ឆាកល្ខោនសិល្បៈប្រពៃណីខ្នាតតូចនៅ Can Tho

ឆាកល្ខោនសិល្បៈប្រពៃណីខ្នាតតូចនៅ Can Tho - ảnh 1
ឆាកល្ខោនសិល្បៈប្រពៃណីខ្នាតតូចនៅ Can Tho (vntimes.com.vn)

(VOVworld)-កម្មវិធី សិល្បៈប្រពៃណីនៅកំពង់ផែ Ninh Kieu ត្រូវបាន រៀបចំឡើងនៅ
វេលាម៉ោង១៩យប់ថ្ងៃ សៅរិ៍ជារៀងរាល់សប្តាហ៍។​​​ តាមធម្មតា កម្មវិធីនេះត្រូវបាន
សម្តែងក្នុងរយៈពេលពី៣០ដល់៥០នាទី ប៉ុណ្ណោះ ដោយការផ្លាស់វែងគ្នាជាមួយបណ្តា
ក្រុមសិល្បៈជំនាញ ក្លឹបនានា មជ្ឈមណ្ឌលវប្បធម៌នៅទីក្រុង Can Tho ។ ជួនកាល មានការចូលរួមរបស់ភ្ញៀវអញ្ជើញជាសិល្បៈករ សិល្បៈការិនីល្បីឈ្មោះដែលមាន
ចំណងចំណូលចិត្ត ចូលរួមព្រមទាំងអ្នកអាជីពផងដែរ។  លោក Ho Van Hoang នាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា៖

        “ដោយរយៈពេល១ឆ្នាំធ្វើសកម្មភាព យើងខ្ញុំទទួលបានលទ្ធផលចៃដន្យជា
 ច្រើន។ បទចំរៀងតន្រ្តីប្រជាប្រិយ ល្ខោន Cai luong និង Don ca tai tu ជាដើមត្រូវបាន
សម្តែងក្នុងកម្មវិធី។ ទោះបីជាគ្មាន កៅអីអង្គុយក្តី ប៉ុន្តែទស្សនិកជនមកយ៉ាងច្រើន។  ភ្ញៀវបរទេសជាច្រើនក៏មកកំសាន្តផងដែរ”។

        មុននឹងរាត្រីសម្តែងលើកទី៣៣នៅឆាកល្ខោនប្រពៃណីកំពង់ផែ Ninh Kieu
បណ្តា សិល្បៈករ សិល្បការិនីមកពីក្លឹប Don ca tai tu Tri An និងក្រុមសិល្បៈប្រជា
ប្រិយ  Cai Luong Tay Do បានត្រៀមសំលៀកបំពាក់ជារួចរាល់ ដើម្បីរង់ចាំការ
សម្តែងបំរើមហាជន។ ឈុតសម្តែងនៅកណ្តាលវាលនេះ ទាក់ទាញអ្នកចូលរួម
ទស្សនា ជាច្រើនកុះករ។

        ដោយការចំណាយប្រាក់ចំនួន៥លានដុងក្នុង១យប់សម្តែង កម្រៃសម្រប់
សិល្បករ សិក្បៈការិនីមិនបានប៉ុន្មានឡើយ។ ប៉ុន្តែ ពួកគាត់សប្បាយរីករាយចូល
រូមកម្មវិធី នេះ គឺដោយសារ នេះជាចំណង់ចំណូលចិត្តរបស់ពួកគេជាមួយអាជីព
 ។ សិល្បៈ ការិនី Chau Hai Yen មកពីខេត្ត​ Dong Thap បានចែករំលែកថា៖

        “តំបន់នីមួយៗមានលក្ខណៈពិសេសរបស់ខ្លួន។ លក្ខណៈពិសេសរបស់
តំបន់ខាងលិចគឺ Cai luong។ ការសម្តែងសិល្បៈចំពោះមុខទស្សនិកជន Can Tho
 ជាក្តីសប្បាយ។ នៅពេលមកដល់ទីនេះសម្តែង ខ្ញុំឃើញថា នេះជារូបសណ្ដាន
សម្តែងល្អ ណាស់”។

        វាយរម្លៃនូវប្រសិទ្ធិភាពពីកម្មវិធីចំពោះចលនារក្សាសិល្បៈប្រពៃណី និងការទាក់ទាញភ្ញៀវបរទេស លោក ស្រី Nguyen Thi Vo អនុប្រធាន
សមាគមន៍សិល្បៈទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “បងប្អូន ភ្ញៀវ សប្បាយរីករាយយ៉ាងក្រៃលែង ដោយសារបានទស្សនាសិល្បៈ
ក្នុងបរិយាកាសរ៉ូមែនតិចផង។ ពួកគាត់បានយល់បន្ថែមអំពី លក្ខណៈវប្បធម៌ជា
ពិសេសរបស់តំបន់ដីវៀតណាមខាងលិច។ តាមនោះ បាន បំផុសឡើងចលនា
សិល្បៈប្រពៃណី ជះឥទ្ធិពលទៅលើសិល្បៈជំនាញទៀតផង”។

        មកពីការរក្សានិងពង្រីកប្រសិទ្ធភាពរបស់ឆាកល្ខោនប្រពៃណីខ្នាតតូចនៅ
 កំពង់ផែ Ninh Kieu ទីក្រុង Can Tho បានបង្កើតឡើងទីលានកំសាន្តគួឲ្យទាក់
ទាញ ជាទីមកដល់របស់សិល្បៈករ សិល្បៈការីនី ជនមានចំណងចំណូលចិត្ត
 ជាមួយអាជីព និងភ្ញៀវទេសចរណ៍ផងដែរ។ តាមនោះ រូបសណ្ឋានឆាកល្ខោន
 នេះ​បាននិងកំពុងរួមចំណែកពង្រឹងនិងពង្រីកសេចក្តីស្រឡាញ់សិល្បៈប្រពៃណី
ក្នុងសហគម ជាពិសេសក្នុងមជ្ឈដ្ឋានអ្នកវ័យក្មេងនៅទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ