អ្នកស្រី Le Thi Kim Loan ធ្វើមានបានពីការចិញ្ចឹមពពែ

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅនេះនៅខេត្ត Ninh Thuan រដ្ឋអំណាចមូលដ្ឋាន«បានជួយប្រជាកសិករអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការដាំដុះដំណាំនិងចិញ្ចឹមសត្វដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពនេះបានលេចចេញរូបសណ្ឋានរកស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមតំបន់ជាច្រើន។ គ្រួសារអ្នកស្រី Le Thi Kim Loan តាំងពីជាគ្រួសារក្រីក្រក្រោយរយៈពេល៧ឆ្នាំធ្វើការចិញ្ចឹមពពែឥឡូវបានក្លាយទៅជាគ្រួសារមានជីវភាពធូរធារនៅនឹងតំបន់។

 

        ក្នុងរយៈពេលកន្លងទៅនេះនៅខេត្ត Ninh Thuan រដ្ឋអំណាចមូលដ្ឋាន«បានជួយប្រជាកសិករអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការដាំដុះដំណាំនិងចិញ្ចឹមសត្វដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពនេះបានលេចចេញរូបសណ្ឋានរកស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមតំបន់ជាច្រើន។ គ្រួសារអ្នកស្រី Le Thi Kim Loan តាំងពីជាគ្រួសារក្រីក្រក្រោយរយៈពេល៧ឆ្នាំធ្វើការចិញ្ចឹមពពែឥឡូវបានក្លាយទៅជាគ្រួសារមានជីវភាពធូរធារនៅនឹងតំបន់។

        ក្រោយមួយរយៈពេលសិក្សាស្រាវជ្រាវពីសត្វពពែលមកអ្នកស្រី Le Thi Kim Loan នៅឃុំ An Hai ស្រុក Ninh Phuoc ខេត្ត Ninh Thuan សង្កេតឃើញថាពពែជាសត្វមួយប្រភេទដែលងាយចិញ្ចឹមដោយសារវាស៊ីស្មៅនិងរុក្ខជាតិដែលមានស្រាប់នៅសព្វទីកន្លែងដូចជាដើមរំយោល ឬស្លឹកខ្នុរ។ ម្យ៉ាងទៀតការចិញ្ចឹមពពែក្នុងទ្រុងនាំមកនូវផលប្រយោជន៍ជាច្រើន។ ទីមួយគឺមិនត្រូវចំណាយពេលឃ្វាលពពែនៅវាលស្រែ។ ទីពីរគឺពពែមិនរងការឆ្លងជំងឺពីខាងក្រៅឡើយ។ហើយទីបីគឺមានប្រភពលាមកសំរាប់ធ្វើជីដាក់ឲ្យចំការកាហ្វេ។ 

        នាឆ្នាំ២០១០អ្នកស្រី Le Thi Kim Loan ត្រូវបានរដ្ឋឲ្យខ្ចីប្រាក់ចំនួន២៥លានដុង(ស្មើនឹង ១២០០ដុល្លារអាមេរិក)ដើម្បីធ្វើការចិញ្ចឹមពពែក្នុងទ្រុង។ អ្នកស្រីបានកសាងទ្រុង២ដើម្បីចិញ្ចឹមពពែមេនិងពពែសាច់។ ដោយសារបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទេរប្រគល់វិទ្យាសាស្រ្ត      បច្ចេកទេសរៀបចំដោយមជ្ឈមណ្ឌលជំរុញកសិកម្មនោះបានជាអ្នកស្រីក្ដាប់បានបទពិសោធន៍ចិញ្ចឹមនិងបង្ការរោគឲ្យពពែ។ ហេតុដូច្នេះហ្វូងពពែរបស់គ្រួសារអ្នកស្រីរីកធំធាត់យ៉ាងខ្លាំង។ អ្នកស្រី Le Thi Kim Loanបានថ្លែងថា

          “នាគ្រានោះជីវភាពរស់នៅរបស់គ្រួសារខ្ញុំលំបាកណាស់ តែឥឡូវបានធូរហើយ។ ជីវភាពរស់នៅបានលើកស្ទួយគឺដោយសារការចិញ្ចឹមពពែ។ គ្រួសារខ្ញុំបានសិក្សារៀនសូត្រនិងក្ដាប់បាននូវទំលាប់របស់សត្វពពែហើយតាមរយៈនោះអនុវត្តបច្ចេកទេសចិញ្ចឹមសត្វដើម្បីពង្រីកហ្វូងពពែជារៀងរាល់ថ្ងៃ”។

អ្នកស្រី Le Thi Kim Loan ធ្វើមានបានពីការចិញ្ចឹមពពែ - ảnh 1អ្នកស្រី Le Thi Kim Loan ឲ្យពពែស៊ីស្មៅ

        ចាប់តាំងពីពេលបានចូលរួមវគ្គហ្វឹកហ្វឺនបច្ចេកទេសចិញ្ចឹមសត្វ មកអ្នកស្រី Loan  តែងតេអនុវត្តយ៉ាងទៀងទាត់នូវការធ្វើទ្រុង បង្ការរោគ ឲ្យពពែស៊ីចំណីនិងទឹកអនាម័យ។ ដោយហេតុនេះហ្វូងពពែមិនរងការឆ្លងជំងឺឡើយព្រមទាំងកើតកូននិងរីកចំរើនយ៉ាងខ្លាំង។ ក្រោយមកអ្នកស្រី Loan បន្តបើកទូលាយក្រោលចិញ្ចឹមពពែហើយផ្ទេរប្ដូរចំការដាំពុទ្រាទៅដាំស្មៅគ្រប់ប្រភេទសំរាប់ធ្វើចំណីឲ្យពពែស៊ីវិញ។តាំងពីមានពពែមេចំនួន៦ក្បាលនាគ្រាដំបូងរហូតមកដល់សព្វថ្ងៃអ្នកស្រីបានមានពពែមេចំនួន៣០ក្បាល។ ចំណែកពពែឈ្មោលនិងពពែសាច់ជារៀងរាល់ឆ្នាំលក់   ចេញទីផ្សារបាន៥០ក្បាលដោយរកបានប្រាក់ចំណេញប្រមាណ ៧០ លានដុង។ស្ដីពីការងារចិញ្ចឹមសត្វរបស់គ្រួសារអ្នកស្រី Loan ប្រធានសមាគមនារីឃុំ An Hai ស្រុក  Ninh Phuoc ខេត្ត Ninh Thuan លោកស្រី Truong Thi Mai Dung បានឲ្យដឹងថា

          “ ជាជំហានដំបូងអ្នកស្រី Loan ចិញ្ចឹមពពែចំនួនតិចតួច។ ក្រោយពីបានចូលរួមបណ្ដាវគ្គបណ្ដុះបណ្ដាលរបស់ស្រុកនិងមូលដ្ឋានមកគាត់មានបទពិសោធន៍ជាច្រើនហើយសំរេចបានជោគជ័យក្នុងការចិញ្ចឹមពពែ។ ក្រៅពីនោះអ្នកស្រីក៍សកម្មជួយបង្ហាញណែនាំពីបច្ចេកទេសដល់ក្រួសារទាំងឡាយដែលទើបនឹងធ្វើរបរចិញ្ចឹមពពែផង”។

        នាបច្ចុប្បន្នគ្រួសារអ្នកស្រី Le Thi Kim Loan បានមានជីវភាពរស់នៅធូរធារគ្រាន់បើដោយមានផ្ទះថ្មីនិងក្រោលចិញ្ចឹមពពែដ៏ធំ។ ការខិតខំប្រឹងប្រែងធ្វើពលកម្មដើម្បីរួចផុតពីភាពក្រីក្ររបស់អ្នកស្រីគឺជាគំរូសំរាប់បងប្អូននារីក្នុងភូមិរៀនសូត្រធ្វើតាមរួមចំណែកពង្រីកសេដ្ឋកិច្ចគ្រួសារនិងឈានឡើងធ្វើមានបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ