វេជ្ជបណ្ឌិត Nguyen Thi Minh Thy ជាមួយនឹងកម្មវិធីកាត់បន្ថយកំហុសក្នុងការបញ្ចូលឈាម

(VOVWORLD) - អស់រយៈពេលជិត ២០ ឆ្នាំ ប្រកបវិជ្ជាជីវៈជាគ្រូពេទ្យមក អនុបណ្ឌិត-វេជ្ជបណ្ឌិត Nguyen Thi Minh Thy  ជាប្រធានដេប៉ាឌឺម៉ង់ឈាមវិទ្យា - បញ្ចូលឈាមនៃមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹមនៃទីក្រុង Can Tho ដែលធ្លាប់ធ្វើជាប្រធានគំរោងស្រាវជ្រាវចំនួន ១៩ នៅកម្រិត មូលដ្ឋាននោះ  លោកស្រីមិនអាចចងចាំបានថា  តើខ្លួនបានមើលថែនិងជួយអ្នកជំងឺរួចផុតពីការបាត់បង់ជីវិតបានប៉ុន្មាននាក់ឡើយ។ 
វេជ្ជបណ្ឌិត Nguyen Thi Minh Thy ជាមួយនឹងកម្មវិធីកាត់បន្ថយកំហុសក្នុងការបញ្ចូលឈាម - ảnh 1លោកស្រីវេជ្ជបណ្ឌិត Nguyen Thi Minh Thy 

ថ្មីៗនេះ នៅក្នុងខែសីហាឆ្នាំ ២០១៨ វេជ្ជបណ្ឌិតស្ត្រីរូបនេះ បានបង្កើតកម្មវិធីផ្នែកទន់សម្រាប់ប្រតិបត្តិការ ក្នុងការកាត់បន្ថយកំហុសក្នុងការបញ្ចូលឈាមប្រកបដោយជោគជ័យ (GCLP-BLOOD) ដែលត្រូវបានដាក់អោយប្រើប្រាស់ដោយមានប្រសិទ្ធ ភាពក្នុងមន្ទីរពេទ្យ រួមចំណែកជួយកាត់បន្ថយកំហុសដែលអាចកើតឡើងក្នុងកំឡុងពេលបញ្ចូលឈាមដល់អ្នកជំងឺ។ ប្រការគួរអោយកត់សម្គាល់គឺ ផ្នែកទន់នេះ ទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីវេជ្ជបណ្ឌិតឈានមុខគេផ្នែកឈាមវិទ្យា - បញ្ចូល ឈាមនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព នៅតំបន់ដីសណ្ដទន្លេ Cuu Long ដែល មកសិក្សានៅទីនេះផងដែរ។

បានជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត Nguyen Thi Minh Thy ក្នុងឱកាសដែលលោកស្រីកំពុងចែករំលែកនូវកម្មវិធីផ្នែកទន់របស់លោកស្រីជាមួយសហការីនៅតាមមន្ទីរពេទ្យនៃតំបន់ដីសណ្ដទន្លេ Cuu Long ដែលមកសិក្សា។ វេជ្ជបណ្ឌិតជាស្ត្រីរូបនេះ បានសំណេះសំណាលអំពីអំឡុងពេលដែលខិតខំជំនះលើការលំបាក ការបរាជ័យក៏ដូចជាឆ្លងកាត់បទពិសោធន៍រាប់មិនអស់ ក្នុងការស្រាវជ្រាវកម្មវិធីផ្នែកទន់របស់ខ្លួន។ ប៉ុន្តែដោយភាពអត់ធ្មត់និងទឹកចិត្តល្អរបស់គ្រូពេទ្យមួយរូប តែងតែប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ហើយដោយសារតែការពិតនៅក្នុងមន្ទីរពេទ្យ គឺត្រូវការណាស់នូវសុវត្ថិភាពក្នុងការបញ្ចូលឈាមសម្រាប់អ្នកជំងឺ ដែលជាកម្លាំងចលករជំរុញ ឱ្យវេជ្ជបណ្ឌិតស្ត្រីជំនះរាល់ការលំបាកទាំងអស់។ លោកស្រីវេជ្ជបណ្ឌិត Thy បានអោយដឹងថា ជាមួយនឹងដំណើរការស្វ័យប្រវត្តិកម្មនិងការធ្វើឌីជីថលដំណើរការបញ្ចូលឈាមតាមរយៈកម្មវិធីផ្នែកទន់ GCLP-BLOOD នេះ សំដៅកាត់បន្ថយកំហុសដែលអាចកើតមានក្នុងរយៈពេលបញ្ចូលឈាមដើម្បីធានាសុវត្ថិភាពដល់អ្នកជំងឺ។

វេជ្ជបណ្ឌិត Thy បានអោយដឹងថា៖ “ជាទូទៅ វាជាការងារលំបាកក៏ពិតមែន ប៉ុន្តែដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ ខ្ញុំរីករាយណាស់។ តាមពិតទៅ យើងបង្កើតកម្មវិធីនេះ ដំបូងឡើយគឺសម្រាប់សង្គ្រោះខ្លួនឯងសិន បន្ទាប់មកសម្រាប់និយោជិករបស់ខ្លួន ពោលគឺ ពួកគេត្រូវធ្វើមុនហើយអ្នកជំងឺត្រូវតែជាអ្នកទទួលផលដំបូង។ បន្ទាប់ពីដំណើរការអស់រយៈពេលមួយឆ្នាំមក ដោយបំណងប្រាថ្នាចង់ចែករំលែកជាមួយមិត្តរួមការងារ ដើម្បីឱ្យពួកគេមានដំណោះស្រាយដែលមានសុវត្ថិភាពសម្រាប់អ្នកជំងឺ”។

វេជ្ជបណ្ឌិត Nguyen Thi Minh Thy ជាមួយនឹងកម្មវិធីកាត់បន្ថយកំហុសក្នុងការបញ្ចូលឈាម - ảnh 2 ការប្រើប្រាស់កម្មវិធីផ្នែកទន់ GCLP-BLOOD នឹងជួយកាត់បន្ថយកំហុសក្នុងការបញ្ចូលឈាម

នៅក្នុងវគចែករំលែកនូវកម្មវិធីផ្នែកទន់ GCLP-BLOOD វេជ្ជបណ្ឌិត Nguyen Thi Truc Le ប្រធានដេប៉ាឌឺម៉ង់ពិនិត្យនៃមន្ទីរពេទ្យពហុព្យាបាល Long An បានអោយដឹងថា៖ នៅតំបន់ដីសណ្ដទន្លេ Cuu Long មានមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho ដែលបានអនុវត្តបានដោយជោគជ័យនូវផ្នែកទន់នេះ។ វេជ្ជបណ្ឌិត Nguyen Thi Truc Le បានអោយដឹងថា៖ “វេជ្ជបណ្ឌិត Minh Thy មានកម្មវិធីផ្នែកទន់បញ្ចូលឈាមសម្រាប់អនុវត្តនៅមន្ទីរពេទ្យពហុព្យាបាល Long An, មន្ទីរពេទ្យពហុព្យាបាល Vinh Long និងសម្រាប់ប្រព័ន្ធបណ្តាមន្ទីរពេទ្យពហុព្យាបាលផងដែរ។ ប្រសិនបើធ្វើដោយដៃ មនុស្សគ្រប់គ្នាដឹងថា កំហុសនឹងកើតឡើងប្រហែល ៥០% ឬតិចជាងនេះ ទោះបីមានការកាត់បន្ថយច្រើនក៏ដោយប៉ុន្តែពិតប្រាកដនឹងមានខុស។ ប៉ុន្តែពេលបានអនុវត្តន៍ផ្នែកទន់របស់លោកស្រី Minh Thy វិញ វានឹងជាបុព្វបទមួយសម្រាប់មន្ទីរពេទ្យទាំងអស់អនុវត្តន៍ផងដែរ”។

ចាប់តាំងពីបានអនុវត្តកម្មវិធីនេះ ប្រតិបត្តិការដោយដៃទាំងអស់ត្រូវបានឌីជីថលនិងគ្មានកំហុស។ ជាពិសេស បន្ទាប់ពីការអនុវត្តកម្មវិធី GCLP-BLOOD ប្រកបដោយប្រសិទ្ធភាពមក មានមន្ទីរពេទ្យនិងមណ្ឌលសុខភាពជាង ២០ កន្លែង នៅទូទាំងប្រទេស ដែលមានបំណងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តការផ្នែក សុវត្ថិភាពនៃការបញ្ចូលឈាម។ វេជ្ជបណ្ឌិត អ្នកឯកទេសកម្រិតទី ២  Pham Thanh Phong អគ្គនាយករងនៃមន្ទីរពេទ្យហុព្យាបាលមជ្ឈឹម Can Tho បានអោយដឹងថា៖ ក្រៅពីជួយបង្កើនសមត្ថភាពទិន្នផលឈាមមក ចំណុចដែលលេចធ្លោជាងគេគឺមុខ ងារត្រួតពិនិត្យហានិភ័យនៃការបញ្ជូនឈាមនៅមន្ទីរពេទ្យ តាមរយៈប្រព័ន្ធព្រមាន ពោលគឺកម្មវិធីនេះក៏មិនអនុញ្ញាតឱ្យចូលនិងប្រើប្រាស់ប្លោកឈាមដែលផុតកំណត់ហើយព្រមានទាំងពណ៌និងផ្តល់អាទិភាពដល់ការប្រើប្រាស់ប្លោកឈាមដែរ។

លោក Pham Thanh Phong បានសំណេះសំណាលថា៖ “បញ្ហាសុវត្ថិភាពក្នុងការបញ្ចូល ឈាមនេះ គឺមន្ទីរពេទ្យទាំងអស់លើទូទាំងប្រទេសសុទ្ធតែមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថា ប្រសិនបើការចាក់បញ្ចូលឈាមខុសប្រភេទឈាមនឹងបណ្តាលឱ្យមាន ផលវិបាកធ្ងន់ធ្ងរ ឈានដល់ការស្លាប់ក៏មានដែរ។ ដោយដឹងអំពីបញ្ហានេះ ដេប៉ាឌឺម៉ង់ឈាមវិទ្យា - បញ្ចូលឈាមបានស្រាវជ្រាវនូវកម្មវិធីមួយ ស្តីពីវិធីលុបបំបាត់កំហុសដែលបណ្តាលមកពីកត្តាមនុស្ស។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងន័យអនុវត្តគ្លីនិក។ ហើយយើងបានប្រើប្រាស់កម្មវិធីនេះតាំងពីឆ្នាំ ២០១៨ ហើយលទ្ធផល គឺមានលក្ខណៈវិជ្ជមាន។ ក្រៅពីការបន្ថយកំហុសនិងការកាត់បន្ថយកម្លាំងមនុស្ស មក រហូតមកដល់ពេលនេះ តាមរយៈការអនុវត្តជាក់ស្តែងនៃការអនុវត្តផ្នែកទន់បន្ថយបានកំហិតយ៉ាងធំ នូវបញ្ហានៃកំហុសដោយសារតែការបញ្ជូលឈាមខុសប្រ ភេទ”។

ដោយមានការជក់ចិត្ត ការចូលរួមវិភាគទានដ៏ធំធេងរបស់លោកស្រីវេជ្ជបណ្ឌិត Nguyen Thi Minh Thy បានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តី។ ជាក់ស្តែងជាងនេះទៀត ជាមួយនឹងកម្មវិធី ដែលលោកស្រីខិតខំធ្វើការស្រាវជ្រាវនិងបង្កើតមកនេះ វានឹងរីករាលដាលដល់មន្ទីរពេទ្យ មណ្ឌលសុខភាពក្នុងតំបន់ក៏ដូចជានៅទូទាំងប្រ ទេសដើម្បីកាត់បន្ថយកំហុសឆ្គងជាអប្បបរមា និងកំហុសអាចកើតមានក្នុងការចាក់បញ្ចូលឈាម ធានានូវសុវត្ថិភាពជីវិតមនុស្សសម្រាប់អ្នកជំងឺទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ