(VOVworld)-ភូមិ Cat Cat ជាទីកន្លែងមិនអាចរំលង បានក្នុងដំណើររបស់ភ្ញៀវទេស
ចរណ៌ពេលមកដល់ Sa Pa នៅខេត្ត Lao Cai ជាទីកន្លែងដែលមិនត្រឹមតែមានទស្ស
នីយភាពធម្មជាតិស្រស់បំព្រងប៉ណ្ណោះទេ ថែមទាំងជាទីរស់នៅរបស់ជនជាតិ Mong
ទៀតផង។
|
ភូមិ Cat Cat (រូបថតៈInternet) |
ពីទីរួមស្រុក ឆ្លងកាត់តំបន់ផ្សារវប្បធម៌ Sa Pa ធ្វើដំណើរដោយថ្មើជើង ចម្ងាយ
ផ្លូវប្រវែងជាង២គីឡូម៉ត្រគឺមកដល់ភូមិ Cat Cat។ ចំណុចដូចគ្នារវាងភូមិនិមួយៗនៅ
ទីនេះគឺតំបន់វាលទំនាបនិងផ្លូវតូចៗខ្វាតខ្វែង។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ក្លោងទ្វា ភ្ញៀវទេសចរណ៌អាចឃើញភ្លាម ហាងលក់វត្ថុអនុស្សាវរីយ៌របស់ ជនជាតិ Mong ជា
ច្រើនដោយផ្សារភ្ជាប់ជាមួយមុខរបរសប្បកម្មប្រពៃណី។ នេះជាភូមចំណាស់ពីយូរ
រលង់មកហើយរបស់ជនជាតិ Mongនិងមុខរបរសិប្បកម្មប្រពៃណីរបស់ជនជាតិ
Mong កាន់តែទាក់ទាញអារម្មណ៌របស់ភ្ញៀវអន្តរជាតិ។ កន្សែងប៉ាក សំពត់ផ្កា
ចំរុះព័ណរបស់ជនជាតិ Mong ឬកងដៃធ្វើពីប្រាក់សុទ្ធតែធ្វើពីបាតដៃដ៏ប៉ិនប្រសប
របស់ជនជាតិ Mong នៅទីនេះ។
|
កន្លែងលក់វត្ថុអនុស្សាវរីយ៌ ១នៅភូមិ Cat Cat
(រូបថតៈ Internet) |
មុខរបរតម្បាញ់ចរបាប់ដោយមានព័ណចំរុះជាចំណុចទាក់ទាញក្រសែភ្នែក របស់ភ្ញៀវទេសចរណ៌ពេលមកដល់ភូមិCat Cat។ រូបភាពស្រ្តី Mong អង្គុយប៉ាក
នៅមុខខ្លោងទ្វាផ្ទះ ឬអង្គុយក្រោមដើមឈើតាមផ្លូវអាចឆ្លុះបញ្ជាំងពីកម្លាំងរស់របស់
មុខរបរប៉ាកប្រពៃណីនេះ។ពេលចូលមកលេងផ្ទះ១នៅតាមមាត់ផ្លូវភូមិជួបជាមួយ
បងស្រី Thao Thi Si ដែលកំពុងផ្តោតអារម្មណ៌ធ្វើខ្សែក្រវាត ជាឧបការសំលៀក បំពាក់របស់ជនជាតិ Mong។ បងស្រីនិយាយថា៖
"ធ្វើរបរនេះគឺត្រូវធ្វើ។ ជនជាតិMong ធ្វើរបរនេះនឹងមានអាវពាក់ ១ឆ្នាំ
ធ្វើបានពីរសម្រាប់ទេ។ ធ្វើយូរណាស់។ ឈុតនេះខ្ញុំធ្វើបាន៣ខែហើយ។ មាន
ភ្ញៀវមកដល់ច្រើនគឺសប្បាយណាស់"។
ចំពោះលោកយាយ Vang Thi Tung ក៏កំពុងត្បាញ់នៅក្បែកីតម្បាញ់តូច១ ។លោកយាយបានផ្សារភ្ជាប់ជាមួយរបរតម្បាញ់ក្រណាត់ បានសំណេះសំណាល
ថា៖
"ត្បាញ់ដើម្បីដេអាវឲ្យកូន។ អាវទៅធ្វើការអាវដើរលេងគឺដូចគ្នាទេ។
ត្បាញ់គឺពិបាក។ ចេះអាចធ្វើបាន បើមិនចេះមិនអាចធ្វើបានទេ។ ឪពុកម្តាយ
បង្ហាត់ បង្រៀនទើបចេះ។ ធ្វើហើយមិនលក់ទេ ទុកសម្រាប់ពាក់ប៉ុណ្ណោះ"។
|
កុមារនៅភូមិ Cat Cat កំពុងលេងល្បែង (រូបថតៈ Internet) |
នៅភូមិ Cat Cat មាន កន្លែង១សម្រាប់ឧទ្ទេសនាម និងលក់ផលិតផលប្រពៃ
ណីរបស់ជនជាតិ Mong។ ទីកន្លែងលក់មិនធំទេ ប៉ុន្តែក៏សម្តែងបានបាត ដៃ ដ៏ប៉ិន
ប្រសបរបស់ស្រ្តីនៅតំបន់ពៃ្រភ្នំ តាមរយៈសំលៀកបំពាក់ជនជាតិ ឬក៏គំរូបាក សិប្ប
កម្ម។ ក្រៅពីនោះ ចម្លាក់លើថ្មក៏ជាមុខរបរស្ថិតស្ថេរគង់វង្សជាច្រើនជំនាន់មមក។ យុវជនម្នាក់ឈ្មោះ Pao ធ្វើមុខរបរនេះជាច្រើនឆ្នាំបាននិយាយថា៖
“តាមពិតប្អូនចូលចិត្តគឺប្អូនធ្វើ ។ មិនស្រួលទេ ប្អូនឆ្លាក់បានរូបជនជាតិ
Mong ច្រើនហើយ។ កាន់តែពិបាកកាន់តែជក់ចិត្ត"។
ក្រៅពីមុខរបរត្បាញ់ និងចម្លាក់ថ្ម ភូមិនៅមានមុខរបរ ឆ្លាក់ប្រាក់ប្រពៃណី។ ភាគីច្រើនគឺគ្រឿងអង្ការដូចជា កងដៃ ចិញ្ជៀនជាដើម។ ដំណើរការ កែច្នៃប្រាក់
របស់ជន Mong មិនស្រួលទេ គឺត្រូវឆ្លងកាត់តំណាក់កាលធ្វើច្រើន ទើបចេញ
ផលិតផល។
ភូមិ Cat Cat រួមជាមួយភូមិ Den Narin នៅ សាប៉ា គឺមានលក្ខណៈភូមិ ទេសរចរណ៌វប្បធម៌មួយ។ ផ្លូវគមនាគម ផ្ទះស្នាក់នៅក៏ពោពេញទៅដោយលក្ខ ណៈវប្បធម៌របស់ភូមិជនជាតិ Mong៕