Bac Lieu- ប្រភពដើមនៃសិល្បៈ Don ca tai tu
(VOVWORLD) - Don ca tai tu ជាការសំដែងចំរៀងចាប៉ីមិនជំនាញរបស់ប្រជាជននៅខេត្តមួយចំនួន ភូមិភាគខាងត្បូងវៀត ណាម ទោះបីជាបានចាប់បដិសន្ធិតាំងពីជាង១សតវត្សមុនក៏ដោយប៉ុន្តែប្រភេទសិល្បៈនេះមានការ រីកសាយភាយយ៉ាងខ្លាំង។ នៅទូទាំងខេត្តទាំង ២១ នៃភាគខាងត្បូង Don ca tai tu បានបង្កើតឡើងជាថ្មីជាច្រើនលើកច្រើនសារ តាមរយៈការផ្លាស់ប្តូរវប្បធម៌ជាមួយក្រុមជនជាតិផ្សេងគ្នា ដោយបង្ហាញពីភាពសុខដុមនិងការគោរពគ្នាទៅវិញទៅមករវាងបណ្តាជនជាតិ។ ហេតុដូច្នេះហើយបានជានៅឆ្នាំ ២០១៣ សិល្បៈ Don ca tai tu នៅភាគខាងត្បូងនៃប្រទេសវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ដោយ ឡែក ប្រជាជន Bac Lieu បានរួមចំណែកដ៏ធំធេងឆ្លងតាមប្រវត្តិសាស្រ្តនៃការបង្កើតនិងអភិវឌ្ឍន៍របស់ ប្រភេទ Don ca tai tu នេះ។
ក្រុមសិល្បៈមួយនៅខេត្ត Bac Lieu សម្តែងសិល្បៈ Don ca tai tu |
ប្រជាជនគេចាត់ទុក Bac Lieu ជាប្រភពដើមរបស់ Don ca tai tu ព្រោះទីនេះ មានសិល្បៈករ សិល្បៈការិនីល្បីឈ្មោះជាច្រើននាក់។ យោងតាមឯកសារបានកត់ត្រានោះ ដើមសតវត្សទី២០ នៅភាគខាងត្បូងវៀតណាម បានបង្កើតឡើងក្រុមភ្លេងជាច្រើន ដែលប្រតិបត្តិសកម្មភាពច្រៀងផងនិងដេញចាបីផង។ ពោលគឺ នៅខេត្ត Bac Lieu មានតន្ត្រីករ Le Tai Khai (១៨៧០-១៩៤៨) ដែលហៅថា Nhac Khi។ កាលនោះ Nhac Khi បានបង្កើតក្រុមភ្លេងមួយ ដើម្បីបម្រើពិធីបុណ្យទាននានារបស់ភូមិ ស្រុក ហើយនេះក៏ជាក្រុមភ្លេងដើមដំបូងនៅខេត្ត Bac Lieu។
នាទសវត្ស៣០នៃសតវត្សទី២០ សកម្មភាព Don Ca Tai Tu កាន់តែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទាំងគុណភាពនិងចំនួនសិល្បៈករ សិល្បៈការិនីហើយសុទ្ធតែបានតន្ត្រីករ Nhac Khi បណ្តុះបណ្តាល។ ក្រៅពីនោះ មានតន្ត្រីករ Su Nguyet Chieu ដែលជាតន្ត្រីករមួយរូបបានរួមចំណែកបណ្តុះបណ្តាលតន្ត្រីផងដែរ។
ក្នុងអំឡុងពេលនេះ នៅ Bac Lieu បានផ្សព្វផ្សាយនូវបទចម្រៀងជាច្រើន ដែលយកលំនាំចាស់ ទំនុកចម្រៀងថ្មី។ សិប្បករ Do Ngoc An នៅទីក្រុង Bac Lieu បានឲ្យដឹងថា៖ “ឥឡូវនេះ រូបខ្ញុំផ្ទាល់គឺនិពន្ធទំនុកចម្រៀងថ្មីនិងចងក្រង Don ca tai tu បានច្រើនបទ។ ប្រសិនបើខ្ញុំនិយាយអំពីរបៀបនិមួយៗ គឺមានចង្វាក់ខ្លះខ្ញុំសរសេរ បានពី៣ទៅ ៤បទឯណោះ។ រហូតមកដល់ពេលនេះមានបទចម្រៀងជិត ១០០បទហើយ។ ប្រធានបទដែលខ្ញុំចូលចិត្តបំផុតគឺឧទ្ទេសនាមអំពីមាតុភូមិ មនុស្ស ជាពិសេសចលនាក្នុងស្រុក ដូចជាចលនាដើម្បីកសាងជនបទថ្មី កសាងគ្រួសារសុភមង្គល និយាយឲ្យចំគឺប្រធានបទស្តីពីវប្បធម៌ សង្គមតែម្តង”។
យោងតាមស្ថិតិរបស់មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ ខេត្ត Bac Lieu មានក្លឹប សមាគម Don ca tai tu ប្រមាណ៧០ក្រុម និងមានសិប្បករនិងអ្នកស្ម័គ្រចិត្តជាង ៥០០ នាក់ចូលរួមផងដែរ។ ចំនួននេះបង្ហាញពីភាពរឹងមាំខ្លាំងក្លានិងជាកេរ្តិ៍មរតកចលនា Don Ca tai tu របស់ប្រជាជននៅទីនេះ។ សិល្បករ Do Ngoc An នៅទីក្រុង Bac Lieu បានចែករំលែកថា៖ “រូបខ្ញុំផ្ទាល់បានកើតនៅភាគខាងត្បូង ហើយចលនា Don ca tai tu បានរីកចំរើននៅដើមសតវត្សទី ២០។ គ្រួសាររបស់ខ្ញុំ មានឪពុកនិងបងប្រុសដែលមានចំណង់ចំណូលចិត្តជាមួយនឹង Don ca tai tu ទើបបានជាខ្ញុំតែងតែរៀនសូត្រពីពួកគាត់។ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយដែល Don ca tai tu មានប្រជាប្រិយភាពមិនត្រឹមតែរូបខ្ញុំទេ អ្នកដែលស្រឡាញ់ Don ca tai tu ទាំងអស់សុទ្ធតែមានមោទនភាពដែលសិល្បៈប្រភេទនេះត្រូវបានទទួលស្គាល់ថាជាបេតិក ភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។”
Don ca tai tu ត្រូវបានចាត់ទុកដូចជាចំណីអារម្មណ៍មិនអាចខ្វះបានពីជនបទរហូតទៅដល់ទីក្រុង។ ភ្ជាប់ជាមួយចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជីវិតវប្បធម៌” ភូមិនីមួយៗ ដែលបានទទួលស្គាល់ជាភូមិវប្បធម៌នឹងជ្រើសរើសក្លឹប ថ្នាក់ឃុំ ស្រុក។ ហើយក្លឹប Don ca tai tu ទាំងនេះនឹងក្លាយជាកត្តាដើម្បីអភិវឌ្ឍន៍ចលនាពីមូល ដ្ឋាន។
Don ca tai tu Bac Lieu ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីពាក់កណ្ដាលសតវត្សទី ២០ រហូតមកដល់ពេលនេះគឺមានលក្ខណៈពិសេសលេចធ្លោជាច្រើន។ នេះក៏ជាដំណើរវិវឌ្ឍន៍វិជ្ជមានរបស់ប្រជាជន Bac Lieu ក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ខេត្ត។ ទន្ទឹមនឹងនេះដែរលក្ខណៈទាំងនេះក៏ជាចំណុចពិសេសដែលបង្ហាញពីពណ៌នៃតន្ត្រីនិងកំណែទម្រង់ភាគខាងត្បូង។ លក្ខណៈទាំងនេះគឺជាសមិទ្ធផលនៃបញ្ញាស្មារតីដ៏អស្ចារ្យរបស់ប្រជាជនខេត្ត Bac Lieu ដែលជាមោទនភាពរបស់ប្រជាជន Bac Lieu នៅថ្ងៃនេះនិងថ្ងៃអនាគត៕