ទាល់នូវវិធីសាស្រ្តជិក​លេណដ្ឋាន។

ការធ្វើរបងការពារភូមិឃុំដោយឬស្សីឬបេតុងនោះវាមិនអាចទប់ទល់នឹងគា្រប់បែក
របស់ខ្មាំងបានឡើយ។ ពេលនោះខ្ញុំគិតដល់​បច្ចេ​ក​ទេសកសាងលេណដ្ឋាន​អក្សរ A
និង​អក្សរ​Uសំរាប់បង្កើតឡើង​ប្រព័ន្ធ លេណដ្ឋានក្រោមដីការពារ​ប្រ​ជា​ជន​។​ ​សណ្ឋាន
ដីនៅទីនេះ​ជា​ដីBa zan ដោយសមស្របទៅនឹងការ​ជីក​លេណដ្ឋាន​បែបនេះ​ណាស់។

ទោះបីជាឆ្នាំនេះមានអាយុ៨០ផ្លាយហើយក្តីតែលោក Le Xuan Vi នៅចាំ​ច្បាស់​កាល
ដែលជីវភាពរបស់លោកផ្សរភ្ជាប់ជាមួយការ​ជីក​លេណដ្ឋាន។​លោក​រៀបរាប់ថាពេល
នោះគេជីក លេណដ្ឋានក្រោមដី​នឹងឧបករណ៏យ៉ាងសាមញ្ញ​ដូច​ជា​ចបកាប់ចូកនិង
ចបជីក។ ឧបករណ៍ទំនើប​បំផុតសំរាប់លោក Vi ធ្វើការវាស់វែង​នោះ​គឺជាត្រីវិស័យជុះ
១តែ​ប៉ុណ្ណោះ។ពេលនោះនៅក្រោមដីយុទ្ធមិត្តរបស់លោក​កំពុង​ជីកលេណដ្ឋានរីឯនៅ
ពីលើពួកសត្រូវទំលាក់គ្រាប់បែកមិនចេះឈប់ឈរ។ទោះជាស្ថិតក្នុងស្ថានភាពលំបាក
តោកយ៉ាកដូច្នោះក្តីតែដោយសារការ​ប្តេជ្ញាចិត្ត​ការ​ពារ​ភូមិឃុំគការពារកោះ Con Co និង
បំពេញភារចកិច្ច ផ្តល់ជំនួយទាំងអំពី​កំលាំង​​មនុស្សនិងសំភារៈសំរាប់សមរភូមិភាគ​ខាង
ត្បូងនោះប្រជាជន ស្រុក Vinh Linh បានបង្កើតឡើងស្នាដៃដ៏​អស្ចារ្យក្រៃលែងនៅក្រោម
ដី។ លោក Le Xuan Viបានសំណោះ​សំណាលថា​

ជាលើកដំបូងទំលុះដីខ្ញុំភ័យណាស់។បើជីកដីជ្រៅក៏អត់មានកំលាំងឡើយ។​នៅពីលើ
ជាផ្លូវមានទទឹង២ម៉ែត្រដែលមានគុម្ពឬស្សីនៅសង្ខាង។ ដីដែលបានជិក​ឡើង​គឹបាន
ចាក់ពីលើផ្លូវសំរាប់បង្កើនកំរាស់ឲ្យលេណដ្ឋានថែម១ម៉ែត្រ។​ពី​លើ​មិនចាំបាច់បិទបាំង
ដោយសារមានគុម្ពឬស្សីជាស្រាប់ហើយ។ នៅក្នុងប្រព័ន្ធ​លេណដ្ឋាន​នេះ​មានរន្ធខ្យល់
ចេញចូលជាច្រើនដែលរន្ធនិមួយៗ​ដាច់ពីគ្នាប្រមាណ​៥០ម៉ែត្រ។​

រយៈពេលជិត៥០ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែលោក Le Xuan Vi មិនអាចបំផ្លិចកាល
គ្រាលំបាកនោះបានឡើយ។

ពេលនោះខ្ញុំគិតថារូបខ្ញុំជាអ្នកដឹកនាំដូច្នេះត្រូវតែធ្វើយ៉ាងណាដើម្បីការជីកលេណដ្ឋាន
សំរេចបានលទ្ធផលល្អដោយជៀសវាងបាននូវគ្រោះថ្នាក់ពលកម្មព្រមទាំងពង្រឹង
ទំនុកចិត្តចំពោះបងប្អូនទៀតផង។ជាក់ស្ដែងគឺយើងខ្ញុំបានខិតខំជីកលេណដ្ឋានឲ្យ
បានត្រឹមត្រូវហើយជីកបាន២៥មែត្រគឺឲ្យបងប្អូនសំរាកម្តង។មានអ្នកជីកចំនួន៣
ក្រុមដោយក្រុមនិមួយៗមានមនុស្សពី៣ដល់៥នាក់ហើយជីកបន្តវេនគ្នា។

        ឥឡូវនេះនៅពេលរៀបរាប់ឲ្យកូនចៅដឹងអំពីរឿងសាងសង់​ប្រព័ន្ធ​លេណ​ដ្ឋាន
ក្រោមដីនោះលោក Le Xuan ​Vi ​បានសំណោះ​សំណាល​​ថាលោកមានសុភមង្គល​
យ៉ាង​ខ្លាំងគឺនាឆ្នាំ១៩៦៧កូនប្រុស​ច្បងរបស់លោកត្រូវបានបង្កើតនៅក្នុង​លេណដ្ឋាន
​ក្រោមដីនេះឯង។

        ជាអ្នកមានគុណយ៉ាងធំក្នុងការកសាងប្រព័ន្ធលេណដ្ឋានក្រោមដីនេះតែលោក
Le Xuan Vi គិតថាវាជាទង្វើធម្មតាតែប៉ុណ្ណោះ។​លោកថា​នៅក្នុងស្ថានភាព​ស្តួចស្តើង
នោះការគូប្លង់និងជីកបានលេណដ្ឋាន​ក្រោមដីដើម្បីជួយជំលៀស​ប្រជាពល​រដ្ឋឲ្យ
រួចផុតពីសេចក្តីស្លាប់នោះគឺជាសុភមង្គលដ៏ធំធេងរបស់​រូបលោក​ផ្ទាល់និងរបស់
ប្រជាជនរាប់ពាន់គ្រួសារ។ប្រការនេះពន្យល់ហេតុអ្វីអ្នកតំបន់ហៅលោកជា អ្នក
ឈាន​មុខ​​គេក្នុងការបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ