អ្នកផ្សាយសម្លេង Kien Cuong៖ ទឹកដមសម្លេងដ៏ពិសេសរបស់វិទ្យុសំឡេង វៀតណាម

(VOVWORLD) - អ្នកផ្សាយសម្លេងKien Cuong គឺជាមនុស្សដែលមានទឹកដមសម្លេងដ៏ពិសេសមួយរូបរបស់វិទ្យុសម្លេងវៀតណាមក្នុងអំឡុងពេលតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកជួយសង្គ្រោះប្រទេសជាតិ និងក្រោយមកនៅពេលដែលប្រទេសជាតិមានសន្តិភាព។ លោកទើបតែលាចាកលោកទៅ ប៉ុន្តែឈ្មោះ និងទឹកដមសម្លេងរបស់លោកនៅតែស្ថិតស្ថេរជារាងរហូតជាមួយពេលវេលា បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងដួងចិត្តមិត្តអ្នកស្តាប់វិទ្យុសម្លេងវៀតណាម។
អ្នកផ្សាយសម្លេង Kien Cuong៖ ទឹកដមសម្លេងដ៏ពិសេសរបស់វិទ្យុសំឡេង វៀតណាម - ảnh 1អ្នកផ្សាយសម្លេង Kien Cuong។ រូបថត៖ VOV

អ្នកផ្សាយសម្លេងKien Cuong មានឈ្មោះពិតគឺHan Duc Trong កើតនៅឆ្នាំ ១៩៣២ នៅទីក្រុងហាណូយ។ លោកបានចូលរួមបដិវត្តន៍ចាប់ពីឆ្នាំ ១៩៤៥ ។ ក្រោយពីចូលរួមយុទ្ធនាការTây Bắc យុទ្ធនាការHoa Binh ចូលបម្រើយុទ្ធនាការ Dien Bien Phu (ទសវត្សរ៍ទី ៥០ នៃសតវត្សរ៍មុន) នាឆ្នាំ ១៩៥៨លោកបានធ្វើការនៅវិទ្យុសម្លេងវៀតណាម ហើយបានក្លាយទៅជាអ្នកផ្សាយសម្លេងដែលមានទឹកដមសម្លេងអានបទវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញ។

កាលនៅរស់ រួមជាមួយនឹងទឹកដមសម្លេងដ៏ល្បីឈ្មោះដូចជា៖ Viet Khoa, Tuyet Mai, Nguyen Tho អ្នកផ្សាយសម្លេងKien Cuong មានឈ្មោះល្បីល្បាញដែលមិនអាចបំភ្លេចបានសម្រាប់ជំនាន់អ្នកស្តាប់វិទ្យុសម្លេងវៀតណាមដំណាក់កាលពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៧៥។ ដោយទឹកដមសម្លេងអានបទវិភាគសង្គម និងនយោបាយរបស់អ្នកផ្សាយសម្លេង Kien Cuong នោះ អត្ថបទវិភាគលើរលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាមក្នុងអំឡុងពេលតស៊ូបានក្លាយទៅជានិមិត្តរូបនៃកម្លាំងពលំនៃការតស៊ូមនោគមវិជ្ជាលើរលកធាតុអាកាសផ្សាយសម្លេង។ អ្នកកាសែត Dong Manh Hung ប្រធាននាយកដ្ឋាននិពន្ធនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖

“អ្នកផ្សាយសម្លេងKien Cuong គឺជាមនុស្សសុភាពរាបសារប៉ុន្តែទឹកដមសម្លេងរបស់លោកបានបង្កប់អ្វីដ៏ខ្លាំងក្លា និងប្ដូរផ្ដាច់។ ដូច្នេះហើយ នៅពេលដែលលោកអានបទវិភាគនយោបាយ និងសង្គមលើវិទ្យុសំឡេងវៀតណាម ដើម្បីតស៊ូដណ្ដើមឯករាជ្យបានបង្ហាញពីកម្លាំងពលំផ្ទៃក្នុង កម្លាំងពលំមនុស្ស ប៉ុន្តែតាមពិតនេះគឺជាសំឡេងយុត្តិធម៌ សំឡេងរបស់ប្រជាជាតិវៀតណាមទៅកាន់ជនរួមជាតិទាំងក្នុងប្រទេស និងអន្តរជាតិ។ លោកបានរួមជាមួយនឹងសិល្បករ សិល្បការិនីផ្សេងទៀតដូចជា៖ Kiên Cường, Tuyết Mai, Việt Khoaគឺជាមោទនភាពរបស់អ្នកផ្សាយសម្លេងនិយាយរួម និងរបស់វិទ្យុសម្លេងវៀតណាមនិយាយដោយឡែកផងដែរ”។

ប្រការលេចធ្លោរបស់លោក ហើយក៏ជាភាពខុសគ្នាជាមូលដ្ឋានជាមួយអ្នកផ្សាយផ្សេងដទៃទៀតគឺលោកបានខិតខំព្យាយាមប្ដូរទឹកដមសម្លេងពីការអានអត្ថបទទៅជាការនិយាយ។ ប្រការនេះមិនងាយស្រួលទេ ព្រោះថាត្រូវច្បាមជាប់តាមខ្លឹមសារអត្ថបទ ហើយខ្លឹមសារនេះមិនមែនជាខ្លួនសរសេរឡើយ។ ប៉ុន្តែ លោកទទួលបានជោគជ័យខ្លាំងណាស់។ ភាពស្និទ្ធស្នាល ទឹកដមសម្លេងបែបធម្មជាតិក្នុងការអាន គឺជាប្រការដែលត្រូវបានអ្នកស្ដាប់វិទ្យុចាប់អារម្មណ៍ និងកោតសរសើរចំពោះទឹកដម
សម្លេងរបស់អ្នកផ្សាយសម្លេង Kien Cuong។ អ្នកផ្សាយសម្លេង Việt Hùng បានចែករំលែកថា៖

“លោកពូ Kien Cuong គឺជាមនុស្សដែលមានបទពិសោធន៍វិជ្ជាជីវៈរឹងមាំ ហើយមានកិត្យានុភាពនៅលើរលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាម ជាពិសេសក្នុងអំឡុងពេលរំដោះភាគខាងត្បូង និងក្នុងអំឡុងពេលតស៊ូសង្គ្រោះប្រទេសជាតិ។ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកផ្សាយសម្លេងKien Cuong គឺជាមនុស្សស្មោះត្រង់ ហើយតែងតែជួយយើងខ្ញុំអំពីជំនាញវិជ្ជាជីវៈ ព្រមទាំងរួសរាយរាក់ទាក់ សាមញ្ញ និងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នា”។

អ្នកផ្សាយសម្លេង Kien Cuong៖ ទឹកដមសម្លេងដ៏ពិសេសរបស់វិទ្យុសំឡេង វៀតណាម - ảnh 2អ្នកផ្សាយសម្លេង Kien Cuong (អាវស) និងអ្នកផ្សាយសម្លេងជើងចាស់ របស់ VOV ។ រូបថត៖ VOV

អ្នកផ្សាយសម្លេងKiên Cường ក៏ត្រូវបានប្រៀបប្រដូចទៅនឹងវចនានុក្រមរស់អញ្ចឹងដែរ។ លោកជក់ចិត្ត និងប្រមូលផ្ដុំវចនានុក្រមជាច្រើនប្រភេទ ហើយតែងតែចំណាយពេលជាច្រើនម៉ោងដើម្បីស្វែងយល់ សញ្ជឹងគិតពីប្រភពដើមនៃពាក្យនីមួយៗ និង អក្សរនីមួយៗ។ ការសិក្សារៀនសូត្របានក្លាយទៅជាចំណង់ចំណូលចិត្តរបស់លោក។ ការយល់ដឹង ចំណេះដឹង និងពាក្យសំដីដ៏សម្បូរបែបសុទ្ធតែត្រូវបានលោករៀនសូត្រដោយខ្លួនឯង ហើយបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីពជាអ្នកផ្សាយសម្លេងរបស់ខ្លួន។ លោក Truong Cong Hoa អតីតអ្នកកាសែតនៃវិទ្យុសំឡេងវៀតណាម បានចែករំលឹកថា៖

“លោក Kien Cuong រួមជាមួយនឹងអ្នកផ្សាយសម្លេងTuyet Mai, Viet Khoa និង Phuong Chi គឺជាជំនាន់រៀមច្បងរបស់វិទ្យុសម្លេងវៀតណាម។ លោក Kien Cuong មានទឹកដំសំឡេងយ៉ាងច្បាស់លាស់។ លោកគឺជាមនុស្សសុភាពរាបសារ ទោះបីជាលោកជាអ្នកផ្សាយសម្លេងដែលមានកិត្តិយសក្នុងដំណាក់កាលដែលវិទ្យុសម្លេងវៀតណាមបានឃោសនាយ៉ាងសកម្មនូវការតស៊ូជួយសង្គ្រោះប្រទេសជាតិរបស់ប្រជាជាតិវៀតណាមក៏ដោយ”។

អ្នកផ្សាយសម្លេងKien Cuong គឺជាមនុស្សដែលមាន "សំឡេងមាស" មួយរូបនៃសម្លេងវៀតណាម។ លោកនិងអ្នកផ្សាយសម្លេងដែទៃទៀតបានក្លាយទៅជាផ្នែកមួយនៃប្រវត្តិសាស្ត្រនៃវិទ្យុសម្លេងវៀតណាម រួមចំណែកបង្កើតពាណិជ្ជសញ្ញានៃវិទ្យុផ្សាយសម្លេងជាតិផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ