លោកគ្រូជក់ចិត្តនឹងភាសាខ្មែរ

(VOVWORLD) -ពិតណាស់ថា មិនមានមនុស្សគ្រប់រូបណាដែលបញ្ចប់ការសិក្សាគរុកោសល្យហើយសុទ្ធតែធ្វើគ្រូទាំងអស់នោះឡើយហើយក៏មិនមានមនុស្សតិចដែរដែលបានធ្វើជាគ្រូបង្រៀនដោយពុំធ្លាប់បញ្ចប់ការសិក្សាគរុកោសល្យដែរ។ លោក Pham Thanh Truc គឺជាលោកគ្រូមួយរូបដែលមិនទាន់ឆ្លងកាត់ការសិក្សាគរុកោសល្យដូច្នេះឡើយ។ តាំងពីគ្រាដំបូងចេះភាសាខ្មែររហូតមកដល់បច្ចុប្បន្ននេះ លោកគ្រូធ្លាប់ទទួលមុខងារផ្សេងៗគ្នាជាច្រើន ហើយអាជីពជាគ្រូបង្រៀនបានក្លាយទៅជានិស្ស័យរបស់លោកគ្រូទៅហើយ។
លោកគ្រូជក់ចិត្តនឹងភាសាខ្មែរ - ảnh 1 លោក Pham Thanh Truc

នាឆ្នាំ១៩៦៩ នៅពេលបំពេញការងារនៅវិទ្យុសម្លេងវៀតណាម លោកគ្រូបានសិក្សាភាសារខ្មែរតាមរយៈកម្មាភិបាលបដិវត្តន៍ជនជាតិខ្មែរ។ លោកគ្រូបានបំពេញការងារជាអ្នកអានព័ត៌មាន បទអត្ថាធិប្បាយ និងបទ វិចារណកថាជាភាសាខ្មែរនៅវិទ្យុសម្លេងវៀតណាម។ ក្រោយមក លោកគ្រូត្រូវបានចាត់បញ្ជូនទៅបំពេញការងារជាជំនាញការនៅវិទ្យុ និងទូរទស្សន៍កម្ពុជា។ នៅពេលវិលប្រឡប់មកប្រទេសវិញលោកគ្រូធ្វើជាអ្នកបកប្រែនៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយរហូតដល់ពេល ចូលនិវត្តន៍។ ក្នុងអំឡុងពេលបំពេញការងារទាំងនេះ ដោយមានស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាចំណង់ចំណូលចិត្តជាមួយភាសារខ្មែរ លោកគ្រូជានិច្ចកាលសម្រេចរាល់ភារកិច្ចរបស់ខ្លួនជានិច្ច។

“ខ្ញុំជក់ចិត្តនឹងភាសាខ្មែរណាស់។ ខ្ញុំអាចស្ដាប់កម្មវិធីជាភាសារខ្មែរយ៉ាងច្រើន ហើយមិនចេះធុញទ្រាន់ ឡើយ ហើយកាន់តែសិក្សា ស្វែងយល់គឺកាន់តែជក់ចិត្តថែមទៀត។ ដោយបានបក្ស និងរដ្ឋចាត់បញ្ជូនទៅសិក្សាភាសាខ្មែរ ទើបខ្ញុំ រៀន ភាសាខ្មែរពូកែ។ ហេតុដូច្នេះ ខ្ញុំចង់បង្រៀនភាសាខ្មែរឲ្យជំនាន់ក្រោយៗ ដើម្បីតបស្នងសងគុណចំពោះរដ្ឋ“។

នាបច្ចុប្បន្ននេះ លោកគ្រូមានអាយុ ៧៤ ឆ្នាំ ហើយ ប៉ុន្តែ លោកគ្រូមិនអាចចាំបានចំនួនកូនសិស្សរបស់ខ្លួនឡើយ។ កាលពី ១០ ឆ្នាំមុន ក្រោយពីពេលសិក្សាភាសាខ្មែរ លោកគ្រូទទួលបានភារកិច្ចរៀបរៀងកម្មវិធីសិក្សាសម្រាប់មហាវិទ្យាល័យភាសាបរទេស ដើម្បីបង្រៀនសភាសាខ្មែរ។ ថ្នាក់រៀនដំបូងរបស់លោកគ្រូបានបើកក្នុងរយៈពេល ៦ ខែ ជាមួយសិក្ខាកាមមកពីកូរ៉េខាងត្បូង ជប៉ុន អាល្លឺម៉ង់ និងប៉ូឡូញ។ បន្ទាប់មក លោកគ្រូទទូលភារកិច្ចបង្រៀនឲ្យនាយទាហានកងទ័ពប្រជាជនវៀតណាមចំនួន ៧០ នាក់ក្នុងរយៈពេល ៣ ខែ ដើម្បីទៅបំពេញបេសកកម្មនៅប្រទេសកម្ពុជា។ ថ្នាក់រៀនពិសេសទាំងនេះបានប្រព្រឹត្តិទៅជាបន្ទលតាមប្រាណរបស់លោកគ្រូជានិច្ច។លោកស្រី Nguyen Thuy Anh កូនសិស្សមួយរូបរបស់លោកគ្រូបានសំណេះសំណាលថា៖

"នាងខ្ញុំក៏បានចំណាយពេលវេលាជាច្រើន ដើម្បីសិក្សារៀនសូត្រភាសារខ្មែរដែរ។ ប៉ុន្តែអ្វីដែលនាងខ្ញុំបានរៀនត្រឹមតែជាផ្នែកតូចមួយតែប៉ុណ្ណោះ។ លោកគ្រួ Truc បានបង្រៀនឲ្យនាងខ្ញុំដោយអស់ពីចិត្តពីថ្លើម។ លោកគ្រូជានិច្ចកាលផ្ទេរចំណេះដឹងទាំងអស់ឲ្យកូនសិស្សផងដែរ។

 លោកគ្រូមិនត្រឹមតែបង្រៀនកូនសិស្សយ៉ាងអស់ពីចិត្តពីថ្លើមប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្ថាងអំពីស្មារតីសិក្សារៀនសូត្រ ដោយខ្លួនឯងទៀតផង។ ជារៀងរាល់ថ្ងៃ លោកគ្រួបានចំណាយពេលវេលា ៣ ម៉ោង ស្ដាប់កម្មវិធីផ្សាយនៃវិទ្យុជាតិកម្ពុជា ដើម្បីហាត់ពត់លត់ដំបន្ថែម។ ក្រៅពីការបង្រៀនភាសារខ្មែរ លោកគ្រូបានកែសម្រួលព័ត៌មាន និងអត្ថបទជាភាសាខ្មែរយ៉ាងស្វិតស្វាញ ដើម្បីបង្ហោះនៅលើគេហទំព័ររបស់កងទ័ពប្រជាជន។ លោក Nguyen Duy Hoan បានចែករំលែកថា៖

“ខ្ញុំបានរៀនភាសាខ្មែរជាមួយលោកគ្រូអស់រយៈពេល ១ ឆ្នាំ ហើយ។ លោកគ្រូមិនត្រឹមតែបានបង្រៀនឲ្យយើងខ្ញុំអំពីចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានវិធីសាស្ត្របង្រៀនវិទ្យាសាស្រ្ត ដើម្បីជួយសម្រួលដល់សិក្ខាកម្មទៀតផង។ ម៉្យាងវិញទៀត លោកគ្រូក៏បានជូនយើងខ្ញុំនូវវចនានុក្រម ដែលរៀបរៀងដោយលោកគ្រូផងដែរ។ ឯកសារនេះគឺមានតម្លៃដ៏ថ្លៃថ្លាណាស់សម្រាប់រូបខ្ញុំ ដោយសារនេះគឺជាបទពិសោធន៍ជាក់ស្ដែងរបស់លោកគ្រូ“។

  លោកគ្រូមិនត្រឹមតែផ្ទេរចំណេះដឹង និងជួយឲ្យសិស្សជក់ចិត្តនឹងមេរៀនប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងចង់ផ្ដល់ការយល់ដឹងទាំងអស់របស់ខ្លួនដល់ជំនាន់ក្រោយៗទៀតផង។

“លោកគ្រូកំពុងរៀបរៀងសៀវភៅមួយក្បាល ដោយមានចំណងជើងថា "កូនសៀវភៅនិពន្ធ និងបកប្រែភាសារខ្មែរ" តាំងពីឆ្នាំ២០១៣ មក ដែលមានកម្រាស់ប្រមាណ ៦០០ ទំព័រ ដោយមានប្រធានបទចំនួន ៤០ លើវិស័យផ្សេងៗគ្នា ដូចជា  សេដ្ឋកិច្ច - វប្បធម៌ - សុខាភិបាល - ច្បាប់ជាដើម។ នាបច្ចុប្បន្ន ខ្ញុំរៀបរៀងបានប្រធានបទចំនួន ២០ ហើយ។ ខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីបង្ហើយសៀវភៅនេះផងដែរ”។

ទោះជាមានអាយុច្រើនហើយក៏ដោយ ប៉ុន្តែលោកគ្រូនៅតែរក្សាការរស់នៅប្រកដោយលក្ខណៈវិទ្យាសាស្ត្រជារៀងរាល់ថ្ងៃ។ ក្រៅពីពេលបង្រៀន និងកែសម្រួលអត្ថបទនៅការិយាល័យនិពន្ធពត៌មាននោះ ជារៀងរាល់សប្ដាហ៍ លោកគ្រូបានទៅហាត់យូហ្គា ហែលទឹក និងដើរហាត់ប្រាណ ដើម្បីហាត់ពត់ខ្លួនប្រាណ។ ចំពោះលោកគ្រូ គឺត្រូវមានសុខភាព និង ភាពប្រាជ្ញាវាងវៃ ទើបអាចសម្រេចបាននូវបំណងប្រាថ្នាដែលនៅសេសល់ ក៏ដូចជា រួមវិភាគទានសម្រាប់ប្រទេសជាតិឲ្យបានច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ