ប្រជាជននៅភាគកណ្តាលមានជំនឿជាក់ថា សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​លើកទី ១៣ របស់បក្ស នឹងនាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស បានកំណត់ថា៖ ល្បឿន កំណើនសេដ្ឋកិច្ចជាមធ្យម (GDP) ក្នុងដំណាក់កាល ២០២១-២០២៥ សម្រេចបានប្រមាណ ៦,៥-៧% / ឆ្នាំ។ 
ប្រជាជននៅភាគកណ្តាលមានជំនឿជាក់ថា សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​លើកទី ១៣ របស់បក្ស នឹងនាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី - ảnh 1ផ្ទាំងគំនូរអបអរសារទរមហាសន្និបាតលើកទី ១៣ របស់បក្ស  (រូបថត៖ VOV)

ដល់ឆ្នាំ ២០២៥ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានប្រមាណ ៤ ៧០០-៥ ០០០ ដុល្លារអាមេរិក។ កម្មាភិបាល បក្ខជន និងប្រជាជននៅភាគកណ្ដាលវៀតណាមមានជំនឿជាក់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងឈានចូលជីវភាពរស់នៅ នាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោក Tran Thanh Van កម្មាភិបាលចូលនិវត្តន៍មួយរូបនៅខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានឲ្យដឹងថា៖ លោកមានចំណាប់អារម្មណ៍ពិសេសអំពីការតំរង់ទិសដៅជំរុញភាពជឿនលឿននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្ដូរថ្មី និងការអនុវត្តយ៉ាងខ្លាំងក្លានូវសមិទ្ធិផលនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាពិសេសបដិវត្តឧស្សាហកម្មទី ៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់សេចក្ដីសម្រេចិត្តនៃមហាសន្និបាត។ លោកបានអះអាងថា៖ “សេចក្ដីសម្រេចចិត្តនេះបានផ្ដោតសំខាន់លើការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាខ្ពស់គឺពិតជាត្រឹមត្រូវ ។ ការអភិវឌ្ឍឧស្សាហកម្ម ដែលមានតម្លៃបំពេញបន្ថែមខ្ពស់គឺជាកម្លាំងចលករស្នូលសម្រាប់ការជំរុញកំណើន។ ខ្ញុំគិតថានេះគឺជាការត្រិះរិះថ្មី ប្រសិនបើយើងអនុវត្តន៍ការត្រិះរិះឲ្យបានល្អនោះ វានឹងក្លាយទៅជាកម្លាំងចលករសម្រាប់កំណើនស្នូល ពោលគឺមិនត្រឹមតែសម្រាប់អាណត្តិនេះប៉ុណ្ណោះទេ ថែមទាំងសម្រាប់អាណត្តិជាបន្តទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ