វៀតណាមក្នុងដួងចិត្តមិត្តភ័ក្ដិអន្តរជាតិ

VOVWORLD_ចាប់តាំងពីឆ្នាំ១៩៩៨មកនេះ ជាររៀងរាល់៤ឆ្នាំម្ដង 
វៀតណាមតែងតែបើកសិក្ខាសាលាអន្តរជាតិស្ដីពីប្រធានបទវៀតណាម។
ដោយហេតុនេះអស់រយៈពេលជិត២០ឆ្នាំកន្លងទៅ មជ្ឈដ្ឋានអ្នកសិក្សាស្រាវ
ជ្រាវអំពីវៀតណាមលើទូទាំងពិភពលោកបានមកកាន់វៀតណាមរួមជាមួយ
សំណង់វិទ្យាសាស្រ្តរាប់ពាន់ស្ដីពីប្រទេសវៀតណាម។

សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាឆ្នាំ២០១៦ដែលបានប្រារព្ធឡើង
នៅរដ្ឋធានីហាណូយនាពេលថ្មីៗនេះបានទាក់ទាញការចូលរួមពីអ្នកវិទ្យាសាស្រ្ត
អន្តរជាតិចំនួន៣០០នាក់។សាស្រ្តាចារ្យYao Takao មកពីមហាវិទ្យាល័យ
Hiroshima ប្រទេសជប៉ុន​បាន​ឲ្យដឹងថា

“ខ្ញុំចាប់ផ្ដើមការងារសិក្សាស្រាវជ្រាវពីវៀតណាមតាំងពីឆ្នាំ១៩៨១មក
និងធ្លាប់ចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាបាន៥លើកហើយ។
សំណង់ស្រាវជ្រាវរបស់ខ្ញុំគឺអំពីច្បាប់វៀតណាមនារជ្ជកាលLe(សតវត្សទី១៥)។
ខ្ញុំសិក្សាស្រាវជ្រាវសៀវភៅដើមអក្សរចិនជាច្រើនដែលត្រូវបានបោះពុម្ភផង
និងសរសេរដោយដៃផង។”

ជនជាតិជប៉ុនមួយរូបទៀតគឺសាស្រ្តាចារ្យ Yuko Nobe Saitoមកពីមហា
វិទ្យាល័យ​តូក្យូក៏ចំណាយរយៈពេល១០ឆ្នាំសិក្សាស្រាវជ្រាវពីវៀតណាមផងដែរ។
លោកបានប្រើរទេះរុញរបស់ខ្លួនដើម្បីសិក្សាស្រាវជ្រាវពីសេវាបំរើជនពិការ
នៅវៀតណាម។សាស្រ្តាចារ្យ Yuko Nobe Saitoបានថ្លែងថា

“​ពេលខ្ញុំជិះរទេះរុញលើផ្លូវគឺប្រជាពលរដ្ឋវៀតណាមតែងតែជួយឧបត្ថម្ភ
ដល់ខ្ញុំ។​និក្ខេបបទបណ្ឌិតរបស់ខ្ញុំក៏សរសេរពីប្រព័ន្ធសេវាសង្គមបំរើជនពិការ
នៅវៀតណាមផងដែរ។ប្រសិនបើគ្មានការជួយឧបត្ថម្ភពីប្រជាជនវៀតណាម
ទេនោះគឺខ្ញុំមិនអាចសំរេចបាននូវនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនបានឡើយ”។

វៀតណាមក្នុងដួងចិត្តមិត្តភ័ក្ដិអន្តរជាតិ - ảnh 1
សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥នៅរដ្ឋធានីហាណូយនាខែធ្នូឆ្នាំ២០១៦


សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥គឺជាការខ្នះខ្នែងរបស់វៀតណាម
ក្នុងការពង្រីកបណ្ដាញវៀតណាមវិទ្យាលើទូទាំងពិភពលោកសំដៅបំរើឲ្យដំណើរការ
ផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ។តាមអ្នកស្រីSlavicka Binh នៅមហាវិ
ទ្យាល័យ​Charles Praha សាធារណៈរដ្ឋ​Czechបានឲ្យដឹងថា

“ ខ្ញុំជំនាញខាងបង្រៀនភាសាវៀតណាមហើយចាប់ផ្ដើមបង្រៀនវៀតណាម
​វិទ្យាតាំងពីឆ្នាំ១៩៩២មក។ការឃោសនានិងផ្សព្វផ្សាយពីទឹកដីវៀតណាមគឺជា
បំណងប្រាថ្នានិងការខ្នះខ្នៃងរបស់មនុស្សទាំងអស់ដែលប្រកបការងារលើវិស័យ
វៀតណាមវិទ្យា។ខ្ញុំសង្កេតឃើញថាផ្នែកវៀតណាមវិទ្យាបានមានតួនាទីសមរម្យ
នៅសាធារណៈរដ្ឋ​Czechហើយជាអាស័យដ្ឋានសំរាប់មនុស្សទាំងអស់ដែលចង់
សិក្សាស្រាវជ្រាវពីវៀតណាម”។

រីឯបណ្ឌិតKieu – Linh Valvede មកពីមហាវិទ្យាល័យCalifornia សហរដ្ឋ
អាមេរីក ក្នុងឱកាសមកចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥
បានចែករំលែកថា

“ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាម
វិទ្យា។នៅទីនេះក្រុមបញ្ញាវ័ន្តអន្តរជាតិបានសំដែងនូវការយកចិត្តទុកដាក់
ដល់វៀតណាមព្រមទាំងចែករំលែកនូវការដែលធ្វើយ៉ាងដូចម្ដេចដើម្បីថែរក្សា
ទំនៀមទំលាប់វៀតណាម ភាសាវៀតណាមនិងជួយឲ្យជំនាន់ក្រោយៗយកចិត្ត
ទុកដាក់ដល់វៀតណាម។គេក៏ចង់ស្វែងយល់ឲ្យបានជ្រាលជ្រៅថែមទៀតអំពី
វៀតតណាមហើយចង់ពង្រីកផ្នែកសិក្សាស្រាវជ្រាវវៀតណាមវិទ្យាលើពិពពលោក”។

ក្នុងដំណើរការសមាហរណកម្ម បណ្ដាអ្នកវិទ្យាសាស្រ្តវៀតណាមនិងអន្តរជាតិ
បានដើរមុខគេហើយក្លាយទៅជាកាណាល់ផ្សព្វផ្សាយពីរូបភាពទឹកដីនិងមនុស្ស
វៀតណាមលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ