អនុសេនីយ៍ឯក Ngo Quang Viet ៖ការជក់ចិត្តនិង ការច្នៃប្រឌិត។

Vovowrld-ឆ្នាំ២០១២កន្លងទៅ​  ក្រុមហ៊ុនព័ត៌មានទូរគមនាគមន៍អគ្គសនីវៀតណាម
(EVN Telecom)ត្រូវ​បានរួមបញ្ចូលក្នុង Viettel។ អនុសេនីយ៍ឯក Ngo Quang Viet ត្រូវបាន​ប្រគល់ភារកិច្ចនាំចេញដំណោះស្រាយបច្ចេកទេសដើម្បីផ្ទេរការជាវទូរសព្ទទាំងឡាយពី
EVN Telecomទៅបណ្តាញ Viettel។បន្ទាប់ពីការស្រាវជ្រាវ Viet  រួមជាមួយបណ្តាសមាជិក
ក្នុងក្រុមបានស្នើថា៖នៅរក្សាដដែលលេខក្បាលទូរសព្ទទាំងឡាយនិងប្រើប្រាស់ព្រមៗ
គ្នាបណ្តាញEVN Telecomនិង Viettel។ក៍ក្នុងឆ្នាំ២០១២កន្លងទៅ Ngo Quang Viet  រួមជា
មួយបណ្តាមិត្តរួមវិជ្ជាជីវះទទួលបានជោគជ័យក្នុងការប្រើប្រាស់ឡើងវិញបរិក្ខាសម្ភារះរបស់
EVN Telecomនៅទីផ្សារ Timoខាងកើត។នោះជាការផ្តើមគំនិត២ក្នុងចំណោមការផ្តើម
គំនិតរបស់ Ngo Quang Viet  តែប៉ុណ្ណោះ។បងចែករំលែកថា៖“  ខ្ញុំ ធ្វើមិនមែនដើម្បីលើក
ដម្កើងទេ។ចំណុចពិសេសរបស់បណ្តាវិស្វកររបស់    Viettelគឺជក់ចិត្តនិងស្រឡាញ់
កិច្ចការ។ជួលកាលទទួលជោគជ័យជួលកាលទទួលបរាជ័យ យើងខ្ញុំជានិច្ចកាលមាន
ការជក់ចិត្តស្រាវជ្រាវដើម្បីធ្វើម្ចាស់បានលើប្រព័ន្ឋបរិក្ខាសម្ភារះពង្រីកបណ្តាសេវាកម្មបំរើ
អតិថិជន​។  “


​​​​​​​​​​​​​​​​              

អនុសេនីយ៍ឯក Ngo Quang Viet ៖ការជក់ចិត្តនិង ការច្នៃប្រឌិត។ - ảnh 1
អនុសេនីយ៍ឯក Ngo Quang Viet(រូបថត​ VOV)

Viettelជាសម្ព័ន្ឋក្រុមហ៊ុន១ក្នុងចំណោមសម្ព័ន្ឋក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌
មានដែលមានល្បឿនអភិវឌ្ឍន៍ខ្លាំងបំផុតនៅលើសកលលោក។នាបច្ចុប្ប​​ន្ននេះViettelបាន
វិនិយោគនៅប្រទេសចំនួន៧នៅទ្វីប៣គឺទ្វីបអាស៊ី   ទ្វីបអាមេរិកនិងទ្វីបអាហ្វ្រិក។ក្នុងឆ្នាំ
២០១២​ប្រាក់ចំណូលអាជីវកម្មរបស់Viettelគឺ៧ពាន់លានដុល្លារអាមេរិកដោយមានការ
ជាវទូរស័ព្ទជាង​៦០លាន​លើទូទាំងពិភពលោក។ដើម្បីទទួលបានជោគជ័យនេះ​ គឺដោយ
មានការរួមវិភាគទានរបស់បណ្តាកម្មាភិបាលបច្ចេកទេសដែលក្នុងនោះមានអនុសេនីយ៍ឯក
 Ngo Quang Vietផង។ អនុសេនីយ៍ឯក Ngo Quang Vietអោយដឹងថា៖“   ក្នុងឆ្នាំនេះយើងខ្ញុំ
ខិតខំប្រឹងប្រែងនាំចេញការផ្តើមគំនិតពី១០ដល់១៥ក្នុងបំណងសន្សំសំចៃប្រាក់៤៥ពាន់
លានដុងសំរាប់Viettel។     “
នាយកក្រុមហ៊ុនកាបក្រោមដីរបស់Viettel​វរះសេនីយ៍ទោ Tao Duc Thangជានិច្ចកាលមាន
មោទនភាពអំពីមិត្តរួមវិជ្ជាជីវះ​ Ngo Quang Viet   និងជឿជាក់ថា៖ដោយកំលាំងពលំ ក៍ដូចជា
ការជក់ចិត្តនៃយុវវ័យ  Vietនឹងមានការផ្តើមគំនិតច្រើនជាពិតប្រាកដ។ វរះសេនីយ៍ទោ Tao
Duc Thangអោយដឹងថា៖“Ngo Quang Vietជាជន១នាក់ក្នុងចំណោម ជនដែលធ្វើការនៅ Viettelតាំងពីប៉ុន្មានថ្ងៃដំបូងបង្កើត។គាត់យល់ច្បាស់នូវបរិក្ខាសម្ភារះនិងការប្រព្រិត្តនៃ
សម្ព័ន្ឋក្រុមហ៊ុនViettel។អាស្រ័យហេតុនេះViet   នាំចេញការផ្តើមគំនិតដើម្បីប្រើប្រាស់
បរិក្ខាសម្ភារះឡើងវិញ។   “
ដោយទឹកចិត្តជក់ចិត្តស្រឡាញ់មុខវិជ្ជាជីវះនិងស្មារតីស្រាវជ្រាវច្នៃប្រឌិតដោយឥតឈប់
ឈរ  Ngo Quang Viet បានរួមចំណែកអះអាងនូវកំលាំងនៃយុវវ័យវៀតណាមក្នុងយុគ្គ
សម័យថ្មី​ក៍ដូចជាប្រៀបខ្លាំងរបស់បណ្តាយុទ​ជនក្នុងដំណាក់កាលប្រទេសជាតិមានសន្តិ
ភាព។នោះគឺពួកគេមិនត្រឹមតែបំពេញភារកិច្ច​ការពារមាតុប្រទេសប៉ុណ្ណោះទេថែមទាំង​សកម្មចូល​រួមក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច​​កសាងប្រទេសជាតិសម្បូរខ្លាំងក្លាមាំមួន
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ