អ្នកកាសែតTran Mai Hanh ជាមួយសៀវភៅស្ដីពីសង្គ្រាម

        VOVWORLD_សៀវភៅក្រោមចំណងជើងថា”កំណត់ហេតុសង្គ្រាម
១-២-៣-៤.៧៥”ជាមួយនឹងឯកសារសំងាត់ជាច្រើនរបស់អ្នកកាសែតអ្នក
អក្សរសាស្រ្តTran Mai Hanhនោះគឺជាប្រលោមលោកឯកសារប្រវតិ្តសាស្រ្ត
យ៉ាងសច្ចៈស្ដីពីបណ្ដាថ្ងៃចុងក្រោយរបស់រដ្ឋអំណាចវៀតណាមសាធារណៈ
មុននឹងព្រឹតិ្តការណ៍៣០ខែមេសាឆ្នាំ១៩៧៥។ក្រោយពីបានបោះពុម្ភផ្សាយ
៣លើកជាភាសាវៀតណាម ថ្មីៗនេះសៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣
-៤.៧៥”ត្រូវបានបោះពុម្ភផ្សាយជាភាសាអង់គ្លេសដើម្បីមិត្តអ្នកអាន​
អន្តរជាតិយល់ដឹងបន្ថែមអំពីសង្គ្រាមដណ្ដើមឯករាជ្យរបស់ប្រជាជន
វៀតណាម។

        សៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”ត្រូវបានអ្នកកាសែត
អ្នកអក្សរ​សាស្រ្តTran Mai Hanhបោះពុម្ភផ្សាយនាឆ្នាំ២០១៤ពោលគឺ រយៈ
ពេល​ជិត​៤០ឆ្នាំ​ក្រោយពីព្រឹតិ្តការណ៍ប្រវតិ្តសាស្ត្រពេលថ្ងៃត្រង់ថ្ងៃទី៣០ខែ
មេសាឆ្នាំ១៩៧៥នៅវិមាន Doc Lap(វិមានឯករាជ្យ)។នាគ្រានោះលោក
ជាអ្នកកាសែតមួយរូបក្នុងចំណោម​អ្នក​កាសែត​ដែលមានវត្តមានមុន
គេនៅវិមាន Doc Lapហើយបានសរសេរអត្ថបទ”ទីក្រុង​ហូជីមិញ​ពោរ
ពេញទៅដោយទង់ជាតិពណ៌ក្រហមផ្កាយមាស”បន្ទាប់មក​បានបោះ​
ពុម្ភផ្សាយលើព្រឹតិ្តបត្ររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងចាក​
ផ្សាយលើ​រលកធាតុអាកាសវិទ្យុសំលេងវៀតណាមនាថ្ងៃទី១ខែឧសភា។
ផ្អែកលើព្រឹតិ្តការណ៍ប្រវតិ្តសាស្ត្រនេះរួមជាមួយឯកសារផ្សេងៗលោកបាន
និពន្ធសៀវភៅពោលខាងលើ។ លោកTran Mai Hanhបានឲ្យដឹងថា

  “ខ្ញុំសង្កេតឃើញថាក្នុងជីវិតមានបំរែបំរួលច្រើនណាស់។គ្មាននរណា
ចង់មានសង្រ្គាមឡើយ។ខ្ញុំរៀបរៀងសៀវភៅនេះក្នុងគោលបំណងបង្ហាញ
នូវការពិតនិងអ្វីៗដែលបានកើតមានឡើងក្នុងសង្គ្រាម។”

អ្នកកាសែតTran Mai Hanh ជាមួយសៀវភៅស្ដីពីសង្គ្រាម - ảnh 1
អ្នកកាសែតអ្នកអក្សរសាស្រ្តTran Mai Hanhនៅពិធីទទួលរង្វាន់


        ក្នុងជំពូកចំនួន១៩នៃសៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”
មិត្ត​អ្នក​អានមានចំណាប់អារម្មណ៍ថាអ្នកនិពន្ធTran Mai Hanhបានមាន
វត្តមាននៅ​ក្នុងកិច្ច​ប្រជុំទាំងអស់និងនៅក្នុងសមរភូមិស្ទើតែទាំងអស់រាប់
ទាំងការត្រិះរិះរបស់មេទ័ពខាងវៀតណាមសាធារណរដ្ឋទៀតផង។ដោយ
ហេតុនេះពេលវេលាចុងក្រោយនៃរបបវៀតណាមសាធារណរដ្ឋមុនពេលដួល
រលំត្រូវបានពិព៌ណនាយ៉ាងរស់រវើកតាមរយៈកិច្ចប្រជុំសំងាត់នានាក៏ដូចជា
អារម្មណ៍របស់ក្រុមនាយទាហានភាគីម្ខាងគឺតើគួរតែរត់ចោលជួរ ក្បត់ឬ
ចុះចាញ់ ក្បត់ឬប្រយុទ្ធ នៅឬភៀសខ្លួន?ស្ដីពីសៀវភៅនេះ​អនុប្រធាន​
សមាគម​អ្នក​អក្សរសាស្រ្តវៀតណាលោក Nguyen Quang Thieuបានថ្លែងថា

        “នេះជាសៀវភៅមួយដែលបានរៀបរៀងយ៉ាងប៉ិនប្រសប់។រួមជាមួយ
ឯកសារគឺជោគវាសនានិងអារម្មណ៍របស់មនុស្សម្នាក់ៗដែលចូលរួមសង្រ្គាម
រួមទាំងយុទ្ធជនរំដោះនិងទាហាននៃភាគីម្ខាងទៀត។ទាំងអស់នោះស្ដែង
ឡើងឆន្ទរបស់ប្រជាជាតិមួយកគ្មានពេលណាចុះញ៉ម គ្មានពេលណាទុកឲ្យ
ប្រទេសជាតិត្រូវអារកាត់ឡើយ”។

        សៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥ត្រូវបានបោះពុម្ភផ្សាយ​
ជា​លើ​ក​ដំ​បូង​នាដើមខែមេសាឆ្នាំ២០១៤ហើយបោះពុម្ភផ្សាយឡើងវិញជា
បន្តបន្ទាប់។​ស្នាដៃនេះ​ក៏ត្រូវបានទទួលរង្វាន់អក្សរសាស្រ្តឆ្នាំ២០១៤ របស់
សមាគមអ្នកអក្សរសាស្រ្តវៀតណាម  និងរង្វាន់អក្សរសាស្រ្តឆ្នាំ២០១៥របស់
បណ្ដាប្រទេសអាស៊ាន។ថ្មីៗនេះសៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥
ត្រូវបានបោះពុម្ភផ្សាយជាភាសាអង់គ្លេសដោយមាន​៥២០ទំព័រដើម្បីផ្សព្វ
ផ្សាយដល់មិត្តអ្នកអានអន្តរជាតិ រូមចំណែកជួយឲ្យមិត្តភកិ្តលើពិភពលោក
យល់ដឹងថែមទៀតនូវជ័យជម្នះដ៏ត្រចះត្រចង់របស់ប្រជាជនវៀតណាម
ក្នុងការរំដោះភូមិភាគខាងត្បូងឯកភាពប្រទេសជាតិ៕

         

ប្រតិកម្មទៅវិញ

ផ្សេងៗ