អ្នកជួយនិស្សិតរកការងារធ្វើ

VOVWORLD_នាបច្ចុប្បន្ននេះនៅប្រទេសវៀតណាម​និស្សិតដែលរៀនចប់​នៅ
​សាលា​​ហើយនោះគឺពិបាករកការងារធ្វើ។ដើម្បីជួយនិស្សិតស្វែងរកការងារធ្វើដោយ​
មិនត្រូវបង់សោហ៊ុយសេវាតាមរយៈបណ្ដាមជ្ឈមណ្ឌលពិគ្រោះយោបល់នោះលោក​
Nguyen Dang Vu ជានិស្សិតមហាវិទ្យាល័យទំនាក់ទងការបរទេសក្រុងហាណូយបាន
​បង្កើត​ឡើងក្លឹបអភិវឌ្ឈន៍ធនធានមនុស្ស។ក្នុងគោលបំណងស្វែងរកនិងតភ្ជាប់
បង្កើត​ការងារធ្វើ ក្លឹបនេះបានឧទ្ទេសនាមនិស្សិតប្រមាណ១៥០០នាក់ឲ្យមានការ
ងារធ្វើនៅក្រុមហ៊ុនចំនួន២០។

        ជានិស្សិតឆ្នើមមួយរូបដែលសិក្សារៀនសូត្រផងធ្វើការផងនោះលោក​ Nguyen
Dang ​Vuបានស្វែងយល់និងក្ដាប់ជាប់នូវតម្រូវការដ៏ធំរបស់និស្សិតដែលចង់បាន
ការងារ​ធ្វើ។តាមរយៈការសិក្សាស្រាវជ្រាវលោកសង្កេតឃើញថានិស្សិតជាច្រើននាក់
រកការងារធ្វើតែគេត្រូវចំណាយពេលវេលាជាច្រើនដើម្បីធ្វើការសាកល្បង សូម្បីតែ
ចំណាយប្រាក់ច្រើនក៏មិនរកបានការងារធ្វើដូចបំណងដែរ។ដោយហេតុនេះលោក​
Nguyen Dang ​Vu​បាន​​តម្លើងគំរោងការបង្កើតការងារធ្វើឲ្យនិស្សិតហើយត្រូវបាន
ថ្នាក់ដឹកនាំ​សាលា​យល់​ព្រមនិងវាយតំលៃខ្ពស់។

        ក្លឹបអភិវឌ្ឈន៍ធនធានមនុស្សរបស់វិទ្យាស្ថានកិច្ចការបរទេសដោយមានលោក
​ Nguyen Dang ​Vuជាប្រធាននោះត្រូវបានបង្កើតឡើងនាខែវិច្ឆកាឆ្នាំ២០១២។​
ក្រោយយៈ​ពេល៤ឆ្នាំធ្វើសកម្មភាពមកក្លឹបនេះបានជួយនិស្សិតប្រមាណ១៥០០
នាក់រកបានការងារធ្វើ។លោកVuឲ្យដឹងថា ជាជំហានដំបូង ក្លឹបធ្វើការអនឡាយ
បន្ទាប់មកបានរៀបចំឲ្យនិស្សិតទៅដល់ក្រុមហ៊ុននានាដើម្បីជួបប្រាស្រ័យជាមួយ
និយោជក។ជាបណ្ដើរៗក្រុមហ៊ុនទាំងឡាយបានទុកចិត្តលើក្លឹបនេះហើយម្ចាស់ការ
ទាក់ទងជាមួយលោកVuនាពេលមានតម្រូវការជ្រើសរើសបុគ្គលិក។គិតរហូតមក
ដល់សព្វថ្ងៃមានអង្គភាពអាជីវកម្មចំនួន២០បានចុះកិច្ចសន្យាជ្រើសរើសបុគ្គលិក
ជាមួយក្លឹបមានជាអាទិ៍ក្រុមហ៊ុនCoca Cola ក្រុមហ៊ុនកាត់ដេរលេខ១០ និងក្រុម
ហ៊ុនទេសចរណ៍មួយចំនួនទៀត។លោក​ Nguyen Dang ​Vuបានថ្លែងថា

“ ខ្ញុំទាក់ទងជាមួយក្រុមនិស្សិតចាប់ពីឆ្នាំទីមួយរហូតដល់ពេលរៀនចប់និង
​ស្វែង​រក​ការងារធ្វើ។ខ្ញុំគិតថាត្រូវតែមានកាណាល់តភ្ជាប់ឬកាណាល់ផ្ដល់ព័ត៌មាន​
អំពីត​ម្រូវ​ការស្វែងរកការងារធ្វើរបស់និស្សិតនិងលក្ខណ្ឌជ្រើសរើសបុគ្គលិករបស់
អង្គភាពអាជីវកម្មនានា។ខ្ញុំសប្បាយចិត្កណាស់ពេលដែលនិស្សិតរកបានការងារធ្វើ​”។

អ្នកជួយនិស្សិតរកការងារធ្វើ - ảnh 1
ក្លឹបអភិវឌ្ឈន៍ធនធានមនុស្ស


        Nguyen Duc Anh ជានិស្សិតឆ្នាំចុងក្រោយវិទ្យាស្ថានកិច្ចការបរទេសហាណូយ
បាន​ឲ្យដឹងថាតាមរយៈការឧទ្ទេសនាមរបស់មិត្តភ័ក្តលោកបានមកកាន់ក្លឹប
អភិវឌ្ឈន៍ធនធានមនុស្សរបស់សាលាដើម្បីចុះឈ្មោះស្វែងរកការងារធ្វើ។ក្រោយ
មួយរយៈពេលលោកបានរកបានការងារធ្វើដូចបំណងដោយមិនត្រូវចំណាយ
សោហ៊ុយ នោះគឺការងារមគ្គទេសទេសចរណ៍។ Nguyen Duc Anhបានចែករំលែកថា

       “​ ខ្ញុំមករកក្លឹបហើយត្រូវបានលោកVuនិងសហការីពិគ្រោះយោបល់ពីឱកាស
​ការ​ងារ​ធ្វើ។គាត់ជួយខ្ញុំស្វែងរកព័ត៌មាននិងសំណូមពរការងារដែលខ្ញុំចង់បាន។
​ចុង​ក្រោយ​ខ្ញុំ​រកបានការងារធ្វើសមស្របហើយទៅធ្វើការនៅវិថីLieu Giai។ 
លោកVuនិងបងប្អូន​ក្នុងក្លឹប​បានជួយខ្ញុំយ៉ាងស្មោះស្ម័គ្រ”។

        នាសព្វថ្ងៃនេះNguyen Dang ​Vuនិងក្រុមសមាជិកក្នុងក្លឹបកំពុងបើកទូលាយ
​សកម្មភាព​ដើម្បី​ស្វែង​រកការងារធ្វើឲ្យបានច្រើនថែមទៀតជូននិស្សិតនៅក្រុង
ហាណូយ​ព្រម​ទាំងលើកកំពស់នូវគុណភាពប្រភពធមធានមនុស្សសំដៅស្រូបយក
អង្គភាព​អាជីវកម្ម​នានាមកជ្រើសរើសបុគ្គិកទៀតផង៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ