|
វរសេនីយ៍ឯកបំរុង Nguyen Hoang Thang (Image: Internet) |
Vovworld-ក្នុងឆមាសទី១ឆ្នាំ២០១២នគរបាលទីក្រុងហូជិមិញបង្កើតបានស្នាដៃយ៉ាង
ធំដោយរកឃើញនូវរឿងរត់ពន្ធគ្រឿងញៀនចំនួនជាង៨០០ករណីចាប់ខ្លួនមុខ
សញ្ញាបានចំនួនជិត1,600នាក់ រឹបអូសគ្រឿងញៀនបានជិត40គីឡូក្រាម។ ទទួលបាន
ស្នាដៃនេះមានការរួមវិភាគទានយ៉ាងសកម្មរបស់ការិយាល័យប៉ូលីស្តសើបអង្កេតបទ
ល្មើសគ្រឿងញៀន(PC47 )ដែលគំរូគឺ វរះសេនីយ៏ឯកបម្រុង Nguyen Hoang Thang-ប្រធានការិយាល័យ PC47។
|
វរះសេនីយ៏ឯកបម្រុងNguyen Hoang Thang (Image:Internet) |
វរះសេនីយ៏ឯកបម្រុង Nguyen Hoang Thang-ប្រធានការិយាល័យ PC47នគរបាល
ទីក្រុងហូជីមិញកើតចេញក្នងគ្រួសារមានប្រពៃណីបដិវត្តន៏១។ក្នុងរយះពេល២៤ឆ្នាំ
បំរើក្នុងផ្នែកនគរបាល វរះសេនីយ៏ឯកបម្រុង Nguyen Hoang Thang បានរកឃើញនូវ
រឿងរត់ពន្ធគ្រឿងញៀនធំរាប់រយករណី រួមចំណែកនាំមកនូវភាពសុខសានត្រាណ
ដល់សង្គម។តាំងពីពេលធ្វើជាប្រធានក្រុមប៉ូលីស្តប្រឆាំងបទល្មើសមានការចាត់តាំង
នាឆ្នាំ២០០២បងបានល្បីឈ្មោះដោយការរកឃើញនូវបណ្តារឿងពិបាក ស្មុគស្មាញ ។
នឹងតាំងពីឆ្នាំ២០១០ក្នុងថានះជាប្រធានការិយាល័យប៉ូលិស្តស៊ើបអង្កេតបទល្មើស
គ្រឿងញៀន បងបានបញ្ជាយុទ្ធជនបំពេញល្អភារកិច្ច បង្កើតបានស្នាដៃឆ្នើមជាច្រើន
ឧទាហរណ៏៖សំណុំរឿង យកឈ្មោះ107E ។ក្នុងសំណុំរឿងនេះបងនឹងបណ្តាយុទ្ធជន
បានរកឃើញនឹងចាប់ឃុំខ្លួនមុខសញ្ញា៤នាក់រួមជាមួយភស្តុតាងជាថ្នាំញៀន ក្រវី
Ecstasy ចំនួនជាង27,000គ្រាប់នឹងថ្នាំញៀន Ketamine ចំនួន4,7គីឡូក្រាម។នេះជារឿង
រត់ពន្ធគ្រឿងញៀនធំបំផុតក្នុងទូទាំងប្រទេសនាឆ្នាំ២០១១ដើម្បីទទួលបានស្នាដៃនេះ
ការងារកសាងកំលាំងត្រូវបានវរះសេនីយ៏ឯកបម្រុងNguyen Hoang Thangយកចិត្តទុក
ដាក់ជាពិសេស។បងរៀបរាប់ថា“ ខ្ញុំជាអ្នកដឹកនាំអង្គភាព ទទួលការខុសត្រូវចំពោះ
មុខនគរបាលទីក្រុងអំពីវិស័យនេះ។ដូចជាបងប្អូនផ្សេងៗខ្ញុំយកអង្គភាពធ្វើជាផ្ទះរួម
រស់រួមធ្វើការនឹងរួមទទួលផលជាមួយបងប្អូន។ជាប្រមុខអង្គភាពខ្ញុំត្រូវបំពេញតួនា
ទីជាប្រធានការិយាល័យផងនឹងត្រូវសម្តែងនូវការទទួលខុសត្រូវរបស់ខ្លួនជាមួយ
បក្ស ផ្នែក ប្រជាជននឹងភូមិដ្ឋានដែលអង្គភាពខ្លួនឈរជើងផង”។
បងបញ្ជាក់ថា៖ជាការងារធ្វើនឹងបានធ្វើការមិនគ្រាន់តែជាភារកិច្ចរបស់មនុស្ស
ម្នាក់ៗជាកាតព្វកិច្ចរបស់យុទ្ធជននគរបាលប្រជាជនម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងជា
ការជក់ចិត្តក្នុងការងារ ក្នុងការរស់នៅទៀតផង។ វរះសេនីយ៏ឯកបម្រុង Bui Van Ngan
អនុប្រធានការិយាល័យប៉ូលីស្តបង្ការប្រឆាំងគ្រឿងញៀននគរបាលទីក្រុងហូជីមិញពិនិត្សអំពីយុទ្ធមិត្តរបស់ខ្លួនយ៉ាងដូច្នេះ“ទោះជាកម្មាភិបាលក្មេងក៏ដោយតែប្រធាន
ការិយាល័យNguyen Hoang Thangជាអ្នកដែលមានសមត្ថភាពមាននិស្ស័យខាងការ
ស៊ើបការណ៏នឹងការស៊ើបអង្កេតនឹងជាអ្នកដែលចេះនឹងប្តេជ្ញាចិត្តឆ្លងកាត់រាល់ការ
លំបាកដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូន ”។
|
វរះសេនីយ៏ឯកបម្រុងNguyen Hoang Thang (Image:Internet) |
ត្រឹមត្រូវនឹងអស់ពីចិត្តពីថ្លើមដើម្បីការងារ វរះសេនីយ៏ឯកបម្រុង Nguyen Hoang
Thangក៏ជាបងយុទ្ធមិត្តគួឲ្យទុកចិត្តរបស់បងប្អូនក្នុងអង្គភាពទៀតផង។វរះសេនីយ៏ត្រី
Son Ngoc Lanhប្រធានក្រុមសេនាធិការចម្រុះការិយាល័យប៉ូលីស្តធ្វើអង្កេតបទល្មើស ចែក
រំលែកថា៖“ ក្នុងជំនាញប្រធានការិយាល័យNguyen Hoang Thangជាអ្នកម៉ឺងម៉ាត់ម្នាក់។
ក៏ប៉ុន្តែក្នុងជីវភាពប្រចាំថ្ងៃ បង ជាអ្នកសម្របសម្រួលជាមួយបងប្អូន។បងតែងតែទៅ
សាកសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារយុទ្ធមិត្តពិសេសគឺពេលគេជួបប្រទះនឹងការ
លំបាក។ពីនោះបង្កកំលាំងចលករដើម្បីបងប្អូនយុទ្ធជននឹងចិត្តបំពេញការងារ ”។
ដោយបានបង្កើតស្នាដៃលេចធ្លោក្នុងការងារ វរះសេនីយ៏ឯកបម្រុង Nguyen
Hoang Thangត្រូវបានជ្រើសតាំងជាតំណាង១ក្នុងចំណោមតំណាងទាំង២នាក់របស់
ទីក្រុងហូជីមិញទៅចូលរួមមហាសន្និបាតគំរូឆ្នើមទូទាំងប្រទេសក្នុងឱកាសរំលឹកខួប
លើកទី៥០ ទិវាបង្កើតកំលាំងប៉ូលីស្តប្រជាជន៕