វិចិត្រករ Tran Hoa Binhជាជន១រូបដែលបានគូរគំនូរជិត៦០០ផ្ទាំងអំពី លោកប្រធានហូជីមិញ

Vovworld-វិចិត្រក​រ Tran Hoa Binhកំពុងរស់នៅនៅទីរួមស្រុកPhat Diemស្រុក Kim Son
ខែត្រ Ninh Binh(ស្ថិតនៅចម្ងាយពីទីក្រុងហាណូយប្រមាណ១០០គីឡូមែត្រទៅទិស
ខាងត្បូង)។វិចិត្រក​រ Tran Hoa Binhរៀបរាប់ថា៖ចំណាប់អារម្មណ៍ដំបូងគួរឲ្យចងចាំ
ក្នុងបុព្វហេតុវិចិត្រកម្មរបស់លោកគឺពេលមានអាយុ១៦ឆ្នាំលោកសំរេចវណ្ណកម្មលោក
ប្រធានហូជីមិញដែលកំពុងអង្គុយធ្វើការដើម្បីជូនចំពោះគណះកម្មាធិការប្រជាជន
ស្រុក Kim Son។

ដោយមានការលើកទឹកចិត្តរបស់ជនជាច្រើននាក់លោកបន្តគូរគំនូរអំពីលោកប្រធាន
ហូជីមិញ។ក្រោមជ្រុងជ្រោយខុសពីគ្នា។លោក​ចែករំលែកថា៖“ ចំពោះខ្ញុំលោកប្រធាន
ហូជីមិញដូចជាគំរូ១ដែលបានបូជាអស់១ជីវិតដើម្បីប្រជាជាតិ។ខ្ញុំបានស្រាវជ្រាវជា
ច្រើនអំពីលោកប្រធានហូជីមិញនិងពេល ទំនេរ  ខ្ញុំសុទ្ឋតែ គូរគំនូរអំពីលោកប្រធាន
ហូជីមិញ  “។

​​​                        

វិចិត្រករ Tran Hoa Binhជាជន១រូបដែលបានគូរគំនូរជិត៦០០ផ្ទាំងអំពី លោកប្រធានហូជីមិញ  - ảnh 1
គំនូរអំពីលោកប្រធានហូជីមិញគូរដោយវិចិត្រក​រ Tran Hoa Binh(រូបថត: Internet)

វិចិត្រក​រ Tran Hoa Binhរៀបរាប់ថា៖ ការគូរគំនូរអំពីលោកប្រធានហូជីមិញគឺពិបាក
ណាស់ជាពិសេសក្នុងការសំដែងបាននូវសំណើចនិងពុកមាត់។លោកស្រី Tran Thi Cuong
ជាប្រព័ន្ឋរបស់វិចិត្រក​រ Tran Hoa Binhអោយដឹងថា៖ប្តីខ្ញុំ គូរគំនូរអំពីលោកប្រធានហូជីមិញ
មិនចេះនឿយណាយ។លោកស្រីអោយដឹងថា៖“  ខ្ញុំមិនដឹងថា៖រូបថត អំពីលោកប្រធាន
ហូជីមិញមានអ្វីទាក់ទាញ ៗដែលប្តី ខ្ញុំកាន់តែគូរកាន់តែស្អាត។ប្តី ខ្ញុំជក់ចិត្តគួរណាស់  “។

វិចិត្រក​រ Tran Hoa Binh ចែករំលែកថែមទៀតថាគំនូរអំពីលោកប្រធានហូជីមិញទទួលបាន
ការនិយមចូលចិត្តពីជនជាច្រើននាក់។ដោយហេតុនេះគំនូរទាំងឡាយសុទ្ឋតែបានលក់
អស់។ជនស្នេហាគំនូរអំពីលោកប្រធានហូជីមិញមកពីខេត្ត​ Ca Mau –Thanh  Hoa ​ឬទីក្រុង
ហូជីមិញ ​Hai Phong​បានទៅផ្ទះដល់លោកទិញគំនូរមកព្យួរ។លោក Nguyen The Anh នៅផ្ទះ
លេខ៤៥វិថីHang Trong ខ័ណ្ឌHoan Kiemទីក្រុងហាណូយជាជន១រូបដែលបានទិញគំនូរ
របស់ វិចិត្រក​រ Tran Hoa Binhចែករំលែកថាៈ“  ខ្ញុំចូលចិត្តគំនូរអំពីលោកប្រធានហូជីមិញ
របស់  វិចិត្រក​រ Tran Hoa Binh      ។ពេលគយគន់គំនូរម្តងៗខ្ញុំកាន់តែឃើញបាន​នូវភ្នែកភ្លឺមុតរបស់អ្នកមគ្គទេសដ៍មហិមា។ វិចិត្រក​រ Tran Hoa Binh ជាជន១រូបដែលយល់
ច្បាស់អំពីលោកប្រធានហូជីមិញបានជាលោកបានសំដែងនូសេចក្តីស្រឡាញ់និងការគោរព
រាប់អានរបស់ខ្លួនចូលក្នុងគំនូរ“។

​​​​​​​​​​​                          

វិចិត្រករ Tran Hoa Binhជាជន១រូបដែលបានគូរគំនូរជិត៦០០ផ្ទាំងអំពី លោកប្រធានហូជីមិញ  - ảnh 2
វិចិត្រក​រ Tran Hoa Binhជាមួយគំនូរអំពីលោកប្រធានហូជីមិញ
(រូបថត: Internet)

ជិតអស់១ជីវិតផ្សាភ្ជាប់ជាមួយការគូរគំនូរអំពីលោកប្រធានហូជីមិញ វិចិត្រក​រ Tran Hoa
Binhងអោ​យដឹងថែមទៀតថា៖លោកគូរគំនូរអំពីលោកប្រធានហូជីមិញតទៅទៀត។ជា
ពិសេសលោកមានបំណងផ្យាយរបរសំរាប់ជំនាន់ក្រោយដើម្បីរក្សារទុករូបថតអំពីលោក
ប្រធានហូជីមិញជាទីស្នេហាររបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ