ចម្រៀងcua dinh:ចម្រៀងសក្ការះបូជាមុខសាលាភូមិ

Vovworld-ចម្រៀងcua dinhជាសក្ការះបូជារួមមានចម្រៀងភ្លេងនិងរបាំ។នាដើម
ទសវ​ត្សរ៍ទី៥០នៃសតវត្សរ៍ទី២០ដោយហេតុផលខុសពីគ្នាវាបានបាត់ខ្លួន។
លោក Bui Trong Hien អ្នកស្រាវជ្រាវវប្បធម៌១រូបនៅវិទ្យាស្ថានវប្បធម៌សិល្បះវៀត
ណាមអោយដឹងថា៖“ តាមបណ្តាឯកសារបុរាណគឺមុននេះនៅភូមិ របស់ខែត្រនានា
ពីភាគខាងជើងដល់Thanh Hoa- Nghe An  និងHa Tinhភាគកណ្តាលវៀតណាមស្រុក
និមួយៗគិតជាមធ្យមមានភូមិរបស់អ្នក ចម្រៀង​truចំនួន២ដែលទទួលបន្ទុកពិធី
បុណ្យប្រារព្វឡើងនៅសាលាភូមិ។ចម្រៀងរបស់ពួកគេគឺជារូបភាពចម្រៀងសក្ការះ
បូជាអ្នកតាការពារភូមិ។ក្រៅពីខ្លឹមសារជំ​នឿសំនៀងរបស់ អ្នកចម្រៀងនៅរំលឹកឡើង
វិញនូវសេចក្តីស្នេហាជាតិសេចក្តីស្រឡាញ់មនុស្សនិងរឿងព្រេងទៀតផង។    “

​​​​​​​​​​​​​​​​​                          

ចម្រៀងcua dinh:ចម្រៀងសក្ការះបូជាមុខសាលាភូមិ - ảnh 1
រូបថត អិនធឺណែត

ចម្រៀងcua dinhរួមមានទំនុកខុសពីគ្នាទាំង១៤ដែលជន១នាក់អាចចង់ចាំទាំងអស់។
នោះគឺជាលោកគ្រូ Nguyen Van De​អាយុ៩១ឆ្នាំ។គាត់បានសម្រេចផ្ទេរប្រគល់ចំណេះ
ដឹងរបស់ខ្លួនទៅបណ្តាសមាជិកក្លិបចម្រៀង​Truនៅទីក្រុងHai​ Phong។ក្នុងរយះពេល៤
ខែបណ្តាសមាជិកក្លិបមកស្នាក់នៅផ្ទះរបស់លោកគ្រូ Nguyen Van Deនៅខែត្រHai
Duongដើម្បីរៀន ទំនុកបុរាណទាំងអស់នេះ។សិល្បករារីនីឆ្នើម Do Quyen ប្រធានក្លិប
​អោយដឹងថា៖“ គាត់ជាអ្នកលេងចាប៉ីDayឆ្នើមបំផុតនៅវៀតណាម។គាត់ច្រៀងផងនិង
លេង ចាប៉ីផង។ពេលនៅវ័យក្មេងគាត់បានចូលរួម ចម្រៀងcua dinh រាប់មិនអស់បាន
ជាគាត់ចង់ចាំយ៉ាងល្អិតល្អន់នានា។យើងខ្ញុំកោតសរសើរគាត់ណាស់ដោយសារមាន
អាយុជាង៩០ឆ្នាំហើយគាត់នៅជក់ចិត្តផ្ទេរប្រគល់ចំណះដឹងឲ្យយើងខ្ញុំជានិច្ច។“

​                    

ចម្រៀងcua dinh:ចម្រៀងសក្ការះបូជាមុខសាលាភូមិ - ảnh 2
រូបថត អិនធឺណែត

ក្រោយរយះពេល៤ខែរៀនសូត្រ​បណ្តាអ្នកចំរៀងនិងតន្រ្តីករនៃក្លិបបចម្រៀង​Truនៅ
ទីក្រុងHai​ Phongបានបង្កើតឡើងទំនុកនិងទស្សនីយភាពចម្រៀងcua dinhទាំង១៤
ដែលបានចាប់ផ្តើមដោយរបាំសត្វសក្តិសិទ្ឋទាំង៤៖នាគ-តោ -អណ្តើកនិងហង្ស។
ក្នុងឆ្នាំនេះដល់ជុំខ្លួនបណ្តាសិល្បការីនីនៃគ្លិបចម្រៀង​Truនៅទីក្រុងHai​ Phongនឹងផ្ទេរ
ប្រគល់ចំណេះដឹងរបស់ខ្លួនទៅអ្នកស្រីនិងតន្រ្តីការផ្សេងៗ។ពួកវាក៍នឹងឧទ្ទេសនាម
ប្រភេទសិល្បះនេះជាមួយសិស្សានុសិស្សដើម្បីពួកគេយល់បន្ថែមបេតិកភ័ណ្ឌភ្លេង
របស់បុព្វបុរស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ