ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “លើកោះ Tho Chu។

Vovworld-កម្មវិធីសិល្បះរបស់ ក្លិបចម្រៀងប្រជាប្រិយឌើនកាតាយទឺ នៅកោះ
ThoChuថ្ងៃនេះត្រូវបានរៀបចំឡើងនៅគ្រួសារលោកLe Truong Giangជាអ្នកភូមិ
១នាក់។នាគ្រាដំបូងដោយតម្រូវការខាងមនោសញ្ចេតនាប្រជាជននៅកោះប្រជុំ
គ្នាច្រៀ​ង។សំនៀង ឌើនកាតាយទឺបានជួយគេខិតមកជិតគ្នា។ក្រោយនោះគេ
បង្កើត​ក្លិបខ្លះៗទៅសំដែងជារឿយៗ។លោកស្រីNguyen Thi Dungដែលរស់នៅលើ
កោះសំណេះសំណាលថា៖ក្រោយរយះពេលចេញទៅលំហរសមុទ្រទៅផ្សារនិង
ដាំបាយរួចរាល់ប្រជាជនជួបជុំគ្នាច្រៀងចម្រៀងប្រជាប្រិយឌើនកាតាយទឺ។
លោកស្រី​ប្រាប់ថា៖“ខ្ញុំឃើញប្អូនៗច្រៀងដ៍ពិរោះៗ។កោះគឺឆ្ងាយពិដីគោកហើយ
ពុំសូវមានជីវភាពសិល្បះសម្បាយណា ហេតុដូច្នេះពេលល្ងាចជនគ្រប់រូបជួបប្រជុំ
ជីវភាពចម្រៀងប្រជាប្រិយឌើនកាតាយទឺ។នេះគឺជាម្ហូបខាងស្មារតីដែលមិនអាច
ខ្វះបាននៅទីនេះ។  “

                   

ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “លើកោះ                              Tho Chu។ - ảnh 1
(រូបថត អិនធឺណែត)

ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “នៅកោះ Tho Chuត្រូវបានបង្កើតឡើងនាឆ្នាំ
២០០១។បណ្តាសមាជិក​ក្លិបបានចូលរួមសំដែងក្នុងពិធីជប់លៀងការជួបជុំផ្តោះផ្តង
និងពិធីបុណ្យផ្សេងៗទៀត។លោក Le TruongGiangប្រធានក្លិបអោយដឹងថា៖“ ខ្ញុំបាន
ទិញឧបករណ៍ភ្លេងដោយខ្លួនឯងហើយប្រមូលបងប្អូនចូលរួម។នាគ្រាដំបូងយើងខ្ញុំ
ហ្វឺកហាត់លេង​កំសាន្តតែប៉ុណ្ណោះ។ប៉ុន្តែរហូតមកដល់ពេលនេះក្លិបទាក់ទាញបាន
ជនជាច្រើននាក់ចូលរួម។   “

                     

ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “លើកោះ                              Tho Chu។ - ảnh 2
ប្រជុំជីវភាពចំរៀងប្រជាប្រិយ ឌើនកាតាយទឺ របស់បងប្អូនប្រជាជននៅឃុំ តឹនភូទ្រុង ស្រុក គូជី ទីក្រុង ហូជីមិញ(រូបថត អិនធឺណែត)

ការចូលរួមយ៉ាងសកម្មរបស់បណ្តាសមាជិក​ក្លិបជាកត្តា១ក្នុងចំណោមកត្តាដែល
បង្កើតឡើងនូវតំលៃនៃក្លិបឌើនកាតាយទឺនៅកោះ ThoChu។ប្តីប្រពន្ឋលោកស្រីTran
Kim Hang សុទ្ឋតែចូលរួមក្លិបនេះ។លោកស្រីចែករំលែកថា៖“ ខ្ញុំចូលចិត្តច្រៀងណាស់
ប៉ុន្តែមុននោះមិនសូវមានលក្ខណះចូលរួម។ឥឡូវនេះខ្ញុំរួមជាមួយបងប្អូនទៅច្រៀង
ដ៍សប្បាយ។ពេលខ្លះៗយើងខ្ញុំចុះទៅកាន់ខែត្រAn Giangសំដែងសិល្បះជាមួយក្លិប
Binh Minh។  “
សកម្មភាពនៃក្លិបឌើនកាតាយទឺនៅកោះ ThoChuជាប្រភពលើកទឹកចិត្តផ្សារភ្ជាប់ជន
គ្រប់​រូបនៅលើកោះ។សំនៀងសូរសំលេងចាប៉ីនៃក្លិបលានរន្ទឺនៅទីនេះបានជួយ
ប្រជាជនសកម្មធ្វើពលកម្មរួមគ្នាការពារកោះរបស់មាតុប្រទេសនៅប៉ែកខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ