ស្ត្រីជនជាតិភាគតិចធ្វើសេដ្ឋកិច្ចយ៉ាងពូកែ

(VOVWORLD) - នាពេលកន្លងទៅ ចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្ម អាជីវកម្ម យ៉ាងពូកែ ដែលបានបំផុសឡើងដោយសមាគមន៍កសិករគ្រប់ជាន់ថ្នាក់នោះ បានរីកសាយភាយយ៉ាងខ្លាំងក្លាហើយជះឥទ្ធិពលជាវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាកសិករនៅតំបន់ព្រៃភ្នំ។ ពីចលនានេះ គេបានរកឃើញគំរូកសិករ ជាច្រើនដែលធ្វើផលិតកម្មពូកែដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ។ គំរូកសិដ្ឋានចម្រុះរបស់គ្រួសារលោកស្រី Hoang Thi Nhung អាយុ៣៧ឆ្នាំ ជនជាតិ Thai នៅភូមិ Hat 2 ឃុំ Hat Luu ស្រុក Tram Tau ខេត្ត Yen Bai គឺជា គំរូឆ្នើមមួយដោយទទួលបានចំណូលរាប់រយលានដុងជារៀងរាល់ឆ្នាំ។
ស្ត្រីជនជាតិភាគតិចធ្វើសេដ្ឋកិច្ចយ៉ាងពូកែ - ảnh 1គំរូសេដ្ឋកិច្ចរបស់អ្នកស្រី Hoang Thi Nhung ទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងរបស់អាជ្ញាធរតំបន់។ (រូបថត៖ VOV) 

នៅពេលរៀបការហើយកាលពី១៧ឆ្នាំមុននេះ ជីវភាពរស់នៅរបស់គ្រួសារអ្នកស្រី Hoang Thi Nhung ជួបការលំបាកខ្លាំងណាស់ដោយសារប្រាក់ចំណូលភាគច្រើន បានមកពីការធ្វើស្រែតែប៉ុណ្ណោះ។ រាល់ការលំបាកនេះក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ លើការសិក្សារបស់កូនៗក្នុងគ្រួសារផងដែរ។ ហេតុដូច្នេះ អ្នកស្រី Nhung តែងតែ ខ្វល់ខ្វាយថា តើត្រូវធ្វើយ៉ាងណាដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារ។

នៅឆ្នាំ២០០៧ តាមរយៈសមាគមន៍កសិករឃុំ Hat Luu អ្នកស្រី Nhung បាន សម្រេចចិត្តខ្ចីដើមទុនចំនួន៧លានដុងពីធនាគារគោលនយោបាយសង្គមរបស់ស្រុក មក បើកហាងលក់ទំនិញនិងចិញ្ចឹមជ្រូក។ ប៉ុន្តែ នាគ្រានោះ គ្រួសារអ្នកស្រីមិនចេះ បច្ចេកទេសចិញ្ចឹម ថែទាំ នោះទេ ហេតុដូច្នេះ រកមិនបានធាតុចេញសម្រាប់ផលិត ផលរបស់ខ្លួនឡើយ ហើយចំណេញមិនខ្ពស់ដែរ។ រហូតដល់ឆ្នាំ២០០៩ អ្នកស្រី Nhung មានឱកាស ចូលរួមវគ្គហ្វឹកហ្វឺនអំពីវិទ្យាសាស្ត្របច្ចេកទេសដាំដុះដំណាំនិងចិញ្ចឹមសត្វ ដែល បានរៀបចំឡើងដោយសមាគមន៍កសិករស្រុក។ ក្រៅពីនោះ ខ្លួនអ្នកស្រីផ្ទាល់ ក៏បានស្រាវជ្រាវចំណេះដឹងបន្ថែមទៀត ហើយសិក្សារៀនសូត្របទពិសោធន៍ ពីគំរូដាំដុះ ចិញ្ចឹមសត្វ ប្រកបដោយប្រសិទ្ធភាពក្នុងឃុំទៀតផង។ ក្រោយមក អ្នកស្រី បន្តខ្ចីដើមទុនចំនួន៥០លានដុងសម្រាប់ទិញដីនិងដើមពូជបន្ថែមទៀតដើម្បីពង្រីក ទ្រង់ទ្រាយផលិតកម្ម។

លើផ្ទៃដីជិត៧០០០ម៉ែត្រការ៉េ គ្រួសារអ្នកស្រី Hoang Thi Nhung បានប្រើ ដាំពោតនិងស្រូវទឹកលើផ្ទៃដីប្រមាណ៥៥០០ម៉ែត្រការ៉េ ដោយទទួលបានទិន្នផលប្រមាណ៥ តោនជារៀងរាល់ឆ្នាំ។ ចំពោះផ្ទៃដី ទំនេប្រមាណ១៥០០ម៉ែត្រការ៉េ អ្នកស្រីបានកសាងកសិដ្ឋានចិញ្ចឹមសត្វ ដាំបន្លែនិងជីកស្រះ ចិញ្ចឹមត្រីទៀតផង។ ជារៀងរាល់ឆ្នាំ កសិដ្ឋានរបស់គ្រួសារអ្នកស្រីទទួលបាន ប្រាក់ចំណេញជាង១៥០ លានដុង។ អ្នកស្រី Hoang Thi Nhung បានចែក រំលែកថា៖

“ដើម្បីមានលក្ខណៈសេដ្ឋកិច្ចដោយស្ថិរភាពនាសព្វថ្ងៃ ដំបូងបង្អស់គឺខ្ញុំបាន ខ្ចីទុនពីជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល។ ខ្ញុំសូមអរគុណអាជ្ញាធរតំបន់គ្រប់ ជាន់ថ្នាក់អរគុណសមាគមន៍កសិករគ្រប់ជាន់ថ្នាក់ដោយបានជួយឧបត្ថម្ភគ្រួសារខ្ញុំ ឲ្យបានខ្ចីទុនក៏ដូចជាជួយឧបត្ថម្ភអំពីបច្ចេកទេសផលិតកម្មនិងចិញ្ចឹមសត្វផងដែរ”។

គំរូដាំដុះដំណាំនិងចិញ្ចឹមសត្វរបស់គ្រួសារអ្នកស្រី Nhung នាំមកនូវចំណូល សរុបជាង២០០លានដុងក្នុងមួយឆ្នាំ។ នាសព្វថ្ងៃ មិនត្រឹមតែធ្វើផលិតកម្មយ៉ាង ពូកែប៉ុណ្ណោះទេ អ្នកស្រី Hoang Thi Nhung ថែមទាំងចូលរួមយ៉ាងសកម្មក្នុង ចលនា នានានៅតំបន់ ជាពិសេសគឺចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្ម អាជីវកម្មពូកែ។ ក្រៅពីការចែករំលែកបទពិសោធន៍ស្ដីពីការចិញ្ចឹមសត្វ អ្នកស្រីក៏តែងតែលើកទឹកចិត្ត ជួយឧបត្ថម្ភប្រជាជនក្នុងភូមិ ឃុំ ក្នុងការធ្វើផលិត កម្ម អភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកំពស់ប្រាក់ចំណូលរបស់គ្រួសារទៀតផង។ លោក Luong Van Tan ពលរដ្ឋម្នាក់នៅភូមិ Hat 2 ឃុំ Hat Luu ស្រុក Tram Tau បានឲ្យដឹងថា៖

“អ្នកស្រី Hoang Thi Nhung ជានិច្ចកាលចូលរួមក្នុងកិច្ចការនានារបស់សមា គមន៍កសិករឃុំយ៉ាងសកម្មណាស់ ហើយថែមទាំងឲ្យបងប្អូនក្នុងភូមិខ្ចីទុនដោយ គ្មានការប្រាក់ ដើម្បីចិញ្ចឹមសត្វ ធ្វើផលិតកម្មទៀតផង។ អ្នកភូមិគ្រប់រូបសុទ្ធតែ ស្រឡាញ់រាប់អានអ្នកស្រី Nhung ខ្លាំងណាស់”។

ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក គ្រួសារអ្នកស្រី Hoang Thi Nhung ទទួល បានជាបន្តបន្ទាប់នូវកិត្តិនាមគ្រួសារកសិករធ្វើផលិតកម្ម អាជីវកម្មយ៉ាងពូកែរបស់ ឃុំនិងស្រុក។ អ្នកស្រី Nhung ផ្ទាល់ខ្លួនក៏ជាគំរូដ៏ភ្លឺមួយដើម្បីប្រជាជននៅតំបន់ យកតម្រាបតាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ