ការអភិរក្សជំនឿធ្វើសក្ការបូជាស្តេចHungក្រោយពីក្លាយទៅជាបេតិកភ័ណ្ណពិភពលោក

(VOVworld)- ជំនឿសក្ការបូជាស្តេចHung របស់វៀតណាមទើបនឹងបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ណវប្បធម៌អរូបិយ៌ តំណាងរបស់មនុស្សលោក។ នេះជា
មោទនភាពដ៏ធំធេងចំពោះប្រជាជាតិទាំងមូល ខណៈពេលដែល ទំនៀមទម្លាប់ធ្វើ
សក្ការបូជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុព្ធបុរសរបស់ជនវៀតណាមត្រូវបានពិភពលោកលើកដំកើង។ ប៉ុន្តែ
ដើរទន្ទឹមជាមួយគិត្តនាមដ៏ថ្លៃថ្នូនេះ គឺជាភារកិច្ចដ៏ធ្ងន់ធ្ងចំពោះ ប្រជាជាតិ ប្រជា
ជនវៀតណាម នោះគឺត្រូវអភិរក្ស និងពង្រីកជំនឿសាសនា ដើម្បីបណ្តាតម្លៃបេតិ
កភ័ណ្ណអាចរីករាលដាលយ៉ាងទូលំទូលាយក្នុងសហគមនិងមិនរលាយសាបសូន្យ
តាមពេលវេលា។

ការអភិរក្សជំនឿធ្វើសក្ការបូជាស្តេចHungក្រោយពីក្លាយទៅជាបេតិកភ័ណ្ណពិភពលោក - ảnh 1
ពិធីបុណ្យស្តេច Hung ជាឪកាសសម្តែងការគោរពចំពោះ
បុព្វបុរសនិងប្រជាជាតិវៀតណាម (រូបថតៈ​Internet)

       ពេលសូរសម្លេងញូញួរគោះពន្លឺឡើងចេញពីខាងប្រធានសម័យប្រជុំលើកទី
៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ២០០៣ បានអនុម័តលើសេចក្តី សម្រេចចិត្តទទួលស្គាល់ជំនឿធ្វើសក្ការបូជាស្តេច Hung នៅខេត្ត Phu Tho របស់
វៀតណាមជាបេតិកភ័ណ្ណវប្បធម៌អរូបិយថ្មីរបស់មនុស្សលោក ពេលនោះស្រាប់តែ
សូរសម្លេងទះដៃយ៉ាងគក្រើកពេញទាំងសាលប្រជុំ។ វៀតណាមមានបេតិកភ័ណ្ណ
ថ្មីមួយទៀតត្រូវបានពិភពលោកទទួលស្គាល់ និងជាងនេះទៅទៀតទំនៀមទម្លាប់
សក្ការបូជាជីដូនជីតាដ៏ពិសិដ្ឋរបស់ប្រជាជាតិវៀតណាម បានក្លាយទៅជាតម្លៃ
ដែលមានអត្ថន័យដំណាងនិងនិមិត្តរូបរបស់សកលលោក។ បន្ទាប់ពីបេតិកភ័ណ
នេះត្រូវបាន UNESCO លើកដំកើង ការងារសំខាន់ចម្បងក៏ជាដំណោះស្រាយយូរ
អង្វែងដែលវៀតណាមត្រូវលើកកំពស់មនសិការ ភារកិច្ចថែរក្សា​អភិរក្ស និងពង្រីក
ជំនឿសាសនានេះ។ លោក Pham Cao Phong អគ្គលេខាធិការ គណៈកម្មាធិការ
ជាតិ UNESCO វៀតណាមឲ្យដឹងថា៖

        “ការទទួលបានគិត្តនាមគឺជាផ្នែកមួយ អភិរក្សនិងពង្រីកបេតិកភ័ណ្ណ
យ៉ាងដូច ម្តេចគឺសំខាន់ណាស់ ពិសេសក្នុងសភាពការវៀតណាមកំពុងមាន
ការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច គឺត្រូវប្រើរាល់គិត្តនាមដែលទទួលបាន
ដើម្បីរួមចំណែកចូលក្នុងការអភិវឌ្ឍន៌របស់បណ្តាមូលដ្ឋានដែលមានបេតិក
ភ័ណ្ណក៏ដូចជាប្រទេសវៀតណាមទាំងមូលនិយាយរួម។ គណៈកម្មាធិការជាតិ
បានទាក់ទងជាមួយបណ្តាអង្គការ អន្តរជាតិដើម្បីគេអាចជួយយើងអំពីបច្ចេក
ទេស​ ហិរញ្ញវត្ថុដើម្បីអភិរក្សបេតិភ័ណ្ណ។បេតិកភ័ណ្ណត្រូវបានអភិរក្សតាម
បទដ្ឋានអំពីផ្នែកវិទ្យាសាស្រ្ត”។

        ដោយបានដឹងថា ខេត្ត Phu Tho កំពុងស្រាវជ្រាវយុទ្ធសាស្រ្តអភិរក្សយូរ
អង្វែងជំនឿសក្ការបូជាស្តេច Hung១ដើម្បីរក្សា ពង្រីកនិងអភិរក្សអត្តសញ្ញាណ
វប្បធម៌របស់ប្រជាជាតិ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជា
ជនខេត្ត Phu Tho ឲ្យដឹងថា៖

         “មុនបង្អស់ យើងខ្ញុំនឹងប្រមូលផ្តុំជម្រុញថែមទៀត ការឃោសនា
ផ្សព្វផ្សាយ អំពីបេតិកភ័ណ្ណនេះ ដើម្បីជនរួមជាតិទូទាំងប្រទេសនិងជន
វៀតណាមនៅឯ​បរទេស ក៏ដូចជាមិត្តភក្តិអន្តរជាតិយល់ច្បាស់អំពីបេតិ
កភ័ណ្ណពិសេសរបស់វៀតណាម។ នាឆ្នាំខាងមុខ យើងនឹងរៀបចំយ៉ាង
ល្អពិធីបុណ្យស្តេច Hung ដោយភ្ជាប់ជាមួយការទទួលស្គាល់បេតិកភ័ណ្ណ
ជំនឿសក្ការបូជាស្តេច Hung”។

          បេតិកភ័ណ្ណមិនអាចស្ថិតស្ថេជារៀងរហូតជាមួយតម្លៃដើមរបស់វាទេ ប្រសិន
បើតម្លៃទាំង នោះមិនបានយកចិត្តទុកដាក់ ការពារ និងដាក់ជាប់ក្នុងដួងចិត្តរបស់
បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៌និងប្រជាជាតិវៀតណាមទាំងមូលនោះ។
តាម លោក Nguyen Chi Ben ប្រធានវិទ្យាស្ថានវប្បធម៌និងសិល្បៈវៀតណាមថា៖

ការអភិរក្សជំនឿធ្វើសក្ការបូជាស្តេចHungក្រោយពីក្លាយទៅជាបេតិកភ័ណ្ណពិភពលោក - ảnh 2
លោកNguyen Chi Ben ប្រធានវិទ្យាស្ថានវប្បធម៌និង
សិល្បៈវៀតណាម (រូបថតៈ Internet)

        "ចំពោះបេតិកភ័ណ្ណវប្បធម៌អរូបិយតំណាងឲ្យមនុស្សលោក UNESCO
ជានិច្ចកាលយកចិត្តទុកដាក់ដល់បេតិកភ័ណ្ណនោះ នឹងត្រូវអភិរក្ស ពង្រីកក្នុង សហគមន៌យ៉ាងដូចម្តេច។ សហគមន៌ត្រូវជាម្ចាស់នៃវប្បធម៌អរូបិយ"។

        តាមលោកស្រី Le Thi Minh Ly នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងពង្រីក បេតិ
កភ័ណ្ណថា បញ្ហាត្រូវយកចិត្តទុកដាក់ គឺធ្វើអ្វីដើម្បីតម្លៃមនុស្សសាស្រ្តល្អ ប្រសើរបស់
ជំនឿសក្ការបូជាស្តេច Hung ជានិច្ចកាលមានកម្លាំងរស់ រិករាលដានចូលក្នុងជីវភាព
រស់នៅ ស្មារតីរបស់ប្រជាជនវៀតណាម។

       ទំនៀមទម្លាប់សង្គម ពិធីការនិងពិធីបុណ្យ “ជំនឿសក្ការបូជាស្តេច Hung នៅ
ខេត្ត Phu Tho ” ជារូបភាពដែលពោពេញទៅដោយអត្តសញ្ញាណនិងការ ឯកាភាព
ក្នុងពហុបែបវប្បធម៌របស់សហគមបណ្តាជនជាតិវៀតណាម។ ដើម្បីអភិរក្ស និង
ពង្រីកបេតិកភ័ណ្ណពិសេសមួយរបស់ពិភពលោកដូចជា ជំនឿសក្ការ បូជាស្តេច
Hung ចំពោះមុខ ខេត្តPhu Tho នឹងប្រមូលផ្តុំរៀបចំល្អពិធីបុណ្យស្តេច​Hung ឆ្នាំ​២០១៣និងទៅថ្ងៃខាងមុខ ខេត្តត្រូវកសាងកម្មវិធីសកម្មភាពជាមួយការ ឃោសនា ផ្សព្វផ្សាយបេតិកភ័ណ្ណពិភពលោកថ្មីនៅក្នុងប្រទេសនិងមិត្តភក្តិ​ អន្តរជាតិ៕

ការអភិរក្សជំនឿធ្វើសក្ការបូជាស្តេចHungក្រោយពីក្លាយទៅជាបេតិកភ័ណ្ណពិភពលោក - ảnh 3
ពិធីបុណ្យស្តេច Hung (រូបថតៈ​ Internet)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ