អ្នកនិពន្ធ Son Tung និងស្នាដៃស្ដីពីលោកប្រធានហូជីមិញ

(VOVWORLD) - អ្នកនិពន្ធ Bui Son Tung (ដែលធម្មតាគេហៅថា Son Tung) ទើបបានទទួលមរណភាពក្នុងជន្មាយុ ៩៣ ឆ្នាំ។ លះបង់ពេញមួយជីវិតសម្រាប់របស់ខ្លួនសម្រាប់ធ្វើពលកម្មនិងច្នៃប្រឌិត អ្នកនិពន្ធ Son Tung បានចំណាយកម្លាំង ប្រាជ្ញានិងពេលវេលាជាច្រើនសម្រាប់ប្រធាន បទស្ដីពីលោកប្រធានហូជីមិញ ដោយកសាងនិងរីកសាយភាយរូបភាពលោកប្រធានហូជីមិញនៅទាំងក្នុងនិងក្រៅប្រទេស។

អ្នកនិពន្ធ Son Tung និងស្នាដៃស្ដីពីលោកប្រធានហូជីមិញ - ảnh 1អ្នកនិពន្ធ Son Tung។
អ្នកនិពន្ធ Son Tung ប្រសូត្រនៅថ្ងៃទី៨ សីហា ឆ្នាំ១៩២៨ នៅភូមិ Hoa Luy (បច្ចុប្បន្នគឺ Kim Luy) ឃុំ Dien Kim ស្រុក Dien Chau ខេត្ត Nghe An។ លោកចូលរួម បដិវត្តន៍ចាប់តាំងពីឆ្នាំ១៩៤៤ មានអាយុបក្ស៧០ឆ្នាំ។ អ្នកនិពន្ធ Son Tung បានបន្សល់ ទុកមកនូវបេតិកភ័ណ្ឌអក្សរសាស្ត្រដ៏ថ្លៃថ្លាគួរឲ្យមោទនៈ ដោយមានស្នាដៃរាប់សិប ក្នុង នោះមានស្នាដៃឆ្នើមចំនួន២១។ សៀវភៅប្រលោមលោកដោយមានចំណងជើងថា “ក្រពុំឈូកខៀវ” គឺជាស្នាដៃលេចធ្លោនិងជោគជ័យបំផុតស្ដីពីលោកប្រធានហូជីមិញ របស់អ្នកនិពន្ធរូបនេះ។
ក្នុងវិស័យអក្សរសាស្ត្រសិល្បៈទំនើប លោកប្រធានហូជីមិញគឺជាប្រធានបទដ៏ ធំមួយ។ មានអ្នកនិពន្ធ កវី សិល្បៈករសិល្បៈការិនីរាប់រយនាក់បានពណ៌នារូបភាព លោកប្រធានហូជីមិញតាមរយៈទម្រង់សិល្បៈផ្សេងគ្នាជាច្រើនប្រភេទ។ ប៉ុន្តែជោគជ័យ ហើយបន្សល់ទុកមកនូវសញ្ញាសម្គាល់ដ៏ជ្រាលជ្រៅបំផុតក្នុងប្រធានបទនេះ គឺអ្នកនិពន្ធ Son Tung ដោយមានការរួមវិភាគទានមិនអាចកាត់ថ្លៃបានចំពោះអក្សរសាស្ត្រ។ អ្នកនិពន្ធ Nguyen Ngoc Tien ចាត់ទុកថា៖ “ក្នុងចំណោមអ្នកនិពន្ធវៀតណាមដែលសរសេរអំពីលោកប្រធានហូជីមិញ អ្នក និពន្ធ Son Tung គឺលេខមួយ ហើយពូកែបំផុតពីព្រោះការសរសេរអំពីលោកប្រធាន ហូជីមិញមិនងាយស្រួលទេ។ ឧទាហរណ៍ថា សៀវភៅ “ក្រពុំឈូកខៀវ” លោកបាន សរសេរអំពីកុមារភាព យុវភាពរបស់លោកប្រធានហូជីមិញយ៉ាងរស់រវើក។ នៅពេល អានសៀវភៅនេះ យើងអាចឃើញច្បាស់ថា លោកប្រធានគឺជាគំរូសម្រាប់ជំនាន់វ័យ ក្មេងសិក្សារៀនសូត្រ ហើយមិនត្រឹមតែជំនាន់វ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែជនចាស់ជរាអាន សៀវភៅនេះក៏មានអារម្មណ៍រំភើបចិត្តអញ្ចឹងដែរ”។
អ្នកនិពន្ធ Son Tung និងស្នាដៃស្ដីពីលោកប្រធានហូជីមិញ - ảnh 2សៀវភៅ “ក្រពុំឈូកខៀវ” របស់អ្នកនិពន្ធ Son Tung ត្រូវបានរោងបោះពុម្ភផ្សាយ Kim Dong បោះពុម្ភផ្សាយឡើងវិញក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ។

រហូតមកដល់បច្ចុប្បន្ននេះ សៀវភៅ “ក្រពុំឈូកខៀវ” ត្រូវបានបោះពុម្ភផ្សាយ ឡើងវិញចំនួន ៣០ លើក ត្រូវបានបកប្រែជាភាសាជាច្រើន ហើយសម្រួលក្លាយទៅជាខ្សែ ភាពយន្តទៀតផង។ បន្ទាប់ពីសៀវភៅ “ក្រពុំឈូកខៀវ” នោះ សៀវភៅ “ផ្កាឈូកមាស” ជាស្នាដៃទី២របស់អ្នកនិពន្ធ Son Tung ស្ដីអំពីកុមារភាពរបស់លោកប្រធានហូជីមិញ។ ប្រសិនបើ “ក្រពុំឈូកខៀវ” និយាយពីគ្រួសារនិងកុមារភាពរបស់លោកប្រធាន ហូជីមិញរហូតដល់ពេលចេញដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិនោះ គឺ “ផ្កាឈូក មាស” បែរជាដំណាលពីកុមារភាពនិងយុវភាពរបស់លោកប្រធានហូជីមិញ ដោយមាន ឈ្មោះថា Nguyen Sinh Cung ក្នុងអំឡុងពេលរស់នៅជាមួយឪពុកម្ដាយនៅ ទីក្រុងហ្វេ។
ក្រៅពីស្នាដៃទាំង២ពោលខាងលើ អ្នកនិពន្ធ Son Tung នៅមានស្នាដៃផ្សេងៗ ជាច្រើនទៀតស្ដីពីលោកប្រធានហូជីមិញ។ នៅឆ្នាំ២០១៩ ២០២០ រោងបោះពុម្ភផ្សាយ អក្សរសាស្ត្របានឧទ្ទេសនាមស្នាដៃក្រោមចំណងជើងថា “កម្រងរឿងនិងកំណត់ត្រាស្ដី ពីហូជីមិញ” (ក្បាលទី១និងទី២) របស់អ្នកនិពន្ធ Son Tung ដែលជាស្នាដៃដ៏ថ្លៃថ្លា ចុងក្រោយរបស់លោកអំពីលោកប្រធានហូជីមិញ។ សម្ដែងការកោតសរសើរចំពោះ មិត្តរួមការងាររបស់ខ្លួន អ្នកនិពន្ធ Dang Vuong Hung អគ្គនិពន្ធនាយករងនៃទស្សនាវដ្ដី អេឡិចត្រូនិក បរិស្ថាននិងនគរវៀតណាម បានចែករំលែកថា៖ “ទោះជាអ្នកនិពន្ធ Son Tung មានអាយុជាង៩០ឆ្នាំក៏ដោយ ប៉ុន្តែចំពោះមជ្ឈដ្ឋាន អក្សរសាស្ត្រនិងអ្នកនិពន្ធដូចយើងខ្ញុំនោះ គឺមរណភាពរបស់លោកជាការបាត់បង់ដ៏ ធំធេង គ្មានអ្វីដែលប្រៀបផ្ទឹមបានឡើយ។ អាចនិយាយបានថា អ្នកនិពន្ធ Son Tung ជាគំរូឆ្នើមមួយដោយមានកម្លាំងចិត្តដ៏មោះមុត”។
មិនត្រឹមតែពូកែក្នុងវិស័យអក្សរសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែរបៀបរស់នៅរបស់អ្នក និពន្ធ Son Tung ក៏ត្រូវបានមនុស្សរាល់គ្នាគោរពរាប់អានផងដែរ។ អតីតប្រធានរដ្ឋវៀត ណាមលោក Nguyen Minh Triet បានសង្កត់ធ្ងន់ថា៖ “បង Son Tung មិនត្រឹមតែស្រាវជ្រាវអំពីលោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងសិក្សារៀនសូត្រ និងធ្វើតាមគំរូលោកប្រធានហូជីមិញទៀតផង។ បងមានជីវ ភាពសាមញ្ញ ស្និទ្ធស្នាលជាមួយមនុស្សគ្រប់រូប។ បង Tung ជានិច្ចកាលតស៊ូដោយឥត រាថយទៅនឹងអំពើអាក្រក់ អយុត្តិធម៌ដើម្បនាំមកនូវក្ដីសប្បាយរីករាយ សុភមង្គលនិង អ្វីៗដ៏ល្អប្រសើរជូនមនុស្សគ្រប់រូប”។
ដោយមានការលះបង់និងការរួមវិភាគទានរបស់ខ្លួនចំពោះអក្សរសាស្ត្រជាតិ អ្នកនិពន្ធ Son Tung មានកិត្តិយសដោយត្រូវបានរដ្ឋប្រគល់កិត្តិនាមជាវីរៈពលករឆ្នាំ ២០១១។ រាល់ស្នាដៃរបស់លោក ជាពិសេសគឺស្នាដៃស្ដីពីលោកប្រធានហូជីមិញ បាន បន្សល់ទុកមកការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តមិត្តអ្នកស្ដាប់និងមហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ