ថ្ងៃចូលឆ្នាំនិយាយទំនៀមទំលាប់

Vovworld-ពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីជាពេលវេលា១ដ៍ពិសិដ្ឋ។តាមនោះគេ
ត្រៀមខ្លួនជាស្រេចបំភ្លេចរឿងរ៉ាវក្នុងឆ្នាំចាស់ឲ្យអស់បង្កើតនូវអ្វីដែលថ្មីសម្រាប់
ឆ្នាំថ្មី។ដូច្នេះក្នុងរយៈពេលនេះ ត្រូវតាំងចិត្តឲ្យសប្បាយ ជ្រះថ្លា រីករាយ មិនឲ្យ
ខឹងមិនឲ្យឈ្លោះប្រកែកគ្នា។ទំនៀមទំលាប់នេះមាន​តាំងពីយូរលង់ណាស់មក​​
ហើយហើយផ្សារភ្ជាប់ជាមួយការប្រព្រឹត្តនឹងកាយវិការវប្បធម៌របស់ប្រជាជនវៀត
ណាម។ស្តីពីអត្ថន័យនៃទំនៀមទំលាប់នេះអ្នកប្រវត្តិសាស្រ្តDuong Trung Quoc
អោយដឹងថា៖“បុណ្យតេតត្រូវបានចាត់ទុកជាការចាប់ផ្តើមហេតុដូច្នេះនាទីឆ្លងចូល
ឆ្នាំថ្មីមានអត្ថន័យជាថ្ងៃចាស់ផ្លាស់ចូលថ្ងៃថ្មីផងដែរ។ការចូលឆ្មាំថ្មីប្រពៃណីនៅពាក់
ព័ន្ឋទៅនឹងដំណើរផ្លាស់ផ្ទេនៃមេឃនិងធរណ៍រដំណែងទេវតារីឯម​នុស្សម្នាមាន
អារម្មណ៍ថា៖ខ្លួនក៍មានការផ្លាស់ប្តូរផងដែរ។ “

​​​​​​​​​​​​​​​​​                            

ថ្ងៃចូលឆ្នាំនិយាយទំនៀមទំលាប់ - ảnh 1
គ្រួសាររៀបចំបោសសំអាតផ្ទះសម្បែងតុ​បតែងឲ្យបានស្អាតបាត(រូបថត អិនធឺណែត)

ពាក់កណ្តាលខែមុនបុណ្យតេតបណ្តាសមាជិកក្នុងគ្រួសាររៀបចំបោសសំអាតផ្ទះ
សម្បែងតុ​បតែងឲ្យបានស្អាតបាត។តាមទំនៀមទំលាប់វៀតណាមថា៖ឧបទ្រពក្នុង
ឆ្នាំចាស់បំភ្លេចចោលឲ្យអស់បង្កើតនូវអ្វីដែលថ្មីសម្រាប់ឆ្នាំថ្មី។លោក ​Nguyen  Hung
Long គ្រូចូលនិវត្តន៍​ហាណូយ១នាក់ចាត់ទុកថា៖“ទំនៀមទំលាប់ បំភ្លេចរឿងរ៉ាវក្នុង
ឆ្នាំចាស់ឲ្យអស់បង្កើតនូវអ្វីដែលថ្មីសម្រាប់ឆ្នាំថ្មីជាប្រពៃណី១ដ៍ល្អប្រសើរ។ខ្ញុំរំពឹង
គិតថា៖ទំនៀមទំលាប់នេះចាប់ប្រភពពីបំណងប្រាថ្នារបស់ប្រជាជនវៀតណាមគឺអ្វីៗ
មិនល្អក្នុងឆ្នាំចាស់បំភ្លេចចោលឲ្យអស់បង្កើតនូវអ្វីដែលថ្មីសម្រាប់ឆ្នាំថ្មី។ “

ចំណុចគួរកត់សម្គាល់មួយទៀត ពេលបុណ្យតេតមកដល់ម្តងៗគ្រួសារណាក៍ទៅ
ទិញ ទំនិញតេតនិងគ្រឿងប្រើ​ប្រាស់ក្នុងបំណងនាំមកនូវសេចក្តីសុខ សេរីសួស្តី សម្រាប់
 ខ្លួនឯង ក៏ដូចជាគ្រួសារទាំងមូល។លោកស្រីNguyen Thi Nga រស់នៅនៅខ័ណ្ឌទី១ទីក្រុ​ង
ហូជីមិញភាគខាងត្បូងវៀតណាមអោយដឹងថា៖“ មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំណាក៍ដូចជាឆ្នាំណា
ដែរខ្ញុំសុទ្ឋតែរៀបចំបោសសំអាតផ្ទះសម្បែងតុ​បតែងឲ្យបានស្អាតទៅទិញដើមឈើ
សំរាប់លំអ។ប្រជាជននៅនៅភាគខាងជើងចូលចិត្តទិញផ្កាម៉ាក់ខៃឯប្រជាជននៅភាគ
ខាងត្បូងលេងផ្កាអង្គារសិល្ប៍។​ឯខ្លួនឯងវិញខ្ញុំ ទៅទិញផ្លែឈើដើម្បីរៀបចំស្ពកផ្លែឈើ
៥ប្រភេទនិងអាហារនានាសំរាប់ស្ពកម្ហូវដើម្បីសមាជិកគ្រួសារទាំងអស់ជួបជុំទៀតផង។ “
ពេលល្ងាចថ្ងៃទី៥០តេត សមាជិកគ្រួសារទាំងឡាយអង្គុយជុំវិញស្ពកបាយនេះគឺជាជា
ក្តីសប្បាយរីករាយសុភមង្គលជួបជុំគ្រួសារក្រោយរយះពេល១ឆ្នាំ​ធ្វើការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ