អ្នកគ្រូ Nguyen Quoc Thu Tram និងសេចក្ដីស្រឡាញ់កុមារអស់ពីចិត្ត

(VOVWORLD) - អ្នកគ្រូ Nguyen Quoc Thu Tram នាយិកាសាលាមត្តេយ Binh Minh ខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានផ្ដួចផ្ដើមគំនិតច្នៃប្រឌិតរីកសាយភាយដែលបាន ជះឥទ្ធិពលជាវិជ្ជមានដល់ការងារបង្រៀននិងសិក្សារៀនសូត្ររបស់សាលា ក៏ដូច ជាផ្នែកអប់រំនៃទីក្រុងទាំងមូលផងដែរ។ ការយកចិត្តទុកដាក់អស់ពីចិត្តដល់កូន សិស្ស របស់អ្នកគ្រូ Tram បាននាំមកនូវស្នាមញញឹមនិងសេចក្ដីស្រឡាញ់ជា ច្រើនថែមទៀតជូនដល់កុមារម្នាក់ៗ។ នាបច្ចុប្បន្ន នៅសាលាមត្តេយ្យសិក្សា Binh Minh មានកុមារពិការមានជម្ងឺផ្ចង់អារម្មណ៍ខ្លាំង-មិនផ្ដោតការយកចិត្តទុកដាក់ (ADHD) ជាច្រើននាក់កំពុងតាមសិក្សា។

អ្នកគ្រូ Nguyen Quoc Thu Tram និងសេចក្ដីស្រឡាញ់កុមារអស់ពីចិត្ត - ảnh 1អ្នកគ្រូ Nguyen Quoc Thu Tram ជាមួយកូនសិស្ស។ (រូបថត៖ VOV)
អ្នកគ្រូ Nguyen Quoc Thu Tram ត្រូវបានគេស្គាល់ដល់ក្នុងនាមជាគ្រូ បង្រៀនម្នាក់និងជានាយិកាសាលាមត្តេយ្យ Binh Minh ដែលមានគំនិត ផ្ដួចផ្ដើមជាច្រើនក្នុងការបង្ហាត់បង្រៀនកុមារ។ ក្នុងនោះ ត្រូវនិយាយដល់គំនិតផ្ដួចផ្ដើម “ប្រដាប់ប្រដារក្មេងលេងដែលជួយកុមារពិការសម្របខ្លួនរួមបញ្ចូលក្នុងសាលាមត្តេយ្យ សិក្សា” ដែលទទួលបានពានរង្វាន់លេខ១ថ្នាក់ទីក្រុងនិងពានរង្វាន់លើកទឹកចិត្ត ថ្នាក់ជាតិ ស្ដីពីគំនិតផ្ដួចផ្ដើមបច្ចេកទេសឆ្នាំ២០១៦។
អ្នកស្រី Tram បានឲ្យដឹងថា ប្រដាប់ប្រដារក្មេងលេងដែលជួយកុមារ អភិវឌ្ឍន៍ ឬបន្ធូរបន្ថយភាពមិនប្រក្រតីសម្រាប់កុមារមានសតិមិនធម្មតានោះ ស្ទើរតែមិនមានលក់លើទីផ្សារនោះឡើយ ឬប្រសិនបើមានលក់មែន គឺតម្លៃក៏ថ្លៃ ណាស់ដែរ។ ហេតុដូច្នេះ អ្នកគ្រូ Tram បានគិតដល់ការប្រើប្រាស់ឫស្សីដើម្បីធ្វើ ប្រដាប់ប្រដារក្មេងលេង ប្រកបដោយសុវត្ថិភាពផង ហើយស្និទ្ធិស្នាលនឹងបរិ ស្ថានផង។ អ្នកគ្រូ Tram បានធ្វើទូក ឬប្រអប់ប៊ិចពីឫស្សីចម្រុះពណ៌គួរឲ្យទាក់ ទាញ ដែលជួយកុមារពិការសិក្សារៀនសូត្រនិងសម្របខ្លួនក្នុងសាលាយ៉ាងល្អ ប្រពៃ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគ្រូ Thu Tram តែងតែសិក្សាស្រាវជ្រាវ ហើយ ហ៊ានជំនួសវិធីបង្រៀនប្រពៃណីដោយវិធីថ្មីៗ ដែលកំពុងត្រូវបានអនុវត្តប្រកប ដោយជោគជ័យនៅប្រទេសមានការអប់រំជឿនលឿននានាលើពិភពលោកទៀត ផង។ អ្នកគ្រូ Thu Tram បានចែករំលែកថា៖
“យើងខ្ញុំមានការផ្លាស់ប្ដូរថ្មីជាច្រើន សំដៅលើកកំពស់គុណភាពអប់រំ ហើយ ជួយកុមារសិក្សាបាននូវបំណិនជាច្រើន។ គ្រូបង្រៀនថ្នាក់មត្តេយ្យ ត្រូវតែ ស្រឡាញ់កូនសិស្សដូចនឹងកូនបង្កើតរបស់ខ្លួនអញ្ចឹង។ ចំពោះកុមារពិការដែល កំពុងសិក្សានៅសាលា យើងខ្ញុំមានការយកចិត្តទុកដាក់ពិសេស ដោយបង្ក លក្ខណៈល្អបំផុតសម្រាប់គ្រូបង្រៀនចូលរួមថ្នាក់បង្រៀនកុមារពិការ”។
អ្នកគ្រូ Nguyen Quoc Thu Tram និងសេចក្ដីស្រឡាញ់កុមារអស់ពីចិត្ត - ảnh 2សាលាមត្តេយ្យ Binh Minh ទីក្រុងដាណាំង។ (រូបថត៖ VOV)
ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន អ្នកគ្រូ Thu Tram បានកែច្នៃកាក សំណល់មួយចំនួនទៅជាវត្ថុធាតុដើម ធ្វើប្រដាប់ប្រដារសម្រាប់ក្មេងលេង ដើម្បីបម្រើការបង្រៀនក្នុងសាលា។ អ្នកគ្រូ Le Phan Quynh Chi នៅសាលា មត្តេយ្យ Binh Minh បានឲ្យដឹងថា៖
“ចំពោះកុមារពិការ សំខាន់បំផុតគឺទឹកចិត្តរបស់ខ្លួន។ ការថែទាំនិងបង្រៀន កុមារពិការពិតជាពិបាកណាស់។ សំណាងល្អថា អ្នកស្រី Tram តែងតែបង្ក លក្ខណៈងាយស្រួលសម្រាប់នាងខ្ញុំទៅសិក្សារៀនសូត្រ លើកកំពស់ជំនាញ ដើម្បីជួយប្អូនៗកុមារពិការសម្របខ្លួនចូលក្នុងសាលា”។
ចំពោះកុមារពិការ និងកុមារអូទីហ្សីម (Autism) នៅពេលចូលថ្នាក់រៀន ប្អូនៗតែងតែអង្គុយនៅហ្នឹងកន្លែង មិនប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិនោះ ឡើយ ប៉ុន្តែដោយមានអំណត់ធ្មត់របស់អ្នកគ្រូ រួមជាមួយភាពទាក់ទាញនៃប្រដាប់ ប្រដារក្មេងលេងធ្វើដោយដៃ បានលើកទឹកចិត្តប្អូនៗចូលរួមធ្វើចលនា ច្នៃប្រឌិត ហើយសម្របខ្លួនជាបណ្ដើរៗចូលក្នុងសមូហភាព។ លោកស្រី Hoang Thanh Ha មានកូនដែលកំពុងសិក្សានៅសាលាមត្តេយ្យ Binh Minh បានចែករំលែកថា៖
“កូនខ្ញុំមានអាយុ៥ឆ្នាំហើយ ប៉ុន្តែនិយាយបានតិច ហើយមិនសូវមានទំនុក ចិត្តក្នុងការប្រាស្រ័យទាក់ទងទេ។ នៅពេលជូនកូនចូលក្នុងសាលា Binh Minh នេះ ខ្ញុំនឹងនរចិត្តណាស់ ដោយសារអ្នកគ្រូយកចិត្តទុកដាក់ សម្របសម្រួលយ៉ាង សកម្មជាមួយឪពុកម្ដាយដើម្បីថែទាំកូនឲ្យបានល្អបំផុត”។
ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ សាលាមត្តេយ្យ Binh Minh ត្រូវបាន ក្រសួងអប់រំនិងបណ្ដុះបណ្ដាលជ្រើសរើសជាអង្គភាពសាកពិសោធន៍ សម្រាប់ កម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀនស្នូលពីខេត្ត ក្រុងទាំង៦៣ មកជួបប្រាស្រ័យ និងសិក្សារៀនសូត្រ ព្រមទាំងទទួលសាលារៀនជាច្រើនក្នុងទូទាំងប្រទេសមក ទស្សនាទម្រង់បង្រៀនដោយយកកុមារជាមជ្ឈភាពផងដែរ។ ចំណែករូបអ្នកគ្រូ Thu Tram ផ្ទាល់ បានក្លាយទៅជាគំរូមួយក្នុងចំណោមគំរូឆ្នើមទាំង១៤០រូបនៃ ចលនាប្រឡងប្រណាំងស្នេហាជាតិដំណាក់កាល២០១៥-២០២០នៃទីក្រុងដាណាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ