កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេ

        VOVWORLD_កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេ
ជាកេរិ៍្តតំណែលមួយក្នុងចំណោមកេរិ៍្តតំណែល២របស់វៀតណាមដែលទើបនឹងត្រូវ
បានគណៈកម្មាធិការកម្មវិធីអនុស្សាវរីយ៍ពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វីក
(MOWCAP)ទទួលស្គាល់ជាកេរិ៍្តតំណែលឯកសារពិភពលោកនាថ្ងៃទី២១ខែ
ឧសភាឆ្នាំ២០១៦។ នៅសន្និសិទ MOWCA​P​ដែលបានរៀបចំឡើងចាប់ពីថ្ងៃ
ទី១៨ដល់ថ្ងៃទី២១ឧសភានៅក្រុងហ្វេ​ភាគកណ្ដាលវៀតណាមនោះក្រុមអ្នក
ជំនាញការកេរិ៍្តតំណែលឯកសារពិភពលោកបានវាយតំលៃខ្ពស់ចំពោះប្រព័ន្ធ
កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេ។

        នាឆ្នាំ១៩៩៣ មណ្ឌលកេរិ៍្តតំណែលអតីតរាជធានីហ្វេត្រូវបានអង្គការ
វិទ្យាសាស្រ្តវប្បធម៌និងអប់រំនៃអង្គការសហប្រជាជាតិ(UNESCO)ទទួលស្គាល់
ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ ក្រោយនោះ១០ឆ្នាំពោលគឺនាឆ្នាំ២០០៣
 តូរ្យតន្រ្តីព្រះរាជទ្រព្យរបស់វៀតណាមបន្តត្រូវបានទទួលស្គាល់ជាកេរិ៍្តតំណែល
វប្បធម៌អរូបីរបស់មនុស្សលោក។ ហើយឆ្នាំ២០១៦នេះប្រព័ន្ធកំណាព្យនិង
អក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេបានក្លាយទៅជាកេរិ៍្តតំណែល
ទី៣របស់ហ្វេហើយជាកេរិ៍្តតំណែលឯកសារទី៦របស់វៀតណាមដែលត្រូវបាន
ពិភពលោកលើកតម្កើង។​នេះជាកម្រងកំណាព្យនិងអក្សរសាស្រ្តជា​អក្សរ
ចិនដែលបានចារិកលើសំណង់នានាក្នុងបរមរាជវាំង។ តាមបណ្ឌិត Phan
 Thanh Hai នាយកសារមន្ទីរអភិរក្សកេរិ៍្តតំណែល​អតីត​រាជធានីហ្វេបាន
ឲ្យដឹងថា

     “ មុននេះហ្វេត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក​
ហើយ​ឥឡូវ​មានថែមកេរិ៍្តតំណែលមួយទៀតស្ថិតក្នុងហ្វេត្រូវបានទទួលស្គាល់
។នេះជាការលើកតំកើងតំលៃដ៏សំបូរបែបលើគ្រប់វិស័យរបស់អតីត
រាជធានីហ្វេ”។

កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេ - ảnh 1
រាល់កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេបានឆ្លើយតបទៅនឹងបទដ្ឋានដោយUNESCOដាក់ចេញនោះគឺលក្ខណៈត្រឹមត្រូវ លក្ខនៈលេចត្រដែតរបស់ឯកសារនិងលក្ខណៈជាតិនៃតំបន់និងពិភពលោក


កំណាព្យនិងអក្សរសាស្រ្តលើសំណង់ស្ថាបត្យកម្មរាជវាំងហ្វេត្រូវបានសម្រិត
សម្រាំងពីវណ្ណកម្មកំណាព្យនិងអក្សរសាស្រ្តរបស់បណ្ដាស្ដេចក្នុងរជ្ជកាល Nguyen
ដែល​បានឆ្លាក់ ​នៅលើជញ្ជាំង សសរ ទ្វារក្នុងរាជវាំងហ្វេក្នុងអំឡុងពេលចាប់​ពី
ឆ្នាំ១៨០២​រហូតដល់ឆ្នាំ១៩៤៥។ រាល់កំណាព្យនិងអក្សរសាស្រ្តលើសំណង់
ស្ថាបត្យកម្មរាជវាំងហ្វេបានឆ្លើយតបទៅនឹងបទដ្ឋានដោយUNESCOដាក់
ចេញនោះគឺលក្ខណៈត្រឹមត្រូវ លក្ខនៈលេចត្រដែតរបស់ឯកសារនិងលក្ខណៈ
ជាតិនៃតំបន់និងពិភពលោក។ តាមអ្នកស្រីVu Thi Minh Huong អនុ
ប្រធាន គណៈកម្មាធិការកម្មវិធីអនុស្សាវរីយ៍ពិភពលោក​តំបន់​អាស៊ីប៉ាស៊ីហ្វីក
បានឲ្យដឹងថា

“ មានតែនៅប្រទេសវៀតណាមប៉ុណ្ណោះដែលមានប្រព័ន្ធកំណាព្យនិង​
អក្សរសាស្រ្តលើ​សំណង់ស្ថាបត្យកម្មប្រវតិ្តសាស្រ្ត ។សម្បីតែប្រទេសជិតខាង​នា
នា​ដូចជាជប៉ុននិងកូរេខាងត្បូងទោះបីមានវាំងជាច្រើនដូចហ្វេក្ដីតែក៏ពុំ
មានការតុបតែងគួរឲ្យចាប់អារម្មណ៍បែបនឹងដែរ។ នេះជាលក្ខណៈវិសេស
វិសាលនៃកេរិ៍្តតំណែលនេះ”។

នៅក្នុងចំណោមកំណាព្យរាប់រយបទដែលបានឆ្លាក់លើឈើ ភាជន៍និង
សំរិទ្ធនោះមានបទជាច្រើនអះអាងបញ្ជាក់នូវអធិបតេយ្យភាពរបស់ប្រទេស
 ឯករាជ្យជាតិ បំណងប្រាថ្នាសន្តិភាពនិងស្ងើចសសើរប្រទេសជាតិជាដើម។
នេះត្រូវបានចាត់ទុកជាប្រភពឯកសារប្រវតិ្តសាស្រ្តត្រឹមត្រូវដែលមានតំលៃ
យ៉ាងខ្ពស់សំរាប់សា្រវជ្រាវ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ