សិល្បការិនីឆ្នើម Truc Linh

VOVWORLD_ទស្សនិកជនដែលនិយមចូលចិត្តចំរៀង Cai Luong និង​Don
ca tai tuនៅភូមិភាគខាងត្បូងវៀតណាមសុទ្ធតែស្គាល់ដល់សិល្បការិនីឆ្នើម Truc
Linh។​អស់​រយៈពេល៥០ឆ្នាំផ្សាភ្ជាប់ជាមួយរបរសំដែងសិល្បៈនេះលោកស្រី Truc
Linhបាន​បង្កើត​ស្នាដៃជាច្រើនហើយបច្ចុប្បន្ននៅតែជួយបណ្ដុះបណ្ដាលឲ្យជំនាន់
សិល្បករសិល្បការិនីវ័យក្មេងនៅទីក្រុង Can Thoទៀតផង។

ទោះបីមានអាយុច្រើនហើយក្ដីប៉ុន្តែសិល្បការិនីឆ្នើម Truc Linhនៅបើក
ថ្នាក់​បណ្ដុះ​បណ្ដាល​បំពាក់បំប៉ន់លើកកំពស់បច្ចេកទេសច្រៀងនិងសំដែងសិល្បៈ
​សំរាប់​សិល្បក​រសិល្បការិនីមិនអាជីពដែលគេហៅថាDon ca tai tuចំនួន៣០នាក់
នៅទីក្រុង Can Tho។មានសិល្បករជាច្រើននាក់ដោយមានការណែនាំរបស់លោក
ស្រីបានបង្កើតស្នាដៃល្អៗលើឆាកសិល្បៈ។មនុស្សជាច្រើនក្នុងចំណោមគេបាន
ទទួលមេដាយក្នុងការប្រលងតូរ្យតន្ត្រីនិងមហោស្រពនានា។សិល្បការិនីឆ្នើម
Truc Linhបានចែករំលែកថា

     “ការបណ្ដុះបណ្ដាលជំនាន់សិល្បករសិល្បការិនីវ័យក្មេងគឺសំដៅថែរក្សាប្រភេទ
សំដែងសិល្បៈ មិនអាជីព​Don ca tai tuផងព្រមទាំងបំប៉ន់ឲ្យគេក្លាយ​ទៅជា
​សិល្បករ​សិល្បការិនីជំនាញផង។បើយើងមិនខិតខំប្រឹងប្រែងហាត់ពត់លត់ដំ
គឺទស្សនិកជននិងលែងនិយមចូលចិត្តចំរៀងCai Luong។ដូច្នេះ អ្វីដែលយើង
ត្រូវធ្វើគឺច្រៀងឲ្យ​បានពិរោះ​ថែមទៀត ព្រមទាំងមានសិល្បករសិល្បការិនីក្មេង
ប៉ិនប្រសប់ច្រើនថែមទៀត។​ខ្ញុំត្រៀម​ខ្លួនជាស្រេចរួមជាមួយលោកគ្រូអ្នកគ្រូ
ដទៃៗជួយក្រុងCan Thoបណ្ដុះបណ្ដាលប្អូនៗ​ឲ្យ​ក្លាយទៅជាអ្នកពូកែ”។

សិល្បការិនីឆ្នើម Truc Linh - ảnh 1
ការសំដែងសិល្បៈ មិនអាជីពDon ca tai tu


        សិល្បការិនីឆ្នើម Truc Linhមានឈ្មោះពិតគឺ Nguyen Thị Truc Linh កើតនា
​ឆ្នាំ​១៩៥១​​នៅឃុំLong Hung ស្រុកChau Thanh ខេត្តTien Giang។បរិយាកាសនៅ
តំបន់​ទន្លេ​បឹងបួ​បានប្រទានសំនៀងនិងទេពកោសល្យសិល្បៈជូនលោកស្រី។​ក្នុង
វ័យ១២​ឆ្នាំកុមារី Truc ​Linhបានច្រៀងCai Luongដ៏ពិរោះហើយត្រូវបានជ្រើសរើស
ចូលធ្វើការនៅ​ក្រុម​សិល្បៈ​ភូមិភាគ​ខាងត្បូង។នៅទីនេះTruc ​Linhត្រូវបានបណ្ដុះ
បណ្ដាលបច្ចេកទេស​ច្រៀងជំនាញផងហើយចូលរួមសកម្មភាពសំដែងសិល្បៈបំរើ
ប្រជាជននិងកងទ័ពផង។នាគ្រានោះសិល្បការិនីTruc ​Linhបានល្បីឈ្មោះតាម
រយៈការដើរតួឯកជាវីរៈយុទ្ធជននារី​ក្នុងរឿងល្ខោនCai Luong”អ្នកមិនរស់នៅ
តែឯង”។ក្រោយមក​អក្នស្រីTruc ​Linhត្រូវបាន​បញ្ជូនទៅបន្តការសិក្សារៀន
សូត្រនៅរដ្ឋធានីហាណូយហើយត្រឡប់មកធ្វើការនៅក្រុមសិល្បយោធភូមិភាគ
ទី៩។ បន្ទាប់ពីភាគខាងត្បូងត្រូវបានរំដោះ ប្រទេសជាតិឯកភាពទាំងស្រុងនា
ឆ្នាំ១៩៧៥មកសិល្បការិនីTruc ​Linhបានសកម្មទៅសំដែងសិល្ប​នៅតំបន់​វាល​
សណ្ដទន្លេ Cuu Longព្រមទាំងចូលរួមការកសាងចលនាDon ca tai tuនៅគ្រប់​
ទី​កន្លែងទៀតផង។នាឆ្នាំ១៩៩៣ លោកស្រីត្រូវបានរដ្ឋជូនកិត្តិនាមដ៏ឧត្តុងឧត្តម
គឺសិល្បការិនីឆ្នើម៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ